Steve Jobs សហស្ថាបនិកក្រុមហ៊ុន Apple បានផ្លាស់ប្តូររបៀបប្រើប្រាស់កុំព្យួទ័ររបស់មនុស្សសម័យថ្មី។ ក្នុងយុគសម័យព័ត៌មានវិទ្យាទំនើប Steve_Jobs ចេះច្នៃប្រឌិតយកចម្រៀង កុនមកដាក់បញ្ចូលក្នុងទូរស័ព្ទដែលកន្លងមក អាចប្រើសម្រាប់ត្រឹមមធ្យោបាយ ទាក់ទងគ្នា ។ ជាអកុសល គំនិតថ្មីៗរបស់ Steve_Jobs បានបញ្ចប់ត្រឹមថ្ងៃពុធម្សិលមិញ នៅពេល ក្រុមគ្រួសារបានប្រកាសមរណភាពរបស់ Steve_Jobs ដែលស្លាប់ដោយមហារីកលំពែង ។
Steve Jobsកើតនៅឆ្នាំ ១៩៥៥ ក្នុងទីក្រុងSan Francisco។ ម្តាយបង្កើតរបស់ Steve Jobs ដែលមានផ្ទៃពោះ ក្នុងពេលខ្លួនជានិស្សិតបានសម្រេចផ្តល់ Steve_Jobs ឲ្យធ្វើជាកូនចិញ្ចឹមរបស់អ្នកដទៃ។ ឪពុកម្តាយបង្កើតរបស់ Steve Jobsក៏បានរៀបការនឹងគ្នា ក្រោយរៀនចប់មហាវិទ្យាល័យ និងបង្កើតបានកូនស្រីម្នាក់។ ប្អូនស្រីរបស់ Steve Jobsទើបតែស្គាល់បងប្រុសរបស់ខ្លួន នៅក្នុងពេលធំពេញវ័យទៅហើយ។ នៅក្នុងសន្និសីទមួយ Steve Jobs បាននិយាយរំលឹកពីប្រវត្តិរបស់ខ្លួន។
ទទួលចិញ្ចឹមដោយប្តីប្រពន្ធ ត្រកូល Jobs Steve Jobsធំដឹងក្តីនៅភូមិភាគខាងត្បូងទីក្រុងSan Francisco ។ Steve ធ្លាប់រត់លេង ក្នុងចម្ការផ្លែ Abricots ដែលក្រោយមកបានប្រែក្លាយជាជ្រលងភ្នំ Silicon Valley កន្លែងអភិវឌ្ឍន៍ជឿនលឿនព័ត៌មានវិទ្យារបស់កាលីហ្វ័រនី។
នៅវិទ្យាល័យ Steve ឧស្សាហ៍ចូលទៅស្តាប់សន្នីសីទដែលរៀបចំឡើងដោយក្រុមហ៊ុនអេឡិចត្រូនិក HP (Hewlett-Packard) ដែលក្រោយមកបានប្រែក្លាយជាក្រុមហ៊ុនផលិតកុំព្យូទ័រ ។ នៅវិសម្សកាលរដូវក្តៅម្តងៗ Steve Jobs តែងតែធ្វើការស្រាវជ្រាវជាមួយSteve Wozniak ដែលជាវិស្វករព័ត៌មានវិទ្យា។
Steve Jobs ចូលរៀនមហាវិទ្យាល័យបានត្រឹមតែមួយឆមាស មុននឹងធ្វើដំណើរផ្សងព្រេងទៅប្រទេសឥណ្ឌា ដែលនៅទីនោះ Steve បានរៀនតមអាហារសាច់ និងហូបតែបន្លែ ។ បន្ទាប់ពីត្រលប់មកឥណ្ឌាវិញ ក្នុងវ័យ ២១ ឆ្នាំ Steve Jobs និងSteve wozniak បានយកកន្លែងចតរថយន្ត ក្នុងផ្ទះរបស់ ធ្វើជាកន្លែងផលិតកុំព្យូទ័រmacintoch។ Steve Jobs បានដាក់ឈ្មោះ ក្រុមហ៊ុនថា Apple ប្រែថាផ្លែប៉ោម មកពីApple ជាផ្លែឈើដែលគាត់ចូលចិត្តជាងគេ។ ក្នុងឆ្នាំ ១៩៧៦ Steve លក់ដាច់យ៉ាងរហ័ស កុំព្យូទ័រ ៥០ គ្រឿងដែលSteve wozniak ផលិតចេញបាន។ កុំព្យូទ័រឈ្មោះ Apple IIដែលSteve ទាំងពីរផលិតចេញបានមានលក្ខណៈខុសពីកុំព្យួទ័រដទៃទៀត ដោយទាំងអេក្រង់ និងម៉ាស៊ីនមាននៅក្នុងប្រអប់តែមួយ។
ប៉ុន្តែ ដោយសារតែជម្លោះផ្ទៃក្នុង និងក្នុងពេលក្រុមហ៊ុនApple ជួបបញ្ហាថវិកា Steve Jobs បានដើរចេញពីក្រុមហ៊ុន Apple នៅឆ្នាំ ១៩៨៥។ នៅក្នុងក្រុមហ៊ុនApple Steve Jobsត្រូវបានបុគ្គលិករិះគន់ថា ជាថៅកែផ្តាច់ការ និងខ្វះបទពិសោធន៍ផ្នែកគ្រប់គ្រង។ អ្នកជំនាញពីខាងក្រៅក៏ត្រូវគេជួលយកដំណើរការក្រុមហ៊ុន នៅជំនាន់នោះ។
នៅពេលដើរចេញពីApple Steve Jobs បានបង្កើតក្រុមហ៊ុនកុំព្យូទ័រ មួយទៀត ឈ្មោះ Next និងក្រុមហ៊ុនផលិតភាពយន្តឈ្មោះPxar។ Toy Stroy កុនគំនូរជីវចល ដ៏ល្បី បានធ្វើឲ្យក្រុមហ៊ុនផលិតភាពយន្តរបស់ Steve Jobs រកប្រាក់ចំណេញដល់ទៅ៣៥០លានដុល្លារ។
នៅឆ្នាំ ១៩៩៧ ក្រុមហ៊ុនApple បានទិញក្រុមហ៊ុនNext ក្នុងតម្លៃ ៤០០លានដុល្លារ និងហៅ Steve Jobsឲ្យត្រលប់ចូលវិញ។ នៅពេលត្រលប់ចូលApple វិញ Steve Jobsបានរកប្រាក់ចំណេញឲ្យក្រុមហ៊ុន តាមរយៈ ការកាត់បន្ថយគម្រោងមិនបានការ និងផ្តោតទៅលើការបង្កើតថ្មី ដើម្បីទាក់ទាញអតិថិជនក្នុងទីផ្សារអេឡិចត្រូនិក។ នៅឆ្នាំ ២០០១ Steve Jobsដែលបានប្រមែប្រមូលគំនិតពីអ្នកសិល្បៈ បានបង្កើតចេញIpod ឧបករណ៍ស្តាប់ចម្រៀងដ៏ពេញនិយម។
Steve Jobsដឹងថា ខ្លួនមានជម្ងឺមហារីកលំពែងតាំងពីឆ្នាំ ២០០៣ ប៉ុន្តែ ទើបតែសម្រេចចិត្តធ្វើការវះកាត់ នៅឆ្នាំ ២០០៤។ នៅឆ្នាំ ២០០៧ ក្នុងរូបរាងកាយដ៏ស្គម ដោយសារជម្ងឺ Steve Jobs នៅខំប្រឹងបង្ហាញខ្លួន ជាសាធារណៈ ដើម្បីសម្ពោធដាក់លក់ Iphone។ ស្ថានភាពជម្ងឺរបស់ Steve Jobs កាន់តែដុនដាប រហូតធ្វើឲ្យគាត់លាចេញពីតំណែងប្រធានAppleនៅដើមឆ្នាំ ២០១១។ លើកចុងក្រោយដែលគេឃើញគាត់ចេញមុខជាសាធារណៈ គឺនៅពេលគាត់ឡើងបង្ហាញពីលទ្ធផលនៃគំនិតបង្កើតថ្មី របស់គាត់មួយទៀត ម៉ាស៊ីនIpad 2។
ខុសពីមហាសេដ្ឋីដទៃទៀត ដូចជាBill Gate Steve Jobs មិនមានទ្រព្យសម្បត្តិជាប់ខ្លួនច្រើនទេ។ ប្រាក់ចំណេញទាំងអស់ត្រូវគាត់ដាក់ចូលទៅក្នុងការវិនិយោគ និងភាគហ៊ុនរបស់Appleគ្មានសល់។ Steve Jobs ជាមនុស្សម្នាក់ដ៏កម្រ គឺជឿតែលើសមត្ថភាពរបស់ខ្លួនឯង និងមានអធ្យាស្រ័យតិចតួចណាស់ ទៅលើអ្នកណាដែលមិនយល់ស្របជាមួយគាត់។ សមត្ថភាពដ៏អំណោយផលមិនអាចប្រកែកបានរបស់គាត់ គឺអាចមើលទាយ ដឹងមុនពីទីផ្សារ និង ខុសពីអ្នកដទៃ គាត់មានកែវភ្នែក ចេះមើលឃើញផលិតផលបង្កើតថ្មី ដែលអាចទាក់ទាញចំណូលចិត្តរបស់អតិថិជន។ Steve Jobsធ្លាប់និយាយថា “អ្នកមិនអាចត្រឹមតែសួរអតិថិជនពីអ្វីដែលពួកគេចង់បាន និងផលិតរបស់នោះសម្រាប់ពួកគេទេ។ ជាមួយនឹងពេលវេលា និងការរីកចម្រើនទៅមុខនៃបច្ចេកវិទ្យា អតិថិជនចង់បានរបស់អ្វីមួយដែលថ្មី” ៕

0 comments:
Post a Comment