Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Monday, January 28, 2013

ថៃ​ចង់​អភិវឌ្ឍន៍ រួម​នៅ​តំបន់​ជម្លោះ ជុំវិញ ប្រាសាទ​ព្រះវិហារ​

ហ៊ុន សែន  និង ថាក់ស៊ីន បន្ទាប់ពីបាន​ទទួល​​ផលប្រយោជន៍  ពី​កិច្ចព្រមព្រៀង​ប្រេង​ និង​ឧស្ម័ន ​ក្នុង​ដែន​សមុទ្រ​មាន​ជម្លោះ​រវាង​ប្រ ទេស​ទាំង​ពីរ​យ៉ាងច្រើន សន្ធឹក​សន្ធាប់​​មក នៅ ពេលនេះ ចង់យកព្រះវិហារ ដាក់ភាគ​ហ៊ុនរកស៊ីជាមួយ យីងឡាក់ ដើម្បីប្រយោជន៍​ខ្លួនទៀតឬ ?
 
ប្រាសាទព្រះវិហារ
(ថ្ងៃទី 27 មករា 2013, ម៉ោង 12:25:PM) | ដោយ: គ្រី​ទិច CEN
ភ្នំពេញ: ​អគ្គលេខាធិការ​ក្រុមប្រឹក្សាសន្តិសុខ​ថៃ បាន​ព្រលយ​ពាក្យ អំពី​ការ​ចាំបាច់​ដែល​កម្ពុជា​និង​ថៃ ត្រូវ​មាន​ការអភិវឌ្ឍ​ន៍​រួមគ្នា នៅក្នុង​តំបន់​ជម្លោះ ជុំវិញ​ប្រាសាទ​ព្រះវិហារ​។ លោក​ក៏​បាន​និយាយថា ថៃ​ត្រូវ​តែ​គោរព បើសិន​ជា​តុលាការ​យុត្តិធម៌​អន្តរជាតិ​សម្រេច​ថា​តំបន់​ផ្ទៃក្រឡា ៤,៦ គីឡូម៉ែត្រ​ការ៉េ ជា​របស់​កម្ពុជា​។​​កាសែត​ដឺ​នេ​សិន​របស់​ថៃ​បាន​ ដកស្រង់​សម្តី​លោក​ផា​រ៉ា​ដន (Paradorn Pattanathabutr) ដែល​បាន​និយាយថា “​បើសិនជា​យើង​ប្រកាន់ គោលការណ៍ ជា​សមាជិក​សហប្រជាជាតិ​និង​សហគមន៍​ពិភពលោក យើង​ត្រូវ​គោរព​ការសម្រេចចិត្ត របស់​តុលាការ​យុត្តិធម៌ អន្តរជាតិ​ដើម្បី​សន្តិភាព​”​។​​ប៉ុន្តែ​លោក​បាន​និយាយថា លោក​នៅតែ​ជឿជាក់ថា​វា​ទំនងជា​ថា​តុលាការ​នឹង​បដិសេធ​ទទួល​បណ្តឹង​នេះ ឬក៏​បើសិន​ជា​ទទួល​ហើយ គេ​នឹង​បដិសេធ​មិន​សម្រេច​ថា​តំបន់​ជម្លោះ​នោះ​គឺជា​របស់​ប្រទេស​ណាមួយ​។​ “ ​ឥឡូវ​ប្រទេស​ទាំង​ពីរ​ចង់​បាន​គឺ​សន្តិភាព​។ បើសិនជា​មាន​បញ្ហា​មួយ  វា​នឹង​មាន​ផល​លំបាក​អវិជ្ជមាន​ ប៉ុន្តែ​បើ​យើង​នាំមក​នូវ​ការអភិវឌ្ឍន៍  ​រួមវា​គឺជា​ច្រក​ចេញ​ដ៏​ប្រសើ​មួយ​”៕​

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan