កម្ពុជា ជាប្រទេសដែលមានសន្តិភាព សេរីភាព និងប្រជាធិបតេយ្យ... ផ្នូរខ្មោចឬ ?
ដោយ វិជ័យ អានន្ទ
2012-11-15 RFA
អាជ្ញាធររាជធានីភ្នំពេញ ចាប់ខ្លួនប្រជាសហគមន៍ ៨នាក់
ដែលរស់នៅជាប់របងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
ស្ថិតក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នៅវេលាម៉ោងជាង
៨ព្រឹក ថ្ងៃព្រហស្បតិ៍ ទី១៥ វិច្ឆិកា។
ការចាប់ខ្លួននេះពាក់ព័ន្ធនឹងរឿងសរសេរឈ្មោះ
និងគូររូបភាពប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack
Obama) នៅលើដំបូលផ្ទះ។
អ្នកភូមិអះអាងថា កងកម្លាំងសមត្ថកិច្ចប្រមាណ ៥០នាក់
មកដល់ក្នុងភូមិ ដោយបញ្ជាឲ្យអ្នកភូមិអង្គុយ ១កន្លែង
ហើយពួកគេឆែកឆេរលើដំបូលផ្ទះ។ នៅពេលពួកគេឃើញរូបភាព
ឬអក្សរដែលសរសេរឈ្មោះ លោក បារ៉ាក់ អូបាម៉ា នៅលើដំបូងផ្ទះណាមួយនោះ
កងកំលាំងសមត្ថកិច្ចទាំងនោះក៏ចាប់ម្ចាស់ផ្ទះនោះតែម្ដង។
អ្នកភូមិមួយចំនួនបានសរសេរអក្សរលើដំបូលផ្ទះរបស់ពួកគាត់ថា
S.O.S (Save our ship) មានន័យថា សូមជួយសង្គ្រោះយើងជាបន្ទាន់។
មន្ត្រីសិទ្ធិលំនៅឋានឲ្យដឹងថា
កម្លាំងសមត្ថកិច្ចបានចុះមកដល់ភូមិនេះ កាលល្ងាចពីថ្ងៃទី១៤
វិច្ឆិកា ដើម្បីពិនិត្យមើលរូបភាពនេះ
ប៉ុន្តែអ្នកភូមិបានហាមឃាត់មិនឲ្យពួកគេឡើងលើដំបូលផ្ទះរបស់ពួក
គាត់ឡើយ។
ក្នុងពេលនោះដែរ សមត្ថកិច្ចបានព្រមានថា
នឹងចាប់ម្ចាស់ផ្ទះដែលសរសេរអក្សរ និងគូររូបភាពលោក បារ៉ាក់ អូបាម៉ា
នៅលើដំបូលផ្ទះ។
អ្នកភូមិចំនួន ៨នាក់ ដែលត្រូវកងកម្លាំងសមត្ថកិច្ចចាប់ខ្លួន
រួមមានអ្នកស្រី ភួង សុភាព អ្នកស្រី ច្រាយ នីម អ្នកស្រី យន់ សុវណ្ណ លោក
អ៊ុន សុខនី អ្នកស្រី គីម លាង អ្នកស្រី ខៀវ សារី លោក ស៊ឹម ផល សុខ សុគុន្ធី
អ្នកស្រី អ៊ុន ស្រីម៉ាច ហៅ ស៊ីណា។
បច្ចុប្បន្នអ្នកទាំង ៨នាក់
កំពុងស្ថិតនៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ
ត្រូវអាជ្ញាធរស្ថិតក្រោមការសាកសួរពីសំណាក់ប៉ូលិសខណ្ឌ។
អង្គការសិទ្ធិមនុស្សសំខាន់ៗមួយចំនួន ចុះមកដល់ភូមិថ្មគោល
ដើម្បីតាមដានលើរឿងនេះ។
សូមរង់ចាំអាន និងស្ដាប់ព័ត៌មានពិស្ដារ...
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
0 comments:
Post a Comment