Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Sunday, February 17, 2013

ហ៊ុន សែន សម្លាប់អតីតព្រះមហាក្សត្រ័ រួចហើយសំរក់ ទឹកភ្នែកក្រពើរបស់ខ្លួនដើម្បីបំភាន់ភ្នែកខ្មែរ ?



....................................................
17/02/2013. By Chham Chhany

អតីតព្រះមហាក្សត្រ័ នរោត្តម ស៊ីហនុ
យួនបានបញ្ជាឲ្យ ហ៊ុន សែន សម្លាប់លោក ចាន់ ស៊ី នៅឆ្នាំ១៩៨៥ ព្រោះតែលោក ចាន់ ស៊ី មិនព្រមអនុវត្តន៍តាមផែនការ ក៥ របស់យួ​ន ។ បន្ទាប់ពីសម្លាប់លោក ចាន់ ស៊ី ហើយគឺលោក ហ៊ុន សែន បានរៀបចំក្បូនដង្ហែរ និងប្រារព្ធពិធីបុណ្យយ៉ាងអធិកអធម ដែលយើងមើល​ទៅហាក់​ដូចជា ហ៊ុន សែន ស្តាយនិងគោរពលោក ចាន់ ស៊ី ណាស់អញ្ចឹង តាមពិត ហ៊ុន សែន ខ្លួនឯងគឺជា​ឃាតករសម្លាប់លោក ចាន់ ស៊ី  ។ ចំណែកការសោយ​ទីវង្គត់របស់អតីតព្រះមហាក្សត្រ​ក៏ដូចរឿង​លោក ចាន់ ស៊ី អញ្ចឹងដែរ ហ៊ុន សែន បានធ្វើគត់ព្រះអង្គតាមរយះការប្រមាថ​មើលងាយ ព្រះអង្គ បង្គំព្រះអង្គឲ្យព្រម ប្រគល់នូវព្រំដែនគោក ព្រំដែនទឹករបសខ្មែរ ឲ្យទៅយួន និងការឈ្លានពាន​របស់​យួនមក​លើកម្ពុជាថាជាការស្របច្បាប់  ។ ជាក់ស្តែងនៅយប់ដែល​អតីតព្រះមហាក្សត្រសោយ​ទី​វង្គត់​នោះគឺបន្ទាប់ពី ហ៊ុន សែន បាន​ទូរសព្ទ័ទៅនិយាយជាមួយព្រះ​អង្គជាង៥ម៉ោង ដើម្បីឲ្យព្រះ​អង្គព្រមទទួលស្គាល់ថា កោះ​ត្រល់​ជាកោះរបស់យួន តែព្រះអង្គមិនព្រម ធ្វើតាម ក៏មានជជែកគ្នា​យ៉ាងខ្លាំង ។ ដោយសារភាពជរា និងទ្រាំនូវការប្រមាថមើល៍ងាយពី ហ៊ុន សែន មិនបានព្រះអង្គបាន​សោយទីវង្គត់ក្រោយ​ពេល​ដែលជជែលជា ហ៊ុន សែន តែប៉ុន្មាននាទីប៉ុណ្ណោះ  ។ បន្ទាប់ពីព្រះអង្គ​សោយ​ទីវង្គត់ហើយ  ដោយមើលឃើញថា  ប្រជារាស្ត្រ​ដែលគាំទ្រអតីតព្រមហាក្សត្រ័មានច្រើន​សើល​លប់ ទើប ហ៊ុន សែន ឆ្លៀត​ឳកាសសំរក់ទឹកភ្នែកក្រពើរបស់ខ្លួន ដើម្បីបោកខ្មែរថា ហ៊ុន សែន ខ្លួនឯងមានការ សោកស្តាយអតីតព្រះមហាក្សត្រ័ តាមពិត​ ហ៊ុន សែន គឺឃាតករជាអ្នកសម្លាប់ អតីតព្រះមហាក្សត្រ សម្លាប់ លោក ចាន់ ស៊ី និងខ្មែរស្នេហាជាតិដ៏ច្រើនរាប់មិនអស់ ៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan