Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Tuesday, January 29, 2013

លោកហោណាំហុងនឹងដឹកនាំគណៈប្រតិភូនិងមេធាវីបរទេសទៅតុលាការអន្តរ​ជាតិនៅខែមេសា

ឧបនាយករដ្ឋមន្ត្រីហោ ណាំហុង​
ប្រតិភូ ​កម្ពុជាដែល​នឹង​ទៅ​ចូលរួម​សវនាការ នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិទីក្រុង​ឡាអេនៅ​អម្លុង​ខែម​សា ឆ្នាំ​២០១៣ ត្រូវបាន​លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា បាន​មានប្រសាសន៍ប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន​ថា លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស នឹង​ដឹកនាំ​គណៈប្រតិភូ​ម​កម្ពុជា​ដោយផ្ទាល់​។​


​លោកកុយ គួ​ង បាន​មានប្រសាសន៍ប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន​បន្តថា “​ច្បាស់​ជា​ក្រុមការងារ​យើង​ហ្នឹងឯង ដែល​ដឹកនាំ​ដោយ​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង​។ ខ្ញុំ​គ្រាន់តែ​ដឹងថា មេធាវី​ខាងយើង គឺ​មេធាវី​ជា​ជនជាតិ​បរទេស​។ ខ្ញុំ​មិនអាច​ចាំបាន​ថា​គាត់​មាន ជនជាតិ​អី​ខ្លះ​។ ខ្ញុំ​អត់​ច្បាស់​ទេ កន្លងមក មាន​មេធាវី ៣​នាក់ មិនដឹង ឬក៏ ៦​នាក់ មិនដឹង​។ ខ្ញុំ​ក៏​អត់​ច្បាស់​ដែរ​រឿង​ហ្នឹង​”​។

​ ក្រុម​និយម​គណបក្សប្រឆាំង អាវ​លឿង ដែល​ដឹកនាំ​ដោយ​លោក​អាប់​ភិ​ស៊ីត បាន​ព្រមាន ដល់​រដ្ឋាភិបាល​លោកស្រី​យី​ង​ឡាក់ នាយករដ្ឋមន្ត្រី​ថៃ កុំ​ឲ្យ​ទទួលយក​ការសម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ទីក្រុង​អា​ឡេ​។​

​ក៏​ប៉​ ន្តែ​លោក កុយ គួ​ង បាន​មានប្រសាសន៍​បញ្ជាក់ថា នេះ​ជា​បញ្ហា​ផ្ទៃក្នុង​របស់​ប្រទេស​ថៃ ដូច្នេះ​រដ្ឋាភិបាល​ថៃ នឹង​យល់​អំពី​បញ្ហា​ហ្នឹងហើយ​។​

​លោក​បន្តថា កម្ពុជា ទោះជា​យ៉ាងណាក៏ដោយ នៅ​រក្សា​ភាពចាស់ទុំ​ផ្នែក​នយោបាយ ទាំង​រាជរដ្ឋាភិបាល និង​ទាំង​ប្រជាជន​កម្ពុជា​។​

​ លោក កុយ គួ​ង ពុំបាន​ធ្វើការ​អត្ថាធិប្បាយ ចំពោះ​សំនួរ​របស់​ក្រុម​អ្ន​កាសែត ដែល​សួរ​អំពី​ជំនួប​រវាង​លោកស្រី យី​ង​ឡាក់ នាយករដ្ឋមន្ត្រី​ប្រទេស​ថៃ ជាមួយនឹង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នៅ​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៣ ដែលជា​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង ដល់​ព្រះ​បរម​រតន​កោដ្ឋ សម្តេចឪ​នោះទេ​។

​ អ្នកនាំពាក្យ​ក្រសួងការបរទេស​រូប​នោះ បាន​អះអាងថា លោក​នៅ​ពុំទាន់​បានទទួល ព័ត៌មាន និង​របៀបវារៈ​អំពី​ជំនួប​រវាង​ប្រមុខ​រដ្ឋាភិបាល​ទាំងពីរ​នៅឡើយ​ទេ​។​

​ សូម​រម្លឹកថា តុលាការ​យុត្តិធម៌​អន្តរជាតិ ទីក្រុង​ឡាអេ ICJ បាន​កំណត់ថា នឹង​បើកសវនាការ​ជំនុំជម្រះ​លើ​បណ្តឹង​របស់​កម្ពុជា ដែល​ទាមទារ​ឲ្យ​បកស្រាយ​សាលក្រម ឆ្នាំ​១៩៦២ ស្តីពី សំណុំរឿង​ព្រះវិហារ ចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៣​។

​ សំណុំរឿង​ក្តី​នោះ ត្រូវបាន​ភាគី​កម្ពុជា ដាក់ពាក្យ​បណ្តឹង​ទៅកាន់​តុលាការ​ឡាអេ ក្រោយពី​កងទ័ព​ថៃ បាន​បើក​ការវាយប្រហារ​ជាច្រើនលើក នៅ​ព្រំដែន​ប្រាសាទព្រះវិហារ ព្រោះ​ថៃ សំអាងថា ទឹកដី​ទំហំ ៤,៦ គីឡូម៉ែត្រ​ក្រឡា នៅជាប់​ប្រាសាទព្រះវិហារ ជា​ទឹកដី​របស់ខ្លួន​៕​

អត្ថបទដកស្រង់ពីរស្មីកម្ពុជា

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan