Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Wednesday, November 23, 2011

បុរស​ទទួល​ទាន​ផ្លែ​ឈើ​ច្រើន​ជួយ​បង្កើន​សមត្ថភាព​ផ្តល់​​កំណើ

ដោយ ៖ ធីតាកោះ
ថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១១ ម៉ោង ១៧:៣៥
[Enter Caption]
គេហទំព័របរទេស
[Enter Caption]




អ្នក​វិទ្យា​​សាស្ត្រ​បាន​និយាយ​ថា​ កាត់​បន្ថយ​ការ​ទទួល​ទាន​សាច់​ក្រ​ហម​ កា​ហ្វេ​និង​គ្រឿង​ស្រ​វឹង​អាច​ជួយ​បង្កើន​សមត្ថភាព​ផ្តល់​កំណើត​របស់​បុរស​ ។ ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា របប​អា​ហារ​មិន​ល្អ​ និង​ភាព​ធាត់​ដុះ​ពោះ​លើ​ស​ទម្ងន់​អាច​ធ្វើ​ឲ្យ​ថយ​ចុះ​ភាព​ខាប់​របស់​ ទឹកកាម​ ហើយ​ប៉ះ​ពាល់​ដល់​សមត្ថភាព​របស់​​វា​ក្នុង​ការ​ហែល​ទៅ​រក​ពង​។
កាល​ពី​អតី​តកាល​ បញ្ហា​អ​សមត្ថភាព​ក្នុង​ការ​ផ្តល់​កំណើត​របស់​ស្ត្រី​ជាប់​ទាក់​ទង​ទៅ​នឹង​ ការ​ធាត់​លើស​ទម្ងន់​ ក៏​ដូច​ជា​ការជក់​បា​រី​ ឬ​ក៏​ផឹក​ស្រា​ ប៉ុន្តែ​កាល​ពី​ពេល​នោះ​គេ​មិន​ទាន់​ច្បាស់​ថា​បុរស​ដូចគ្នា​នឹង​ស្ត្រី​នោះ ​ទេ​។ តាម​លទ្ធផល​នៃ​ការ​សិក្សា​ថ្មី​បំ​ផុត​លើ​បុរស​បង្ហាញ​ថា អ្នក​ដែល​ផឹក​ស្រា​ជា​ប្រ​ចាំ​ ​និង​ទទួល​ទាន​របប​អា​ហារ​មិន​ត្រឹម​ត្រូវ​ សមត្ថភាព​ផ្តល់​កំណើត​របស់​គេ​ថយ​ចុះ។
​អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​ Edson Borges​មក​ពី​មជ្ឈ​មណ្ឌល​Fertility-Assisted Fertilization Center នៅ​ទី​ក្រុង​ Sao Paolo​ប្រទេស​ប្រេ​ស៊ីល​បាននិយាយ​ថា​៖«ភាព​ខាប់​របស់​ទឹកកាម​រង​ឥទ្ធិ​ពល​ អវិជ្ជ​មាន​ដោយ​ទំ​ហំ​រាង​កាយ​ និង​ការ​ប្រើ​ប្រាស់​គ្រឿង​ស្រ​វឹង​ ប៉ុន្តែ​រង​ឥទ្ធិល​ពល​វិជ្ជ​មាន​ដោយ​ការ​ទទួល​ទាន​អា​ហារ​ដែល​សំ​បូរ​ដោយ​ គ្រាប់​ធញ្ញ​ជាតិ​និង​ផ្លែ​ឈើ​»។
ការ​សិក្សា​លើក​នេះ​ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ប្រទេស​ប្រេស៊ីល​បាន​ពិ​សោធលើ​បុរស​​តែ​២៥០​នាក់​ប៉ុណ្ណោះ​។
​ លោក​ស្រី​ Lynn Westphalជំ​នាញ​ការ​ខាង​សុខ​ភាព​និង​សមត្ថភាពផ្តល់​​​កំណើត​របស់​ស្ត្រី​នៅ​ សាកល​វិទ្យា​ល័យ​ Stanford University សង្ឃឹម​ថា​ លទ្ធផល​ដែល​បាន​រក​ឃើញ​និង​បោះ​ពុម្ភ​ផ្សាយ​នៅ​លើ​ព្រឹត្តិ​ប័ត្រ​Fertility and Sterilityលើក​នេះ​ នឹង​ជួយ​លើក​ទឹក​ចិត្ត​ឲ្យ​បុរស​ទាំង​ឡាយ​ចាប់​យក​ជម្រើស​បែបបទ​នៃ​ការរស់​ នៅ​មួយ​ដែល​ផ្តល់​នូវ​សុខ​ភាព​ដល់​ខ្លួន ៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan