Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Sunday, January 13, 2013

អាចនិងមានការប្រយុទ្ធគ្នានៅថ្ងៃទី២៥ ដល់ ២៧មករា ខាងមុខនេះរវាង កម្ពុជា និងថៃ នៅព្រំដែនព្រះវិហារ

ប្រាសាទព្រះវិហារ
ដោយ ឆាំ  ឆានី
១៣ មករា ២០១៣
..........................
ពត៌មានពីព្រំដែនកម្ពុជា ថៃ បានឲ្យដឹងថា កាលពីថ្ងៃទី ១១ មករា ឆ្នាំ២០១៣ ភាគីថៃបានបញ្ជួន​ទាហ៊ាន​របស់ខ្លួនប្រម៉ាណជាង ៥៦០០០០នាក់ មកឈរជើងនៅតំបន់ ប្រាសាទព្រះវិហារ ដើម្បី​ត្រៀម​ប្រយុទ្ធជាមួយភាគីកម្ពុជានៅថ្ងៃ២៥ ដល់ ២៧មករា ខាងមុខនេះ ។ ចំណែកភាគីកម្ពុជាកំពុងតែស្រែកប្រមូលទាហ៊ានរបស់ខ្លួនប្រហែល ១៥០០០នាក់ ឲ្យចូលបន្ទាយវិញ ដើម្បីត្រៀមប្រយុទ្ធ ។ អ្នកតាម​ដានស្ថានការណ៍ នយោបាយក្នុងស្រុកខ្មែរយល់ថា ការប្រយុទ្ធគ្នារវាងកម្ពុជា និងថៃ នៅតំបន់​ប្រាសាទ​ព្រះវិហារ នេះ គឺគ្មានអ្វីក្រៅពីល្បិចនយោបាយរបស់លោក ហ៊ុន សែន ក្នុងការទាញយក ការគាំទ្រ ក្នុង​ការបោះឆ្នោតនោះទេ គឺគ្មានអ្វីប្លែកឡើយព្រោះជាល្បិចដដែលៗ តែអ្វីដែល យើងខ្លោចចិត្តនោះគឺ​ទាហានខាងភាគីកម្ពុជា ដែលមានទឹកចិត្តការពារទឹកដីនាំគ្នាទៅ ស្លាប់និងរបួសជំនួសពួក​ឈ្មួញ​សង្គ្រាម ហ៊ុន សែន ។ ចំណែកប្រជាពលរដ្ឋតាមព្រំដែនវិញគឺលោកពិតជារស់នៅយ៉ាងវេទនា​ខ្វះស្បៀងអាហារ  កូនចៅមិនបានទៅសាលា  នៅ ពេលដែលមានការប្រយុទ្ធគ្នាម្តងៗ ៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan