Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Tuesday, December 25, 2012

កីឡដ្ឋាន​ត្រៀម​រៀប​ចំ World Cup ទី​២​របស់​ប្រេស៊ីល​ជួសជុល​​រួច​រាល់​

បន្ទាប់​ពី​ធ្វើ​ការ​ជួសជុល​កែ​លម្អ​​អស់​ជិត​៣​ឆ្នាំ​ កីឡដ្ឋាន​ Mineirao stadium ​​ក្នុង​ទីក្រុង​ Belo Horizonte ​ប្រទេស​ប្រេស៊ីល​ដែល​​ជា​កីឡដ្ឋាន​មួយ​សម្រាប់​ត្រៀម​រៀប​ចំ​ការ​ប្រកួត​ ពាន​រង្វាន់​ពិភពលោក​ (World Cup) ឆ្នាំ​២០១៤​ ត្រូវ​បាន​បើក​ឱ្យ​ប្រើប្រាស់​ជា​ថ្មី​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន។
កីឡដ្ឋាន​ Mineirao stadium ​​ក្នុង​ទីក្រុង​ Belo Horizonte ​ប្រទេស​ប្រេស៊ីល
ក្នុង ​ពិធី​បើក​ឱ្យ​ប្រើប្រាស់​សាជាថ្មី​នោះ​ក៏​មាន​វត្តមាន​លោក​ស្រី​ ប្រធានាធិបតី​​ប្រទេស​ប្រេស៊ីល​ Dilma Rousseff ​ផង​ដែរ។ នេះ​ជា​កីឡដ្ឋាន​​ត្រៀម​រៀប​ចំ​ ការ​ប្រកួត World Cup 2014 ទី​២​ហើយ​ដែល​បាន​ធ្វើ​រួច​រាល់​ បន្ទាប់​ពី​កីឡដ្ឋាន​ Arena Castelao ​ដែល​មាន​ទីតាំង​ក្នុង​ទីក្រុង​ Fortaleza។
កីឡដ្ឋាន​ Mineirao stadium (មើល​ពីលើ)
កីឡដ្ឋាន ​ Mineirao ​ដែល​បុក​គ្រឹះ​សាងសង់​​ក្នុង​ឆ្នាំ​១៩៥៩​ និង​ សម្ពោធ​ឱ្យ​ប្រើ​លើក​ដំបូង​ក្នុង​ឆ្នាំ​១៩៦៥ ​ត្រូវ​បាន​បិទ​កាល​ពី​ថ្ងៃ​ទី​០៦ ​មិថុនា​ ឆ្នាំ​២០១០ ដើម្បី​ធ្វើការ​ជួសជុល​កែ​លម្អ​ឱ្យ​​ទំនើប​ទាន់សម័យ។ ការ​បិទ​​កីឡដ្ឋាន​ដែល​អាច​ផ្ទុក​ទស្សនិកជន​បាន​​៦២១៦០​នាក់​​នេះ​ ធ្វើ​ឱ្យ​ក្លិប​ Cruzeiro ​និង​ Atlético Mineiro ​បង្ខំ​ចិត្ត​ប្រើប្រាស់​កីឡដ្ឋាន​ Estadio Independencia ចំណុះ​២៥០០០​នាក់​ជំនួស​វិញ​បណ្ដោះ​អាសន្ន​សម្រាប់​ការ​ប្រកួត​ក្នុង​ផ្ទះ​ របស់​ពួក​គេ។
លោក​ស្រី​ប្រធានាធិបតី​​ប្រទេស​ប្រេស៊ីល​ Dilma Rousseff ក្នុង​ពេល​សម្ពោធ​ឱ្យ​ប្រើប្រាស់​កាល​ពី​ថ្ងៃ​សុក្រ​
តែ ​ពេល​នេះ​កីឡដ្ឋាន​ត្រូវ​បាន​ធ្វើ​រួច​រាល់​ហើយ ហើយ​ក្លិប​ធំ​ជាង​គេ​បំផុត​​ប្រចាំ​រដ្ឋ​ Minas Geriais ​ទាំង​ពីរ​នេះ​នឹង​ប្រកួត​គ្នា​ដណ្ដើម​ពាន​រង្វាន់​ Minas Geriais state championship ​នៅ​ថ្ងៃ​ទី​០៣​កុម្ភៈ​ខាង​មុខ​ដើម្បី​ជា​ការ​សម្ពោធ​វាល​ស្មៅ​ថ្មី​ដែល​ ត្រូវ​បាន​​ធ្វើ​ឱ្យ​ទាប​ជាង​មុន​ប្រហែល​៣​ទៅ​៤​ម៉ែត្រ​ដើម្បី​ឱ្យ​អ្នក​ ទស្សនា​មើល​បាន​ច្បាស់​ជាង​មុន។ ​​ទីលាន​​​ដែល​មាន​បណ្ដោយ​​១១៥​ម៉ែត្រ​​និង​ទទឹង​៧៥​ម៉ែត្រ​ខាង​លើ​នឹង​ ត្រូវ​ទទួល​ការ​ប្រកួត FIFA Confederations Cup 2013 និង FIFA World Cup 2014​៕
កីឡដ្ឋាន​ Arena Castelao ​ដែល​មាន​ទីតាំង​ក្នុង​ទីក្រុង​ Fortaleza ត្រូវ​បាន​ធ្វើ​រួច​មុន​នេះ​បន្តិច​

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan