Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Friday, September 30, 2011

The plot thickens: Arrest of Chea Xim’s close allies was authorized by Chea Xim himself; Fraud worth hundreds of millions of US dollars


Pheng+Kunthea+Borey+-+Chea+Sim.jpg
Pheng Kunthea Borey (C) and Chea Sim greeting a guest
សម្ដេច ជា ស៊ីម ដើមបណ្ដឹង ចាប់អ្នកស្រី ផេង គន្ធាបូរី និងបក្ខពួក ពីបទឆបោក
Friday, 30 September 2011
ដោយ ៖ ដើមអម្ពិល​ (DAP-news)
- គេអះអាងថា ការក្លែងបន្លំ ឯកសារ ឆបោក មានទឹកប្រាក់ រាប់រយលានដុល្លារ
Synopsis: 3-star general Yim Leang, the current deputy-director of Chea Xim’s cabinet and the chief of his bodyguard unit, claimed that the arrest of Chea Xim’s close allies was done according to the law and that it was not connected to anything else. Yim Leang claimed that Chea Xim authorized him to look into the paper fraud case some of which used Chea Xim’s name to benefit the people arrested. Among the people arrested, General Ponlork Ho has dual US citizenship, General Chan Kosal is the owner of the Koy Sambath Co., Pheng Kunthea Borey who is Chea Xim’s chief of protocol and Khieu Bora who is also an aid to Pheng Kunthea Borey. An anonymous source claimed that the fraud took place several years already and it involved using Chea Xim’s name. In addition, a humanitarian fund was also set up to build the Chea Xim’s hospital at Somrong Andet pagoda and at Prey Veng. The fund raked in several tens of millions of US dollars from private firms, but in the end, these hospitals are nowhere to be seen yet.
KI-Media Note: Could it be that the corruption money was distributed properly among all the crooks surrounding Chea Xim. It could also be an excuse to purge out those loyal to Chea Xim.
ភ្នំពេញ ៖ ចំណាត់ការ របស់សមត្ថកិច្ច និងតុលាការ ក្នុងការបង្ក្រាប ក្រុមជនប្រព្រឹត្ដ បទល្មើសក្លែងបន្លំឯកសារ ប្រព្រឹត្ដអំពើ ឆបោក ដែលពាក់ព័ន្ធទៅ នឹងមន្ដ្រី ជាន់ខ្ពស់ នៅក្បែរៗថ្នាក់ដឹកនាំព្រឹទ្ធសភា រួមមាននាយិកា ពិធីការសម្ដេចអគ្គ មហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភារួមទាំងអតីតទីប្រឹក្សា ក្រុមជំនួយការ របស់សម្ដេចមួយចំនួនទៀត នោះ ត្រូវបានមន្ដ្រីជាន់ខ្ពស់មួយរូបធ្វើការ អះអាងថា គឺជាការអនុវត្ដទៅតាមច្បាប់ អ្នកប្រព្រឹត្ដខុស ត្រូវតែទទួលទោសមិនថា អ្នកធំឬអ្នក តូច អ្នកមានឬអ្នកក្រនោះទេ ឱ្យតែធ្វើខុសមានទោសស្មើៗគ្នា ។
លោកឧត្ដមសេនីយ៍ឯក យឹម លាង នាយករងខុទ្ទកាល័យ និងជាមេបញ្ជាការកង អង្គរក្សសម្ដេចធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអះអាងប្រាប់ដើមអម្ពិលថា ការឃាត់ ខ្លួននិងឃុំខ្លួនមន្ដ្រីជាន់ខ្ពស់ រួមទាំងអតីត មន្ដ្រីជាន់ខ្ពស់ នៅក្នុងស្ថាប័នព្រឹទ្ធសភា កាល ពីពេលថ្មីៗនេះ គឺជាការអនុវត្ដទៅ តាមច្បាប់ មិនពាក់ព័ន្ធទៅនឹងរឿងអ្វីផ្សេងនោះទេ ។
ប្រាប់ដើមអម្ពិលតាមទូរស័ព្ទ នៅវេលា ម៉ោង២និង៣៧នាទីរសៀលថ្ងៃទី៣០ ខែ កញ្ញា ឆ្នាំ២០១១ លោកឧត្ដមសេនីយ៍ឯក យឹម លាង បានអះអាងថា ចំណាត់ការខាង លើនេះ គឺលោកអនុវត្ដទៅតាមការប្រគល់ សិទ្ធិរបស់សម្ដេចធម្មពោធិសាលជា ស៊ីម ដើម្បីអនុវត្ដទៅតាមច្បាប់ ដោយលោក បញ្ជាក់ថា “សម្ដេចមានសេចក្ដីសម្រេច ប្រគល់សិទ្ធិឱ្យលោកសិក្សាស្រាវជ្រាវរកឯក សារមិនប្រក្រតី ហើយមានសិទ្ធិតំំណាង សម្ដេចប្ដឹងទៅតុលាការតាមផ្លូវច្បាប់ដោយ សម្ដេចប្រគល់សិទ្ធិ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០១១” ។ ក្រោយពីទទួលបានសិទ្ធិពី សម្ដេចធម្មពោធិសាល ជា ស៊ីម លោកបាន ធ្វើការស្រាវជ្រាវ ហើយរកឃើញឯកសារ មិនប្រក្រតីមួយចំនួន ដូចជា​ការបន្លំឯកសារ សាធារណៈ ការប្រើឯកសារក្លែង និងផ្ដល់ ឯកសារក្លែង និយាយរួមគឺយកឈ្មោះសម្ដេច ប្រធានព្រឹទ្ធសភាទៅធ្វើអាជីវកម្ម បម្រើ ផលប្រយោជន៍​ផ្ទាល់ខ្លួននិងបក្ខពួករួចមក ទើបលោកប្ដឹងទៅតុលាការ ក្នុងនាមសម្ដេច ប្រធានព្រឹទ្ធសភា ដើម្បីឱ្យអនុវត្ដទៅតាម ច្បាប់ ។
សូមបញ្ជាក់ថាកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១១ កន្លងទៅ កម្លាំងកងរាជអាវុធ ហត្ថរាជធានីភ្នំពេញ សហការជាមួយកងរាជ អាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការ​ឃាត់ ខ្លួនមន្ដ្រីជាន់ខ្ពស់ចំនួន ៣នាក់ ដោយក្នុង នោះពីរនាក់ ជាឧត្ដមសេនីយ៍ឯក និងអតីត ជាទីប្រឹក្សាសម្ដេចធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា រួមមានឧត្ដមសេនីយ៍ឯក ចាន់ កុសល ភេទប្រុស អាយុ៦១ឆ្នាំជា ប្រធានក្រុមហ៊ុន កយ សម្បត្ដិ ស្នាក់នៅផ្ទះ លេខ ៩ ផ្លូវលេខ ១៣៤ ក្រុមទី១៤ សង្កាត់ វាលវង់ ខណ្ឌ៧មករា និង ឧត្ដមសេនីយ៍ឯក ពន្លក ហូ ភេទ ប្រុស អាយុ ៦១ឆ្នាំ ស្នាក់នៅ ផ្ទះជួលក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌឫស្សី កែវ ជាអាណិកជនមកពីសហរដ្ឋអាមេរិក និងទី៣ ឈ្មោះ ខៀវ បូរ៉ា ភេទ ប្រុស អាយុ ៥០ឆ្នាំ ជាបុគ្គលិកផ្នែកមូលនិធិទំនាក់ទំនង ស្វែងរកជំនួយមនុស្សធម៌ និងជាជំនួយការ របស់លោកស្រី ផេង គន្ធាបូរី មានទីលំនៅ ក្នុងសង្កាត់ទួល សង្កែ ខណ្ឌឫស្សីកែវ ។ លុះ នៅថ្ងៃទី២៨ ខែ កញ្ញា សមត្ថកិច្ចខាងលើ បានធ្វើការឃាត់ខ្លួន អ្នកស្រី ផេង គន្ធាបូរី ខណៈដែលអ្នកស្រី​ព្យាយាមរត់គេចខ្លួនទៅ កាន់ប្រទេសថៃ តាមច្រកចាំយាម ខេត្ដកោះ កុង ហើយក៏ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួន នៅមាត់ច្រកតែម្ដង។
ការឃាត់ខ្លួនខាងលើនេះ ត្រូវបានសមត្ថ កិច្ចធ្វើការអះអាងថា អនុវត្ដទៅតាមដីកា បញ្ជាឱ្យចាប់ខ្លួនដែលចេញដោយតុលាការ រាជធានីភ្នំពេញ ។ បច្ចុប្បន្នជនទាំង ៤នាក់ ត្រូវបានតុលាការធ្វើការចោទប្រកាន់ និង សម្រេចឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ធនា គារព្រៃស ។
ចំណាត់ការចាប់ខ្លួនអ្នកស្រី ផេង គន្ធាបូរី ខាងលើនេះ ត្រូវបានលោក គួយ ធុនណា មេ ធាវីការពារក្ដីឱ្យអ្នកស្រីធ្វើការអះអាងថា តុលាការធ្វើខុសនីតិវិធី ហើយលោក​អះអាង ថា កូនក្ដីរបស់លោកគឺជាជនរងគ្រោះនៅ ក្នុងការចោទប្រកាន់នេះ ហើយលោករួម និងក្រុមមេធាវីផ្សេងទៀត នឹងដាក់លិខិត សុំធានាកូនក្ដីឱ្យនៅក្រៅឃុំ ដោយលោក លើកឡើងថា កូនក្ដីរបស់ខ្លួនបានធ្វើការបដិ សេធចំពោះការចោទប្រកាន់ និងឆ្លើយដាក់ ទាំងអស់នេះ ហើយគាត់ក៏ជាជនរងគ្រោះ ដែរ ដូច្នេះលោកសូមចៅក្រមសម្រេចឱ្យកូន ក្ដីរបស់លោកបាននៅក្រៅឃុំ និងសុំឱ្យលើក លែងការចោទប្រកាន់។
ពាក់ព័ន្ធទៅនឹងករណីឃាត់ខ្លួន មន្ដ្រីជាន់ ខ្ពស់ខាងលើនេះ មិនត្រូវបានមន្ដ្រីណាម្នាក់ ធ្វើការបញ្ជាក់លំអិតពីដើមចម ដែលនាំឱ្យ មានបណ្ដឹង និងការឃាត់ខ្លួនខាងលើ​នេះ នោះទេ ។ ប៉ុន្ដែលោកឧត្ដមសេនីយ៍ឯក យឹម លាង ដែលត្រូវបានសម្ដេចធម្មពោធិសាល ជា ស៊ីម ប្រគល់សិទ្ធិធ្វើជាដើមបណ្ដឹង ក្នុង ការប្ដឹងទៅតុលាការនោះ បានអះអាងថា ការដាក់ពាក្យបណ្ដឹង និងឈានទៅដល់ការ ឃាត់ខ្លួន គឺបន្ទាប់ពីរូបលោកដែលទទួល បានសិទ្ធិពីសម្ដេចធម្មពោធិសាល បានស្រាវ ជ្រាវរកឃើញ​ឯកសារមិនប្រក្រតីជាច្រើន ដែលពាក់ព័ន្ធទៅនឹងការក្លែងឯកសារសាធារ ណៈ ការប្រើប្រាស់ឯកសារក្លែង និងផ្ដល់ឯក សារក្លែងនៅក្នុងអំពើឆបោក ដោយយក ឈ្មោះ សម្ដេចធម្មពោធិសាល ជា ស៊ីម ទៅ ប្រើប្រាស់ ដើម្បីរកប្រយោជន៍ផ្ទាល់ខ្លួន ។ ក្នុងនោះប្រភពព័ត៌មានដោយឡែកមួយ ទៀត បានអះអាងថា សំណុំរឿងខាងលើនេះ គឺមានជាច្រើនករណី ហើយបានកើតឡើង ប៉ុន្មានឆ្នាំមកហើយ និយាយរួមបទល្មើស ភាគច្រើនគឺពាក់ព័ន្ធទៅនឹងការប្រើប្រាស់ ឈ្មោះថ្នាក់ដឹកនាំ និងក្លែងលិខិតស្នាម​នានា ដើម្បីឆបោក ក្រុមហ៊ុនបរទេសដែលភាគ ច្រើន គឺតាមរយៈមូលនិធិមនុស្សធម៌ដែល ប្រើប្រាស់ ឈ្មោះសម្ដេច ជា ស៊ីម តែម្ដង ។ ប្រភពខាងលើបានបន្ដថា ដូចជាករណីបង្កើត មូលនិធិដើម្បីប្រមូលថវិកាលើកគម្រោង កសាងមន្ទីរពេទ្យសម្ដេច ជា ស៊ីម នៅក្រោយ វត្ដសំរោងអណ្ដែត និងនៅខេត្ដព្រៃវែង ជា ដើមដែល​គម្រោង​ត្រូវចំណាយថវិការាប់ សិបលានដុល្លារ ហើយក៏មានក្រុមហ៊ុនជា ច្រើន បានធ្វើការឧបត្ថម្ភ តែទីបំផុតមិនបាន កសាង ចេញជារូបរាងនោះទេ ៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan