ទីផ្សារអចលនទ្រព្យនៅជុំវិញពិភពលោកមានតម្លៃថ្លៃ ឬថោកខុសៗគ្នាទៅតាមកត្តាភូមិសាស្ត្រ។ ជារឿងមិនចម្លែកនោះទេ នៅពេលដែលឃើញ មានអគារមួយចំនួនមានតម្លៃរាប់ពាន់លានដុល្លារ។
ដោយគិតត្រឹមចុងថ្ងៃអាទិត្យកន្លងទៅ សំណង់ដែលស្ថិតក្នុងគម្រោងសាងសង់ដែលមានតម្លៃជាងគេបំផុតនោះ គឺស្ថិតនៅក្រុងសេអ៊ូល កូរ៉េខាងត្បូង ដែលថ្លៃសាងសង់ត្រូវបានគេវាយតម្លៃប្រមាណ ៣,៤៣ពាន់លានដុល្លារ និងមួយទៀតគឺសំណង់ប៉មសេរីភាព BONUS នៅក្រុង Manhattan (ស្ថិតនៅក្រុង New York) ដែលត្រូវបានគេប៉ាន់ប្រមាណថាមានតម្លៃប្រហែល ៣ពាន់លានដុល្លារ។ ក្រៅពីនេះ នៅមានអគារចំនួនដប់ទៀត ដែលបានសាងសង់រួចរាល់ហើយ ដែលបានជាប់ឯតទគ្គកម្មមាន តម្លៃថ្លៃជាងគេ។ តើអគារទាំងនោះ មានលក្ខណៈទំនើបប៉ុណ្ណាទៅ ទើបមានតម្លៃថ្លៃបែបនេះ? សូមស្វែងយល់ជាមួយ Sabay ទៅមើល!
បកប្រែ៖ យ៉ន សុភារិទ្ធ
រូបថត និងប្រភព៖ Business Insider

១ អគារ Wynn Resort នៅ Las Vegas តម្លៃសាងសង់ប្រមាណ ២,៧ពាន់លានដុល្លារ
២ អគារ Antilla និវេសនជនឯកជននៅក្រុង Mumbai តម្លៃសាងសង់ប្រមាណ ២ ពាន់លានដុល្លារ
៣ អគារ Taipei 101 នៅក្រុងតៃបិ កោះតៃវ៉ាន់ តម្លៃសាងសង់ ប្រមាណ ១,៨ ពាន់លានដុល្លារ
៤ កាស៊ីណូ និងសណ្ឋាគារ Bellagio នៅ Las Vegas តម្លៃសាងសង់ ប្រមាណ ១,៦ ពាន់លានដុល្លារ
៥ ពហុកីឡាដ្ឋាន Wembley នៅក្រុងឡុងដ៍ តម្លៃសាងសង់ ប្រមាណ ១,៥ ពាន់លានដុល្លារ
៦ អគារ Burj Khalifa នៅក្រុង Dubai ប្រទេសអារ៉ាប់រួម តម្លៃសាងសង់ ប្រមាណ ១,៥ ពាន់លានដុល្លារ
៧ ពហុកីឡដ្ឋាន Yankee នៅក្រុង New York តម្លៃសាងសង់ ប្រមាណ ១,៥ ពាន់លានដុល្លារ
៨ មជ្ឍមណ្ឌលហិរញ្ញវត្ថុពិភពលោកនៅក្រុងសៀងហៃ តម្លៃសាងសង់ ប្រមាណ ១,២ ពាន់លានដុល្លារ
៩ ធនាគារចិន នៅកណ្ដាលក្រុងហុងកុង តម្លៃសាងសង់ ប្រមាណ ១ ពាន់លានដុល្លារ
១០ កាស៊ីណូ និងមជ្ឈមណ្ឌលកម្សាន្ត Mandalay Bay នៅ Las Vegas តម្លៃសាងសង់ ប្រមាណ ៩៥០លានដុល្លារ។
រូបថត និងប្រភព៖ Business Insider
0 comments:
Post a Comment