Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Tuesday, November 27, 2012

ពលរដ្ឋ​នៅ​រតនគិរី​ថា ​ការ​បោះ​បង្គោល​ព្រំដែន​គោក​ នាំ​ឲ្យ​បាត់​ភូមិ​ ៤ ​ទៅ​វៀតណាម

ដោយ ដែន អយុធ្យា
2012-11-27: http://www.rfa.org/khmer
បាន​អះអាង​ថា សកម្មភាព​បោះ​បង្គោល​កំណត់​ព្រំដែន​គោក​កម្ពុជា-​វៀតណាម របស់​រដ្ឋាភិបាល នាំ​ឲ្យ​បាត់​ភូមិ​ដូនតា​ពួក​គាត់​ចំនួន ៤​ភូមិ​ទៅ​ឲ្យ​ប្រទេស​វៀតណាម។
RFA/Den Ayuthyea
២៥-វិច្ឆិកា-២០១២៖ ជនជាតិ​ដើម​ចារ៉ាយ ភូមិ​ចង ឃុំ​ញ៉ាង ស្រុក​អណ្ដូងមាស ខេត្ត​រតនគិរី។

ប្រជាពលរដ្ឋ​ខេត្ត​រតនគិរី បាន​ចាត់​ទុក​សកម្មភាព​បោះ​កំណត់​បង្គោល​ព្រំដែន​គោក ​កម្ពុជា- វៀតណាម របស់​រដ្ឋាភិបាល​នាំ​ឲ្យ​កម្ពុជា បាត់បង់​ទឹកដី និង​ពលរដ្ឋ​ខ្លះ​ជួប​ភាព​ក្រីក្រ គឺ​មិន​ដូច​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បក​ស្រាយ​​​​ក្នុង​រដ្ឋ​សភា​​​ទេ។
លោក សារិត ភិត មេ​ភូមិ​ចង ឃុំ​ញ៉ាង ស្រុក​អណ្ដូងមាស ខេត្ត​រតនគិរី បាន​អះអាង​ថា សកម្មភាព​បោះ​កំណត់​ព្រំដែន​​​កម្ពុជា-​វៀតណាម នា​មូលដ្ឋាន​នេះ បាន​បាត់បង់​ភូមិ​ចំនួន ៤​ ភូមិ​ទៅ​​ឲ្យ​ប្រទេស​វៀតណាម ហើយ​ថា សព្វថ្ងៃ​នេះ​ពលរដ្ឋ​ទាំង ៤ ​ភូមិ បាន​រើ​លំនៅឋាន​ បង្ខិត​ចូល​ក្នុង​ទឹក​ដី​កម្ពុជា ទៅ​តាម​ការ​រុញ​ច្រាន​របស់ ​ប្រទេស​វៀតណាម។
លោក ​ប្រតិកម្ម​ចំពោះ​ការ​បកស្រាយ​របស់​លោក ហ៊ុន សែន ក្នុង​រដ្ឋ​សភា កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១២ ដែល​ថា ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា-​វៀតណាម មិន​ធ្វើ​ឲ្យ​កម្ពុជា ខាត​បង់​ទឹក​ដី ជា​រឿង​មិន​ពិត​ទេ
មេ​ភូមិ​រូប​នេះ​មើល​ឃើញ​ថា ប្រទេស​វៀតណាម មាន​ឥទ្ធិពល​ទៅ​លើ​រដ្ឋាភិបាល​កម្ពុជា ចំពោះ​សកម្មភាព​បោះ​កំណត់​ព្រំដែន​គោក​រវាង​ប្រទេស​ទាំង​ពីរ នា​ខេត្ត​រតនគិរី។ លោក​ថា បញ្ហា​បោះ​កំណត់​បង្គោល​ព្រំដែន​គោក​កម្ពុជា-​វៀតណាម វៀតណាម​បាន​ធ្វើ​សកម្មភាព​តាម​ចិត្ត​​ចង់​បាន ហើយ​​​មន្ត្រី​ខ្មែរ​ហាក់​មិន​ហ៊ាន​ចេញ​មុខ​តវ៉ា​ចំពោះ​បញ្ហា​នេះ​ទេ។
ពលរដ្ឋ​ជនជាតិ​ដើម​ចារ៉ាយ រស់​នៅ​ភូមិ​ចង ឃុំ​ញ៉ាង ស្រុក​អណ្តូងមាស ខេត្ត​រតនគិរី សរុប​មាន​ចំនួន ១១២​គ្រួសារ និង​មាន​មនុស្ស​ជាង ៥០០​នាក់​កំពុង​រស់​នៅ

បុរស​វ័យ ៧០​ឆ្នាំ ឈ្មោះ វ៉ង ចែវ ជា​ជនជាតិ​ចារ៉ាយ ​រស់​នៅ​ឃុំ​ញ៉ាង ជា​ឃុំ​ជាប់​ព្រំដែន​វៀតណាម បាន​ឲ្យ​ដឹង​ដែរ​ថា សកម្មភាព​បោះ​បង្គោល​កំណត់​ព្រំដែន​ក្នុង​មូលដ្ឋាន​នេះ ប្រទេស​វៀតណាម បាន​ចូល​បោះ​បង្គោល​ក្នុង​ទឹក​ដីកម្ពុជា​​ និង​បោះ​បង្គោល​នៅ​លើ​ដី ឬ​ទី​តាំង តាម​ចិត្ត​ពួក​គេ​ចង់​បាន។
លោក​បន្ត​ថា អាជ្ញាធរ​វៀតណាម មិន​ញញើត​​មន្ត្រី​រដ្ឋាភិបាល​​ខ្មែរ​ចំពោះ​សកម្មភាព​បោះ​បង្គោល​ព្រំដែន​ គោក​នៅ​លើ​ទីតាំង​ដែល​ពួក​គេ​ចង់​បាន នា​ស្រុក​អណ្ដូងមាស ខេត្ត​រតនគិរី នេះ​ទេ។
មិន​ខុស​គ្នា​ទេ បុរស​ជនជាតិ​ចារ៉ាយ ឈ្មោះ រចំ បូស ​ជា​អនុ​ប្រធាន​សហគមន៍​ភូមិ​ចង ឃុំ​ញ៉ាង ក៏​បាន​ឲ្យ​ដឹង​ថា សកម្មភាព​បោះ​បង្គោល​​ព្រំដែន​គោក​កម្ពុជា-​វៀតណាម ត្រង់​ម្ដុំ​បង្គោល​លេខ ១៦ ក្នុង​ស្រុក​អណ្ដូងមាស ​​នាំ​ឲ្យ​បាត់​​​ភូមិ​ពលរដ្ឋ​ចំនួន ៤​ភូមិ​ទៅ​ឲ្យ​វៀតណាម ពិត​មែន។
លោក​ច្រានចោល​ចំពោះ​ការ​អះអាង​ទាំង​ឡាយ​ណា​ដែល​ថា ការ​បោះ​កំណត់​បង្គោល​ព្រំដែន​ក្នុង​មូលដ្ឋាន​នេះ មិន​បាត់​បង់​ទឹក​ដី​ជា​រឿង​មិន​ពិត និង​ទាមទារ​ចុះ​អង្កេត​ដល់​មូលដ្ឋាន។
ទាក់ទិន​បញ្ហា​នេះ មន្ត្រី​ដឹកនាំ​ខេត្ត​រតនគិរី បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ ដោយ​បញ្ជាក់​ខ្លី​ថា បញ្ហា​ព្រំដែន​ត្រូវ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បកស្រាយ​ក្នុង​រដ្ឋ​សភា​អស់​ទៅ​ហើយ។
ទោះ​យ៉ាង​ណា លោក ហ៊ុន សែន នៅ​ក្នុង​កិច្ច​ប្រជុំ​សភា ​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១២ បាន​បញ្ជាក់​ថា សកម្មភាព​បោះ​បង្គោល​ព្រំដែន​គោក​កម្ពុជា-​វៀតណាម គឺ​មាន​គោលដៅ​កាត់​បន្ថយ​ភាព​ក្រីក្រ ការពារ​ការ​គ្រប់​គ្រង​ដីធ្លី និង​ជំរុញ​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​របស់​ពលរដ្ឋ​​រស់​នៅ​តាម​បន្ទាត់​ ព្រំដែន​ឲ្យ​បាន​ប្រសើរ។
លោក​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ការ​កំណត់​ព្រំដែន​ថ្មី​បែប​​ធ្មេញ​​រណារ​នេះ អាច​ប៉ះ​ចំ​ភូមិ​ខ្មែរ ​និង​ភូមិ​វៀតណាម តែ​​​មិន​ត្រូវ​​កាត់​ចេញ​ទេ​ពី​ផែន​ទី​ទេ គឺ​​ត្រូវ​ទុក​នៅ​ដដែល ​ហើយ​ធ្វើ​ការ​ដោះដូរ​ដី​គ្នា​ទៅ​វិញ​​ទៅ​មក​តាម​សភាព​​ជាក់​ស្ដែង៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan