Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Wednesday, January 9, 2013

អាមេរិក​ជំរុញ​ឲ្យ​កម្ពុជា​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​និង​កសាង​នីតិរដ្ឋ

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក លោក វីល្លៀម ថត (William E.Todd) (RFA/Mom Sophon)

ដោយ វណ្ណ វិចារ
2013-01-08 RFA

សហរដ្ឋ​អាមេរិក បាន​ជំរុញ​ជា​ថ្មី​ម្ដង​ទៀត​ ឲ្យ​រដ្ឋាភិបាល​កម្ពុជា កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌ និង​កសាង​នីតិរដ្ឋ

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក លោក វីល្លៀម ថត (William E.Todd) មាន​ប្រសាសន៍​នៅ​ក្នុង​ការ​ទស្សនា​ការ​រាប់​សន្លឹក​ឆ្នោត​ជ្រើស​រើស​ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក នា​ស្ថានទូត​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី៧ ខែ​វិច្ឆិកា ឆ្នាំ​២០១២។

សំណើ​នេះ​ ធ្វើ​ឡើង​ដោយ​ឯក​អគ្គរដ្ឋទូត​សហរដ្ឋអាមេរិក លោក វីល្លៀម ថត (William E. Todd) តាម​រយៈ​ទំព័រ​ពិភាក្សា​នឹង​ពលរដ្ឋ​កម្ពុជា ជុំវិញ​របាយការណ៍​អង្គការ​សង្គម​ស៊ីវិល​ស្ដីពី​ពី​ដំណើរ​ការ​កាត់​ទោស​របស់​ តុលាការ​កម្ពុជា កាល​ពី​ឆ្នាំ​២០១២។

ឯក​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក វីល្លៀម ថត ថ្លែង​ថា សាលក្រម​របស់​តុលាការ​កម្ពុជា កាល​ពី​ចុង​ឆ្នាំ​២០១២ ធ្វើ​ឲ្យ​អ្នក​សង្កេតការណ៍​ជា​ច្រើន មាន​ការ​ព្រួយ​បារម្ភ និង​ថា ការ​សម្រេច​ក្តី​ទាំង​នេះ​មាន​លក្ខណៈ​នយោបាយ និង​ខ្វះ​តម្លាភាព


ប្រការ​នេះ​នាំ​ឲ្យ​ពលរដ្ឋ​មាន​មន្ទិល​សង្ស័យ​ពី​ឯករាជភាព​ប្រព័ន្ធ​តុលាការ និង​ខ្វះ​ការ​ជំនឿ​ទុក​ចិត្ត​លើ​ប្រព័ន្ធ​តុលាការ។ លោក​បន្ត​ថា សហរដ្ឋ​អាមេរិក​បាន​ផ្ដល់​ជំនួយ​នានា​ក្នុង​គោលបំណង​ជំរុញ​មន្ត្រី​ច្បាប់​ កម្ពុជា មាន​តម្លាភាព ឯករាជ្យភាព និង​ដំណើរ​ការ​ក្ដី​ប្រកប​ដោយ​ភាព​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​ក្រសួង​យុត្តិធម៌​ដើម្បី​ធ្វើ​ការ​អត្ថាធិប្បាយ​បាន ​ទេ នៅ​ថ្ងៃ​៧ ខែ​មករា ឆ្នាំ​២០១៣។ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា មិន​ដែល​ទទួល​ស្គាល់​ថា តុលាការ​កម្ពុជា​សម្រេច​ក្តី​លាយ​ឡំ​រឿង​នយោបាយ ឬ​ស្ថិត​ក្រោម​ឥទ្ធិពល​អ្នក​នយោបាយ​នោះ​ទេ។

យ៉ាង​ណា​ក៏ដោយ ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន ក្នុង​សុន្ទរកថា​អបអរ​សាទរ​ថ្ងៃ​៧ មករា ប្រកាស​ថា គណបក្ស​កាន់​អំណាច​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​កែ​ទម្រង់​វិន័យ​នានា ដើម្បី​ធានា​កំណើន​អភិវឌ្ឍន៍ ក្នុង​នោះ​ក៏​មាន​ការ​កែ​ទម្រង់​លើ​ប្រព័ន្ធ​តុលាការ​ដែរ។ប៉ុន្តែ​លោក​មិន​ បាន​លំអិត​ឲ្យ​ច្បាស់​នោះ​ទេ។

លោក ហេង សំរិន៖ «ការ​បន្ត​ជំរុញ​ទៅ​មុខ​លើ​ការ​បន្ត​កំណែ​ទម្រង់​ដ៏​ស៊ី​ជម្រៅ​នានា រួម​មាន​កំណែ​ទំរង់​រដ្ឋបាល​សាធារណៈ ការ​ប្រឆាំង​អំពើ​ពុករលួយ កំណែ​ទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌ ដើម្បី​ធានា​អភិបាលកិច្ច​ល្អ ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ប្រកប​ដោយ​ចិរភាព»។

ទោះ​យ៉ាង​ណា​ក្តី ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា លោក​គាំទ្រ​ការ​លើក​ឡើង​របស់​ភាគី​អាមេរិក ព្រោះ​ថា ដើម្បី​ឲ្យ​ប្រទេស​មាន​ការ​គោរព​ច្បាប់ ឬ​នីតិរដ្ឋ​បាន លុះ​ត្រា​តែ​មាន​ប្រព័ន្ធ​តុលាការ​ឯករាជ្យ។

លោក​បន្ត​ថា កម្ពុជា​ត្រូវការ​ច្បាប់​ដែល​ជំរុញ​ឲ្យ​ព្រះរាជអាជ្ញា ចៅក្រម ធ្វើការ​ដោយ​ឯករាជ្យ ដូច​នេះ​មាន​តែ​ពលរដ្ឋ​កម្ពុជា​ប៉ុណ្ណោះ ដែល​អាច​ជំរុញ​ឯករាជភាព​តុលាការ​បាន​តាម​រយៈ​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ។

លោក អ៊ូ វីរៈ បញ្ជាក់​ថា បច្ចុប្បន្ន​គណបក្ស​កាន់​អំណាច​កំពុង​ឆ្លៀត​យក​ប្រព័ន្ធ​តុលាការ​ដើម្បី​គាប ​សង្កត់​សិទ្ធិ​សេរីភាព​ទូទាំង​ប្រទេស៖ «ច្បាប់​ដែល​គោល​សំខាន់ៗ ធ្វើ​ឲ្យ​តុលាការ​ឯករាជ្យ និង​ទទួល​ខុស​ត្រូវ​មួយ​ចំពោះ​ប្រជាពលរដ្ឋ ហើយ​ច្បាប់​ទាំង​អស់​គណបក្ស​កាន់​អំណាច​ដឹង​ដែរ និង​សន្យា​ទៀត ដល់​ពេល​នេះ​ហើយ​អត់​ទាន់​អនុម័ត​ទៀត ទោះ​ឯក​អគ្គរដ្ឋទូត​អាមេរិក ចង់​និយាយ​ម៉េច​ក៏​ដោយ គឺ​ខ្ញុំ​មើល​ទៅ​មាន​តែ​ឆន្ទៈ​នយោបាយ និង​ពលរដ្ឋ​ខ្មែរ​ទេ ដែល​មាន​អំណាច​ជំរុញ​ឲ្យ​មាន​ឆន្ទៈ​នយោបាយ​ហ្នឹង»។

កាល​ពី​ឆ្នាំ​២០១២ កន្លង​ទៅ រឿង​ក្ដី​ដែល​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក រិះគន់​តុលាការ​កម្ពុជា ថា​កាត់​ក្ដី​ក្រោម​ឥទ្ធិពល​នយោបាយ​នោះ មាន​សំណុំ​រឿង​លោក ម៉ម សូណង់ដូ ការ​ដាក់​ទោស​ស្ត្រី​បឹង​កក់ រឿង​ក្ដី​សម្លាប់ ជា វិជ្ជា និង​ការ​សម្រេច​ដោះ​លែង​លោក ឈូក បណ្ឌិត ជាដើម៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan