Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Wednesday, January 9, 2013

ទាហាន​ថៃ​បាញ់​រះ​លើ​ពលរដ្ឋ​ខ្មែរ​ចូល​កាប់​ឈើ របួស​ម្នាក់​ចាប់​៥​នាក់

ប្រទេសដែលមានមេដឹកនាំល្ងង់ខ្លៅ  គឺ​ប្រ​ជា​ពលរដ្ឋត្រូវរង នូវការមើលងាយ មើល​ថោក និងកាប់សម្លាប់ យ៉ាងអនាធិបតេយ្យ​ពីសំណាក់ប្រទេសជិតខាងអញ្ចឹងហើយ !
ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់​ត្រូវ​បាន​ទាហាន​ការពារ​ព្រំដែន​ថៃ​បាញ់​របួស​  និង​៥នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន បន្ទាប់​ពួកគេ​បាន​ឆ្លង​ដែន​ពី​ស្រុក​ត្រពាំង​ប្រសាទ​ខេត្ត​ឧត្តរមានជ័យ​ចូល ​ទៅ​ក្នុង​ទឹក​ដី​ថៃ​ដើម្បី​កាប់​ឈើ​ក្រញូង​កាល​ពី​ចុង​សប្តាហ៍​មុន​នេះ។
លោក ​វាំង សេន អនុភូមិ ថ្នល់​កែង ឃុំផ្អាវ ស្រុក​ត្រពាំង​ប្រសាទ​បាន​ឲ្យ​ដឹង​នៅថ​ថ្ងៃ​ពុធ​នេះ​ថា​ប្រជា​ពលរដ្ឋ​ខែ្មរ​ ចំនួន ១០ នាក់​បាន​លួច​ឆ្លង​ដែន​ចូល​ទៅ​កាប់​ឈើ​ក្នុង​ទឹក​ដី​ថៃ​កាល​ពី​ព្រឹក​ថ្ងៃ​ អាទិត្យ​ទី៦​ខែ​មករា​នេះ ពេល​នោះ​ទាហាន​ព្រំដែន​ថៃ​មួយ​ក្រុម​បាន​ប្រទះ​ឃើញ​ពួកគេ ហើយ​បាន​បាញ់​រះ​សំដៅ​មក​ពួកគេ​ដែល​បណ្តាល​ឲ្យ​របួស​ម្នាក់​ឈ្មោះ​គ្រួច សេន អាយុ ៤៨​ឆ្នាំ និង​បាន​ចាប់​ខ្លួន​បាន​ប្រាំ​នាក់។ រីឯ​៤នាក់​ផ្សេង​ទៀត​បាន​រត់​រួច​ខ្លួន។
លោក​វាំង សេន​បាន​បញ្ជាក់​ថា «អ្នក​របួស​នោះ​ស្រាល​ទេ។ ត្រូវ​គ្រាប់​កាំភ្លើង​ត្រង់​មេ​ដៃ​ទាំង​ពីរ។ គេ​បាន​រត់​រួច​​មក​ផ្ទះ​វិញ​ជាមួយ​នឹង​គ្នា​គេ​បួន​នាក់។ តែ​ថៃ​ចាប់​បាន​៥​នាក់​យក​ទៅ​ស្រុក​គេ​បាត់​ហើយ»។
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញប៉ុស្តិ៍

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan