Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Saturday, October 27, 2012

ពូជ​ដើម​ឫស្សី



Original Post at: Ta Map

ស្រុក​ឯង​ជាតិ​គេ​មិន​គិត​គន់                      ទៅ​ជា​ចង​ពុន​បើ​ក​ព្រំ​ដែន
ឲ្យ​សាសន៍​ជាតិ​គេ​រាប់​ម៉ឺន​សែន                មក​រស់​ពេញ​ណែន​ដោយ​សេរី ។
ថ្ងៃ​នេះ​រាយ​ប៉ាយ​មិន​ទាន់​មាំ                     មិន​ទាន់​រៀប​ចំ​មាន​ទឹក​ដី
មាន​ផ្ទះ​មាន​ភូមិ​ដើម​ឫស្សី                        ចាក់​ឫស​​​​រក​ស្ដី​ថា​មិន​ត្រូវ ។
ប្រាកដ​ជា​គេ​ប្រមូល​ផ្ដុំ                             ​ ជា​ពួក​ជា​ក្រុម​រិះរក​ផ្លូវ
ទាមទារ​សិទ្ធិ​ដែល​តម្រូវ                           ទាំង​នេះ​ជា​ផ្លូវ​យើង​បង់ខាត ។
រដ្ឋ​គេ​ជាតិ​គេ​ គេ​គាំ​ទ្រ                               គេ​ផ្ដល់​ជំហរ​តាម​ចំណង់
ផ្ដល់​លុយ​ជំនួយ​ឬ​សំណង់                       ក្ដោប​ក្ដាប់​ត្រង់​ៗ​ ពោល​ដោយ​ខ្លី ។
ធម្មតា​ចំណូល​តោង​កាន់​កាត                   នៅ​ក្រោម​ឱវាទ​ម្ចាស់​ទឹក​ដី
ទៅ​ណា​មក​ណា​ឬ​ធ្វើ​អ្វី                             មិន​បាច់​ស្រដី​ត្រូវ​យើង​ដឹង ។
នេះ​បែរ​ជា​បើក​សេរីភាព                           ឲ្យ​គេ​មាន​ប្រៀប​ច្រើន​ដល់​ម្លឹង
កម្លាំង​គេ​ខ្លាំង​យើង​ក៏​ដឹង                          ម្ដេច​មិន​សម្លឹង​គ្រោះ​ថ្នាក់​ផង ។
គ្រោះ​ថ្នាក់​វា​មាន​ទៅ​ថ្ងៃ​មុខ                       ថ្ងៃ​នេះ​បាន​សុខ​មិន​ទាន់​ហ្មង
ហាសិប​រយ​ឆ្នាំ​គ្រោះ​ចម្បង​                         វិបល្លាស​សៅ​ហ្មង​ស្រុក​បាន​គេ ។
ប្រវត្តិ​សំដី​មក​រូប​ស៊ី                                    ជា​លើក​ទី​ពីរ​មិន​ទទេ
កូន​ខ្មែរ​ជាន់​ក្រោយ​បាន​ត្រឹម​ជេរ               កើត​មក​នឹង​គេ​គ្មាន​ដី​ជ្រក ។
នួន​ កន, សាស្ត្រាចារ្យ​នាដកម្ម
ខែ​កញ្ញា ឆ្នាំ ២០០០
***
ចំណង​ជើង​នៃ​កំណាព្យ​ខាង​លើ​ ខ្ញុំ​ជា​អ្នក​ដាក់​បន្ថែម​ ឯ​ចំណង​ជើង​ដើម​គឺ សារ​គ្រោះថ្នាក់ 
រយៈ​ពេល​ ១២ ឆ្នាំ​បាន​កន្លង​ផុត​ទៅ​ហើយ គិត​ចាប់​តាំង​ពី​ពេល​ លោក​សាស្ត្រាចារ្យ​ នួន កន បាន​តែង​កំណាព្យ​ខាង​លើ​នេះ ។ ដូច្នេះ​ បើ​យើង​អាច​គិត​ស្មាន​បាន សេចក្ដី​ព្រួយ​បារម្ភ​របស់​លោក​​ចំពោះ​គ្រោះ​ថ្នាក់​ទាំង​ប៉ុន្មាន​នោះ​វា​ មិន​បាន​សាប​រលាប​​ទេ វា​បាន​ក្លាយ​ទៅ​ជា​ការ​ពិត​បន្តិច​ម្ដង​ៗ ដែល​បាន​លេច​ឡើង​នៅ​នឹង​មុខ​យើង​រាល់​គ្នា​យ៉ាង​ប្រត្យក្ស​ពី​មួយ​ថ្ងៃ​ទៅ​ មួយ​ថ្ងៃ ។
បើ​ខ្មែរ​មិន​គិត​គួរ​ឡើង​វិញ​ទេ ខ្មុក​ពិត​ជា​អស់​ស្រែ…

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan