Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Thursday, November 10, 2011

Chea Sim absent from Independece Day Celebration: Is he under house arrest?


Chea Sim (L) shares a laugh with Hun Sen when they are on good term.

By Khmerization
Source: DAP News

Chea Sim, the Senate president and president of the ruling Cambodian People's Party (CPP) has been totally absent from public view since many of his advisors and loyalists were arrested more than a month ago.

He was not present during the 20th anniversary of the Paris Peace Accords and the celebration of the 89th birthday celebration of ex-King Sihanouk a weeks ago. Again, yesterday he was totally absent from the 48th anniversary of the Cambodian Independence Day. In previous years, Chea Sim was the star of such celebrations, making speeches and making grand appearances.

However, since his loyalists were arrested more than a month ago, critics of the CPP and political analysts are beginning to suspect that Chea Sim might be totally sidelined, secretly purged or put under house arrest.

read article in Khmer below:

កម្ពុជា​​ ប្រារព្ធបុណ្យ ឯករាជ្យជាតិ​ លើកទី​៥៨ ​៩វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា២០១១

Wednesday, 09 November 2011
ដោយ ៖​សយ សុភា និង អេង គឹមជាង
DAP-news

DAP-News reported that Chea Xim, Senate president, was not present at the Independence Day celebration that was attended by CPP VIPs. Some bad tongue asked: "Where in hell is Chea Xim?"

ភ្នំពេញ៖ ប្រទេសកម្ពុជា បានប្រារព្ធទិវាបុណ្យឯករាជ្យជាតិលើកទី៥៨ របស់ខ្លួននៅក្នុងរាជធានីភ្នំពេញ នាវិមានឯករាជ្យ ដោយមានការយាងជា អធិបតីដ៏ខ្ពង់ខ្ពស់ ពីព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង សម្តេចព្រះបរមនាថ សម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ពិធីដែលប្រារព្ធជាឱឡារឹក ក៏មានការអញ្ជើញចូលរូមពីសំណាក់សម្តេចអគ្គមហាពញាក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី ព្រមទាំងសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ព្រមទាំងមន្រ្តីរាជការកងកម្លាំងប្រដាប់អាវុធ និងតំណាង អង្គទូតនានា ប្រចាំប្រទេសកម្ពុជា ដោយឡែកគេមិនឃើញមាន របស់ សម្តេច អគ្គ មហា ពោធិ៍សាល ជា ស៊ីម ប្រធាន ព្រឹទ្ធសភា នោះទេ។


ព្រះករុណា សម្តេចព្រះបរមនាថ សម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចយាងដល់វិមានឯករាជ្យ ជាមួយនឹងការថ្វាយបដិសណ្ឋារកិច្ច ពីសំណាក់ថ្នាក់ដឹកនាំជាតិសំខាន់ ជាពិសេស សម្តេចតេជោ ហ៊ុន សែន និងសម្តេច ហេង សំរិន។

ព្រះករុណា សម្តេចព្រះបរមនាថ ព្រះប្រទានភ្លើងទៀនជ័យគោរពដល់វិញ្ញាណក្ខ័ន្ធដល់បុព្វការីជន ដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ និងឯករាជ្យជាតិរបស់កម្ពុជា។

ព្រះករុណា សម្តេចព្រះបរមនាថ ស្តេចសព្វព្រះរាជហឫទ័យ ជួបសំណេះ សំណាល ជាមួយ សិស្សានុសិស្ស ជាប្រជារាស្រ្ត កូនចៅរបស់ព្រះអង្គ បន្ទាប់ពីព្រះអង្គ ទើប ព្រះប្រទាន ភ្លើងទៀន ជ័យ៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan