Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Tuesday, January 15, 2013

ក្រសួង​មហាផ្ទៃ​ត្រៀម​បង្ហាញ​ស្ថិតិ​ជន​ជាតិ​ខ្មែរ​និង​ជនអន្តោប្រវេសន៍

លោក រ៉ុង ឈុន៖ «ចង់​ឲ្យ​ក្រសួង​មហាផ្ទៃ​បង្ហាញ​ថា មក​ដល់​ថ្ងៃ​នេះ​កម្ពុជា មាន​ប្រជាពលរដ្ឋ​ចំនួន​ប៉ុន្មាន​ហើយ ហើយ​យើង​ឲ្យ​ដាក់​ប៉ាណូ​បង្ហាញ​ជា​សាធារណៈ ដើម្បី​ឲ្យ​អ្នក​នយោបាយ មន្ត្រី​រាជការ ប៉ូលិស ទាហាន ទាំង​អស់​បាន​ដឹង និង​បង្ហាញ​ឲ្យ​អ្នក​ទេសចរ​បាន​ដឹង​ថា តើ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ចំនួន​ប៉ុន្មាន?»។ 

មន្ត្រី​​ឲ្យ​ដឹង​ថា ក្រសួង​មហាផ្ទៃ កំពុង​ប្រមូល​ស្ថិតិ​ប្រជាពលរដ្ឋ​ខ្មែរ និង​ជន​អន្តោប្រវេសន៍​នៅ​ទូទាំង​ប្រទេស​កម្ពុជា ដើម្បី​ប្រកាស​ជា​សាធារណៈ។
ការ​អះអាង​នេះ ស្រប​ពេល​មាន​អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង​មួយ​ចំនួន​ទទូច​ចង់​ដឹង​ពី​ស្ថិតិ​របស់​ប្រជាពលរដ្ឋ​ ខ្មែរ និង​ជនអន្តោប្រវេសន៍ ដែល​កំពុង​មាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា។

លោក ​ឧត្ដមសេនីយ៍​ឯក ខៀវ សុភ័គ មន្ត្រី​ក្រសួង​មហាផ្ទៃ មាន​ប្រសាសន៍​ថា ក្រសួង​បាន​ទទួល​លិខិត​ស្នើ​បង្ហាញ​​ស្ថិតិ​ជនអន្តោប្រវេសន៍ និង​ប្រជាពលរដ្ឋ​ខ្មែរ​របស់​សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង​ ស្នើ​បំភ្លឺ​បញ្ហា​នេះ​រួច​ហើយ។ លោក​ថា ស្ថិតិ ឬ​ជំរឿន​ប្រជាពលរដ្ឋ​នេះ រដ្ឋាភិបាល​ត្រូវ​ធ្វើ​រៀងរាល់ ១០​ឆ្នាំ​ម្ដង ប៉ុន្តែ​ការងារ​នេះ ក្រសួង​​​មហា​ផ្ទៃ និង​ស្ថាប័ន​ពាក់ព័ន្ធ​ក៏​បាន​ធ្វើ​ជា​ជំហានៗ​ដែរ។
លោក​បន្ត​ថា ស្ថិតិ​ប្រជាពលរដ្ឋ​ខ្មែរ ក្រសួង​អាច​នឹង​ប្រកាស​ជា​ដំណាក់កាលៗ នៅ​ពេល​មន្ត្រី​ជំនាញ​មាន​របាយ​ការណ៍​ផ្លូវ​ការ​បាន​ត្រឹមត្រូវ។ ជាមួយ​គ្នា​នេះ​ស្ថិតិ​ជនអន្តោប្រវេសន៍ ដែល​ចូល​មក​រស់​នៅ និង​ធ្វើ​ការងារ​ក្នុង​ប្រទេស​កម្ពុជា ក៏​ត្រូវ​បង្ហាញ​ថែម​ទៀត។
លោក ខៀវ សុភ័គ ឲ្យ​ដឹង​បន្ថែម​ដូច្នេះ៖ «ឲ្យ​ជំនាញ​រៀបចំ​ដើម្បី​ ត្រៀម​ធ្វើ​ការ​ផ្សព្វផ្សាយ​ជា​បន្ត​ទៀត​រួច​ហើយ ព្រោះ​កន្លង​មក​យើង​បាន​ផ្សព្វផ្សាយ​ហើយ ប៉ុន្តែ​យើង​ត្រូវ​ធ្វើ​បច្ចុប្បន្នភាព​ឡើង​វិញ ព្រោះ​ចំនួន​មិន​នៅ​ថេរ​ទេ ជួន​កាល​ឆ្នាំ​មុន​មាន​ប៉ុណ្ណេះ ជួន​កាល​អាច​ថយ​ចុះ ឬ​កើន។ បច្ចុប្បន្ន​បាន​ណែនាំ​ឲ្យ​ជំនាញ​រៀបចំ​រួច​ហើយ»
បញ្ហា​នេះ​មន្ត្រី​សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង​ធ្លាប់​បាន​ស្នើ​ឲ្យ​ថ្នាក់​ដឹកនាំ​ក្រសួង​មហាផ្ទៃ បង្ហាញ​ស្ថិតិ​ប្រជាពលរដ្ឋ​​ខ្មែរ និង​ស្ថិតិ​ជនអន្តោប្រវេសន៍ ទាំង​ស្រប និង​ខុស​ច្បាប់ ប្រកាស​ឲ្យ​ដឹង​ជា​សាធារណៈ។
លោក រ៉ុង ឈុន ក្នុង​នាម​តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៨ ខែ​មករា បាន​សរសេរ​លិខិត​ជូន​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ឲ្យ​ជួយ​​​​បង្ហាញ​ស្ថិតិ​ប្រជាពលរដ្ឋ​ខ្មែរ និង​ជនអន្តោប្រវេសន៍​ឲ្យ​ពលរដ្ឋ និង​​ភ្ញៀវ​ទេសចរ បាន​ដឹង​ឲ្យ​ពិត​ប្រាកដ។
លោក​ថា ស្ថិតិ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​​ប្រទេស​មាន​ការ​សន្និដ្ឋាន​ខុសៗ​គ្នា ដោយ​​អ្នក​ខ្លះ​អះអាង​ថា មាន​ចំនួន​ជាង ១៣​លាន​នាក់ ឬ​អ្នក​ខ្លះ​ទៀត​អះ​អាង​ថា មាន​​ជាង ១៤​​លាន​នាក់ ជា​ចំនួន​មិន​ពិត​ប្រាកដ។ រីឯ​ស្ថិតិ​ជនអន្តោប្រវេសន៍​ទាំង​ស្រប និង​ខុស​ច្បាប់​វិញ លោក រ៉ុង ឈុន បាន​បញ្ជាក់​ថា រដ្ឋាភិបាល ឬ​ក្រសួង​មហាផ្ទៃ មិន​ដែល​បាន​បង្ហាញ​ឲ្យ​ដឹង​ជា​សាធារណៈ​ទេ​កន្លង​មក។
លោក រ៉ុង ឈុន៖ «ចង់​ឲ្យ​ក្រសួង​មហាផ្ទៃ​បង្ហាញ​ថា មក​ដល់​ថ្ងៃ​នេះ​កម្ពុជា មាន​ប្រជាពលរដ្ឋ​ចំនួន​ប៉ុន្មាន​ហើយ ហើយ​យើង​ឲ្យ​ដាក់​ប៉ាណូ​បង្ហាញ​ជា​សាធារណៈ ដើម្បី​ឲ្យ​អ្នក​នយោបាយ មន្ត្រី​រាជការ ប៉ូលិស ទាហាន ទាំង​អស់​បាន​ដឹង និង​បង្ហាញ​ឲ្យ​អ្នក​ទេសចរ​បាន​ដឹង​ថា តើ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ចំនួន​ប៉ុន្មាន?»
មិន​ខុស​គ្នា​ទេ លោក អ៊ូ ច័ន្ទឫទ្ធិ មន្ត្រី​នាំ​ពាក្យ និង​ជា​សមាជិក​សភា​គណបក្ស​សិទ្ធិ​មនុស្ស​បាន​ឲ្យ​ដឹង​ថា កន្លង​មក​​​​រូប​លោក​ក្នុង​នាម​អ្នក​តំណាងរាស្ត្រ ធ្លាប់​បាន​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បង្ហាញ​ស្ថិតិ​​​ជនអន្តោប្រវេសន៍ ពិសេស​​ជនជាតិ​វៀតណាម ដែល​ចូល​មក​រស់​នៅ​​ក្នុង​ប្រទេស​​​កម្ពុជា ប៉ុន្តែ​គ្មាន​ការ​​ឆ្លើយ​តប។
លោក​រិះគន់​ថា រដ្ឋាភិបាល ឬ​ក្រសួង​មហាផ្ទៃ មិន​គួរ​លាក់លៀម​ចំពោះ​ស្ថិតិ​ជនអន្តោប្រវេសន៍​កំពុង​រស់​នៅ​ក្នុង​ប្រទេស​ កម្ពុជា ជា​សាធារណៈ​ទេ ព្រោះ​អាច​នឹង​អន្តរាយ​ដល់​ប្រទេស​កម្ពុជា ទៅ​ថ្ងៃ​អនាគត។
លោក អ៊ូ ច័ន្ទឫទ្ធិ ឲ្យ​ដឹង​បន្ថែម៖ «ប្រជាពលរដ្ឋ​ទូទៅ​លោក​ចង់​ដឹង​ ថា តើ​ជនជាតិ​បរទេស​ដែល​បាន​ចូល​សញ្ជាតិ​ខ្មែរ​មាន​ចំនួន​ប៉ុន្មាន ហើយ​អ្នក​មក​រស់​នៅ​ខុស​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា មាន​ចំនួន​ប៉ុន្មាន? ហើយ​យើង​ក៏​ចង់​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​ហ្នឹង លោក​ប្រើប្រាស់​ច្បាប់​ខ្មែរ ច្បាប់​អន្តោប្រវេសន៍​ក្នុង​ការ​អនុវត្ត​ច្បាប់​របស់​យើង ដើម្បី​ចាត់​វិធានការ​ចំពោះ​អ្នក​មក​រស់​នៅ​ស្រុក​ខ្មែរ​ខុស​ច្បាប់។ យើង​ឃើញ​ថា កំណើន ជា​ពិសេស​ជនជាតិ​យួន មាន​ចំនួន​ច្រើន​ទៅៗ​ក្នុង​ប្រទេស​កម្ពុជា»
ត្រង់​ចំណុច​នេះ លោក ខៀវ សុភ័គ បាន​ថ្លែង​ថា រដ្ឋាភិបាល​កំពុង​ធ្វើ​ការងារ​នេះ​ដោយ​យក​ចិត្ត​ទុក​ដាក់ ហើយ​ព្រមាន​ថា មន្ត្រី​សង្គម​ស៊ីវិល ឬ​បក្ស​​ប្រឆាំង មិន​គួរ​ព្រួយ​បារម្ភ ឬ​រង់ចាំ​តែ​រិះគន់​រដ្ឋាភិបាល​នោះ​ទេ។
ស្ថិតិ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ក្រសួង ឬ​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​យក​ទៅ​ប្រើ​ប្រាស់​ជា​ផ្លូវការ​កន្លង​មក សរុប​មាន​ជាង ១៤​លាន​​នាក់។
ប្រមុខ​ដឹកនាំ​នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកល​វិទ្យាល័យ​ បញ្ញាសាស្រ្ត នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មករា បាន​ប្រើប្រាស់​ស្ថិតិ​ប្រជាពលរដ្ឋ​សរុប​មាន​ជាង ១៤​លាន​នាក់៖ «ក្រោយ​រំដោះ​ប្រជាជន​យើង​នៅ​ជុំវិញ​ជាង ៥​លាន​ទេ ឆ្នាំ​១៩៧៩ ក្រោយ​ការ​កាប់​សម្លាប់។ ប៉ុន្តែ​ឥឡូវ​យើង​មាន​ជាង ១៤​លាន​នាក់»
ក្រោយ​ប្រទេស​កម្ពុជា បាន​រំដោះ​ពី​របប​ខ្មែរ​ក្រហម​នៅ​ឆ្នាំ​១៩៧៩ ប្រទេស​នេះ​បាន​ធ្វើ​ជំរឿន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​​បាន​ចំនួន​ពីរ​ លើក។ ជំរឿន​លើក​ទី​១ នៅ​ឆ្នាំ​១៩៩៨ និង​លើក​ទី​២ នៅ​ឆ្នាំ​២០០៨ ដោយ​ស្ថិតិ​ចុង​ក្រោយ​​បង្ហាញ​ថា ចំនួន​ប្រជាពលរដ្ឋ​ខ្មែរ​សរុប​នៅ​ទូទាំង​ប្រទេស​មាន​ជាង ១៤​លាន​នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan