Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Wednesday, October 26, 2011

កែប ជុតិមា ដើរស្តាលូ​ ទុកបំរ៉ុង​​​ ហុន-សែន​​ និង​ ហុន-ម៉ាណែត? Phnom Penh clean up sewers for Hun Xen and Hun Manet's use?


អភិបាល រាជធានីភ្នំពេញ ចុះត្រួតពិនិត្យ ការសំអាតលូ និងការដ្ឋានស្ពាន នៅសួនច្បារ មាត់ទន្លេ

Wednesday, 26 October 2011
ដោយៈ ហួន ស្រីលីន
DAP-New

Synopsis: Kep Chuktema, the Phnom Penh city governor, personally went to check the clean up of sewers and bridge construction field at the public park near the river. The clean up operation was done in preparation for the birthday of ex-king Norodom Sihanouk, for the anniversary of the Cambodian independence day and for the upcoming "Ork Ambok" ceremony. However, in view of the recent discovery of Gaddafi hiding in a sewer in Libya, one wonders if Kep Chuktema had these sewers cleaned up for his boss and his boss' son to use in the near future?

ភ្នំពេញៈ អភិបាលរាជធានីភ្នំពេញ ចុះត្រួតពិនិត្យ ការសំអាតលូ និងការដ្ឋានស្ពាន ដោយផ្ទាល់ នៅសួនច្បារមាត់ទន្លេ ដើម្បីត្រៀមលក្ខណៈ អបអរសាទរ ព្រះរាជពិធីបុណ្យចម្រើន ព្រះជន្មគម្រប់ ៨៩ យាងចូល ៩០ព្រះវស្សា ក៏ដូចជាទិវា បុណ្យឯករាជ្យជាតិ និងពិធីបុណ្យអកអំបុក សំពះព្រះខែ ដែលនឹងឈានមកដល់ នាពេលខាងមុខឆាប់ៗនេះ។

យោងតាម សេចក្តីប្រកាសព័ត៌មាន របស់សាលារាជធានីភ្នំពេញ ដែលចេញផ្សាយ នៅថ្ងៃទី២៦ ខែតុលានេះថា អភិបាលរាជធានីភ្នំពេញ លោក កែប ជុតិមា នារសៀលថ្ងៃ២៤ ខែតុលា ឆ្នាំ២០១១ បានអញ្ជើញចុះពិនិត្យ ការរៀបចំ សំអាតច្រាំងទន្លេឡើងវិញ ចាប់ពីគល់ស្ពានហង្ស រហូតដល់មុខសណ្ឋាគារ អ៊ីមភឺរៀល បន្ទាប់ពីទឹកទន្លេមេគង្គ និងទន្លេសាប បានស្រកចុះជាបណ្តើៗ ព្រមទាំងការស្ថាបនា ស្ពានភ្លោះពេជ្រ និងស្តូបគោរពវិញ្ញាណក្ខន្ធ «ព្រហ្មគោល»។


ឆ្លៀតក្នុងឱកាសនោះ អភិបាលរាជធានីភ្នំពេញ លោក កែប ជុតិមា បានណែនាំដល់ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើការលាងសំអាត មាត់លូទាំងអស់ នៅតាមមាត់ទន្លេ ដែលបានទប់នាពេល ទឹកជំនន់ទន្លេកន្លងមកនេះ ហើយត្រូវ អនុវត្តការងារ ឲ្យចំទិសដៅ ដែលសាលារាជធានីភ្នំពេញ បានកំណត់។

លោកអភិបាល ក៏បានជម្រុញ ដល់ក្រុមវិស្វករ របស់ក្រុមហ៊ុន OCIC ក៏ដូចជាក្រុមហ៊ុន ម៉ៅការសាងសង់ស្តូប «ព្រហ្មគោល» ធ្វើយ៉ាងណា ឲ្យការស្ថាបនា ស្ពានភ្លោះពេជ្រ រួមទាំងសួនច្បារ នៅបរិវេណស្ពាន និងការសាងសង់ស្តូប បានបញ្ចប់ជាស្ថាពរ មុនពេលពិធីក្រុងពាលី បើកប្រើប្រាស់ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១១។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan