Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Monday, February 18, 2013

គុណ​តម្លៃ​របស់លោក សម រង្ស៊ី ក្នុង​ក្រសែភ្នែក​អន្តរជាតិ​ខុសពី​ការយល់ឃើញ​តាមបែប​កំសាក​និង​ក​ម្សា​យ​ របស់​អ្នកកាន់អំណាច​នៅ​ស្រុក​ខ្មែរ​



សឹង​រាប់​ភ្លេច​ទៅហើយ​ដែល​សហគមន៍​អន្តរជាតិ និង​មេដឹកនាំ​ពិភពលោក បានដាក់​ការទាមទារ​ឲ្យ​លោក ហ៊ុន សែន សម្របសម្រួល បើក​ច្រក​ឲ្យ​លោក​ប្រធាន សម រង្ស៊ី វិលត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​វិញ ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ដោយ​ពេញលេញ និង មាន​សុវត្ថិភាព ក៏​ព្រោះតែ​មេដឹកនាំ​ពិភពលោក​មើលឃើញ​យ៉ាងច្បាស់​ថា​គណបក្សកាន់អំណាច​បា​ន​ ប្រើប្រាស់​ប្រព័ន្ធតុលាការ​ជា​ឧបករណ៍​នយោបាយ​ដើម្បី​ធ្វើទុក្ខបុកម្នេញ និង​កម្ចាត់​លោក​ប្រធាន សម រង្ស៊ី ចេញពី​សង្វៀន​នយោបាយ​។ ម្យ៉ាងទៀត​វា​បានបង្ហាញ​ឲ្យ​ឃើញ​ពី​ភាពកម្សោយ​កំសាក​ខ្វះ​ការទទួលខុសត្រូវ និង​ខ្លាច​ចំពោះ​ប្រជាប្រិយភាព​របស់លោក​ប្រធាន សម រង្ស៊ី ដែល​កំពុង​កើនឡើង​ឥត​ដែល​ធ្លាក់ចុះ​ក្នុង​ស្រ ទាប់​ប្រជាពលរដ្ឋ​ខ្មែរ ហើយ​ក្នុងការ​បោះឆ្នោត​នា​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ ខាងមុខនេះ លោក​ប្រធាន សម រង្ស៊ី បាន​ក្លាយជា​ជម្រើស​និង​ជា​ក្តីសង្ឃឹម​តែមួយគត់​សម្រាប់​ពលរដ្ឋ​ខ្មែរ​ទូទៅ ដែល​កំពុង​ស្រេកឃ្លាន​ក្នុងការ​ផ្លាស់ប្តូរ​មេដឹកនាំ​ថ្មី​។​

​មាន​បញ្ហាសំខាន់ៗ​ចំនួន ៤ ដែល​ពលរដ្ឋ​ខ្មែរ​បាន​លើក​យកមក​ជជែក​ពិភាក្សាគ្នា ហើយ​គេ​អាច​មើល ឃើញ​ពី​ភាពកម្សោយ និង​កំសាក​របស់លោក ហ៊ុន សែន នៅលើ​គោក​ត្រង់​ថា លោក ហ៊ុន សែន ក៏ដូចជា​មន្ត្រី​រដ្ឋាភិបាល​តែងតែ​លើក ឡើង​អំពី​ប្រព័ន្ធតុលាការ​ដែល​ឯក រាជ្យ ហើយ​រដ្ឋាភិបាល​គ្មាន​សិទ្ធិ​លូកដៃ​ជ្រៀតជ្រែក​ចូលក្នុង​ប្រព័ន្ធតុលាការ​ នោះទេ ហើយ​រឿង​របស់លោក សម រង្ស៊ី ដែល​ត្រូវ​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​ក្នុង​សំណុំរឿង​ផែនទី និង​សំ ណុំ​រឿង​ព្រំដែន​រយៈពេល​១២​ឆ្នាំ គឺជា​បទល្មើស​ព្រហ្មទណ្ឌ​។ ត្រង់​ចំ ណុ​ចនេះ​ពលរដ្ឋ​ខ្មែរ ហាក់ដូចជា​គ្មានអ្វី​គួរ​ឲ្យ​សង្ស័យ​នោះទេ នៅ ពេលដែល​គេ​មើលឃើញថា​នា យក​រដ្ឋមន្ត្រី​សៀម បានដាក់​សំណើសុំ​ឲ្យ មានការ​លើកលែង និង​បន្ធូរ​បន្ថយទោស​ដល់​ជនជាតិ​សៀម ដែល​កំពុង ជាប់ឃុំ​ក្នុងប្រទេស​កម្ពុជា បែរជា​លោក ហ៊ុន សែន ទទួលយក​សំណើ​របស់​លោកស្រី យី​ង​ឡាក់ យ៉ាង​ទន់ភ្លន់​បំផុត​។ រីឯ​សម្រាប់​អ្នកប្រជាធិបតេយ្យ​អ្នកការពារ​សិទ្ធិមនុស្ស សកម្ម ជន​ដីធ្លី ជា​ជនជាតិខ្មែរ​រាប់សិប​នាក់ បែរជា​លោក ហ៊ុន សែន ចាត់ទុកជា​សត្រូវ បើទោះបី​ជាមាន​សំណើ​របស់​ប្រធានាធិបតី​អាមេរិក ក៏ដូចជា​ស្ថាប័ន​អន្តរជាតិ​សំខាន់ៗ​សុំ​ឲ្យ​មានការ​ដោះលែង​សកម្មជន​ទាំងនោះ​ ក៏​លោក ហ៊ុនសែន មិន​អើពើ​ដោយ​ចាត់ទុកថា វា​ជា​រឿង​របស់​តុលាការ ប៉ុន្តែ​សហ​គ មន៍​អន្តរជាតិ បានបញ្ជាក់​យ៉ាងច្បាស់ រួចហើយ​ថា តុលាការ​នៅ​ស្រុក​ខ្មែរ គ្រាន់តែ​ជា​ឧបករណ៍​នយោបាយ​រប​ស់ ក្រុម​អ្នកកាន់អំណាច​តែប៉ុណ្ណោះ។​
​បញ្ហា​មួយទៀត​គឺ ក្រុម​អ្នកកាន់អំណាច​នៅ​ស្រុក​ខ្មែរ បាន​លើកយក​ករណី​របស់លោក​ប្រធាន សម រង្ស៊ី ទៅ​ជជែក​នៅ​ស្ថាប័ន​ប៉ូលិស​អន្តរជាតិ ដែល​គេ​ហៅថា ប៉ូលិស អាំងទែរ​ប៉ូល ដើម្បី​ចេញ​និវេទន៍​ក្រហម​ឲ្យ​មានការ តាម​ចាប់ខ្លួន​លោក សម រង្ស៊ី មក​ផ្តន្ទាទោស ហើយ​មួយ​ម៉ាត់​ណាក៏ដោយ មន្ត្រី​រដ្ឋាភិបាល​សំខាន់ៗ​មួយចំនួន​និយាយថា នៅពេលដែល​លោក សម រង្ស៊ី ធ្វើដំណើរ​មកកាន់​ប្រទេស​កម្ពុជា ត្រូវ​ប្រឈម​នឹង​ការចាប់​ឃុំខ្លួន ព្រោះ ដីកា​មាន​រួចរាល់​អស់ហើយ​។ អាច​បញ្ជាក់បាន​ថា បំណង​សំខាន់បំផុត​របស់​ក្រុម​អ្នក​កាន់ អំណាច​នៅ​ស្រុក​ខ្មែរ គឺ​ព្យាយាម​ចាប់ ខ្មែរ​ស្នេហា​ជាតិ និង​មេដឹកនាំ​ចលនា ប្រជាធិបតេយ្យ​យកទៅដាក់​ពន្ធនាគារ ដើម្បី​កុំ​ឲ្យ​មានឱកាស​ធ្វើ​នយោបាយ​ប្រកួត​ប្រ ជែង​ផ្តួល​អំណាច លោក ហ៊ុន សែន ប៉ុន្តែ​មហិច្ឆតា​របស់​ក្រុម​អ្នក​កាន់​អំ ណា​ច​ដែល​ព្យាយាម​ធ្វើទុក្ខបុកម្នេញ​លោក សម រង្ស៊ី តាម​គ្រប់​មធ្យោបាយ មិនបាន​សម្រេច​ជោគជ័យ​ទេ ព្រោះ​ដីកា​ផ្តន្ទាទោស​លោក សម រង្ស៊ី ដែល ចេញ​ដោយ​តុលាការ​ស្រុក​ខ្មែរ​គ្មាន​នរណា​ទទួលស្គាល់​ទេ ហើយ​វា​ជា​រឿង​ន​យោ បាយ​សុទ្ធសាធ ដូច្នេះហើយ​បានជា​លោក​ប្រធាន សមរង្ស៊ី មានឱកាស​ដើរហើរ​ដោយ​សេរី​នៅ​ទូទាំង​ពិភពលោក​រាប់ទាំង​បណ្តា​ប្រ ទេស​នៅក្បែរ​កម្ពុជា​ផងដែរ​។​
​ចំណុច​មួយទៀត ដែលជា​កម្មវត្ថុ​ដ៏​សំខាន់បំផុត​ផងដែរ​នោះ គឺ​មេ​ដឹក នាំ​សហគមន៍​អឺរ៉ុប សហរដ្ឋអាមេរិក អូស្ត្រាលី អង្គការសហប្រជាជាតិ​អ្នក ស្រឡាញ់​យុត្តិធម៌ និង​អ្នកប្រជាធិបតេយ្យ​នៅ​ទូទាំង​ពិភពលោក​ដែល​ចុង ក្រោយនេះ គឺ​នាយករដ្ឋមន្ត្រី​បារាំង បាន​ឈឺឆ្អាល​ជួយ​អន្តរាគមន៍​រក​យុ​ត្តិ ធម៌​ជូន​លោក​ប្រធាន សម រង្ស៊ី ហើយ ហ៊ាន​និយាយ​ដោយ​ចំពោះមុខ​ទៅកាន់​លោក ហ៊ុន សែន អំឡុង​ជំនួប​ទ្វេភាគី​ឲ្យ​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ លោក​ប្រធាន សម រង្ស៊ី ហើយ​ត្រូវ​រៀបចំ​ដំណើរការ​បោះឆ្នោត ដោយ​សេរី និង​យុត្តិធម៌​។ ប្រសិនបើ​លោក​ប្រធាន សម រង្ស៊ី ត្រូវ​ជាប់ទោស​ព្រហ្ម ទណ្ឌ​ដូចដែល​លោក ហ៊ុន សែន លើក ឡើង​មែន​នោះ ហេតុអ្វី​បានជា​សហគមន៍​អន្តរជាតិ និង​មេដឹកនាំ​ពិភព លោក នាំគ្នា​ជួយ​ការពារ​លោក​ប្រ ធាន សម រង្ស៊ី តាម​គ្រប់​មធ្យោបាយ​និង​ប្រកបដោយ​ទឹកចិត្ត​ល្អ​បរិសុទ្ធ ហើយ​ពួកគេ​នាំគ្នា​ថ្កោលទោស​ខ្លាំង​បំផុត​ចំពោះ​រដ្ឋាភិបាល​របស់លោក ហ៊ុន សែន ដែល​និយម​យក​ខ្មែរ​គ្នាឯង​ធ្វើជា​សត្រូវ ហើយ​ប្រើប្រាស់​ប្រ ព័ន្ធ​តុលាការ​ជា​ឧបករណ៍​ដើម្បី​បំបិទ សំឡេង​រិះគន់​ការដឹកនាំ​របស់គាត់​។​
​ចំណុច​សំខាន់​មួយទៀត​គឺ មេដឹកនាំ​បរទេស​អ្នកនយោបាយ ថ្នាក់​អន្តរជាតិ​ដូចជា​នៅ​អឺរ៉ុប អាមេរិក កាណាដា អូស្ត្រាលី ហ្វីលីពីន ឥណ្ឌូនេស៊ី ស្វី​ស ជាពិសេស​បណ្តា​ប្រទេស នៅ​តំបន់​អាស៊ី សុទ្ធតែ​ទទួល​ស្វាគ មន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធាន សម រង្ស៊ី ហើយ​ក្នុង​វេទិកាសាធារណៈ ថ្នាក់​អន្តរជាតិ ក៏ដូចជា​សន្និសីទ​កំពូលៗ​របស់​ពិភពលោក​ទាំង​បញ្ហា​សេដ្ឋកិច្ច នយោបាយ សង្គម វប្បធម៌ គឺ​តែង តែមាន​វត្តមាន​លោក សម រង្ស៊ី ត្រូវបាន​អញ្ជើញ​ឲ្យ​ធ្វើជា​វាគ្មិន​កិត្តិយស ឡើង​ថ្លែង​សុន្ទរ​ថា លើ​បញ្ហា​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​ស្ថានភាព​នយោបាយ បញ្ហា​សិទ្ធិមនុស្ស និង​ដំណើរការ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។ ត្រង់ចំណុច​នេះ​ពល រដ្ឋ​ដែល​មិនសូវមាន​ចំណេះដឹង​ជ្រៅជ្រះ​បាន​លើក​ជា​សំណួរ​ថា ប្រសិនបើ​លោក​ប្រធាន សម រង្ស៊ី ជា​អ្នកទោស​ដូចដែល​ក្រុម​អ្នកកាន់អំណាច នៅ​ស្រុក​ខ្មែរ​បាន​និយាយ​ពេញៗ​មាត់​នោះ តើ​មាន​មេដឹកនាំ​ពិភពលោក ឬ​អ្នកនយោបាយ​បរទេស​ណា ហ៊ាន​ជួប​ប្រាស្រ័យ​ទាក់ទង​ជាមួយ​លោក​ប្រធាន សម រង្ស៊ី ? ហើយ​អញ្ជើញ​ឲ្យ​លោក សម រង្ស៊ី ទៅ​ចូលរួម​ជា​វា គ្មិ​ន​កិត្តិយស​នៅតាម​សន្និសីទ និង​កិច្ចប្រជុំ​កំពូលៗ​របស់​អន្តរជាតិ​?
​រឿង​សំខាន់​មួយទៀត​នោះ គឺ​ហេតុអ្វី​បានជា​សហគមន៍​អន្តរជាតិ​នៅតែ​ដាក់​សម្ពាធ​លើ​លោក ហ៊ុន សែន តាម​គ្រប់​រូបភាព​ដើម្បី​ទាមទារ ឲ្យ​មានការ​សម្របសម្រួល​អ​នុ​ញ្ញាត​ឲ្យ​លោក​ប្រធាន សម រង្ស៊ី​វិលត្រឡប់ មកកាន់​ប្រទេស​កម្ពុជា​វិញ ដើម្បី​បន្ត អាជីព​នយោបាយ​ក្នុង​តំ ណែ​ង​ជា​អ្នក តំណាងរាស្ត្រ​ស្របច្បាប់ តាមរយៈ ការទម្លាក់​ចោល​នូវ​បទចោទប្រកាន់ និង​ការផ្តន្ទាទោស តាមរបៀប​ឡប់ឡែ​។ មានន័យថា អ្វីដែល​ជាការ​ប្រ ឌិ​ត​រឿង​ចោទប្រកាន់​និង​ផ្តន្ទាទោស​ទៅលើ​លោក​ប្រធាន សម រង្ស៊ី គ្រាន់តែ​ជា​លេស​ដែល​ក្រុម​អ្នកកាន់អំណាច នៅ​ស្រុក​ខ្មែរ ព្យាយាម​រករឿង​និង​រារាំង​មិន​ឲ្យ​លោក​ប្រធាន សម រង្ស៊ី វិលត្រឡប់​មកកាន់​អាជីព​នយោបាយ វិញ​តែប៉ុណ្ណោះ ព្រោះថា​មានតែ​លោក ប្រធាន សម រង្ស៊ី ម្នាក់​គត់ ដែលមាន​គីឡូ​ធ្ងន់​អាច​ផ្តួល​អំណាច​លោក​ហ៊ុន សែន ដោយ​ជោគជ័យ​ក្នុង​ដំណើរការ បោះឆ្នោតជាតិ​អាណ ត្តិ​ទី​៥ នា​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ នេះ​។ ដូច្នេះហើយ​បានជា​លោក ហ៊ុន សែន សុខចិត្ត​ធ្វើខ្លួន​ជា​មនុស្ស​កំសាក​គ្មាន ទឹក​ចិត្តជា​កីឡាករ ក៏​ព្រោះតែ​លោក ហ៊ុន សែន ខ្លាច​ប្រជាប្រិយភាព​របស់ លោក​ប្រធាន សម រង្ស៊ី ដែលមាន​សន្ទុះ​គាំទ្រ​កាន់តែ​ច្រើនឡើងៗ​ពីមួយ​អាណត្តិ​ទៅមួយ​អាណត្តិ​អត់​ ដែលមាន​ធ្លាក់ចុះ​ទាល់តែសោះ​។​
​មានន័យថា ទស្សនៈ និង​ការយល់ឃើញ​របស់​មេដឹកនាំ​ពិភពលោក និង​ស្ថាប័ន​អន្តរជាតិ​សំខាន់ៗ​ប្រកបដោយ​សុភ​វិនិច្ឆ័យ ចំពោះ​លោក​ប្រធាន សម រង្ស៊ី ដែលជា​ជនស្លូតត្រង់ និង​ជា​ជនរងគ្រោះ​ដោយសារ​ប្រព័ន្ធតុលាការ​នៅ​កម្ពុជា ខ្វះ​ឯករាជ្យ និង​ជា​ឧបករណ៍​របស់​ក្រុម​អ្នកកាន់អំណាច​។ ការទាមទារ​របស់​នា​យក​រដ្ឋមន្ត្រី​បារាំង​ក្នុងជំនួប​ទ្វេភាគី​ជាមួយ លោក ហ៊ុន សែន មិនមែន​កើតឡើង ដោយ​ចៃដន្យ​នោះទេ ហើយ​កន្លងមក​សមាជិក​សភា​បារាំង​ដ៏​មាន​ឥទ្ធិពល​ជាច្រើន​នាក់ ធ្លាប់បាន​សរសេរ​លិខិត​ដាក់ជូន​ប្រធានាធិបតី​បារាំង ឲ្យ​បញ្ចេញ​ប្រតិកម្ម​ខ្លាំងក្លា​ចំពោះ​ការប្រព្រឹត្ត​របស់លោក ហ៊ុន សែន ដែល​ធ្វើទុក្ខបុកម្នេញ​ចំពោះ​អ្នក​ប្រ ជា​ធិបតេយ្យ និង​មេដឹកនាំ​គណបក្ស ប្រឆាំង ហើយ​ក៏មាន​សមាជិកសភា​បារាំង​បាន​ប្តេជ្ញាចិត្ត​យ៉ាងខ្លាំង​ក្លា ក្នុងការ​ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ ពិ​និ ត្យ​មើល​ឡើងវិញ​អំពី​ខ្លឹមសារ​ដែលមាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព ក្រុងប៉ារីស កាលពី​២០​ឆ្នាំមុន ហើយ​មកដល់ពេលនេះ ក្រុម​អ្នក​កាន់​អំ ណា​ច​នៅ​ស្រុក​ខ្មែរ បាន​បំភ្លេចចោល មិន​អនុវត្តន៍​តាម​ឲ្យ​បាន​ត្រឹមត្រូវ​និង​ពេញលេញ​នោះទេ​។​
​សូមបញ្ជាក់ថា​បារាំង​គឺជា​សហ ប្រធាន​ដឹកនាំ​ឲ្យ​មាន​សន្និសីទ​ក្រុងប៉ារីស ជាមួយ​ដៃគូ​ដ៏​សំខាន់​មួយទៀត​គឺ​ប្រទេស​ឥណ្ឌូនេស៊ី ដែលជា​កូនសោ​ដ៏​សំខាន់​ជួយ​រក​ដំណោះស្រាយ​ផ្នែក​នយោបាយ​ដើម្បី​ បញ្ចប់សង្គ្រាម​ស៊ីវិល​ដ៏​រ៉ាំរ៉ៃ​នៅ​កម្ពុជា ហើយ បាន​បង្កើត​ឲ្យ​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស នៅ​ថ្ងៃទី​២៣ តុលា ឆ្នាំ​១៩៩១ ដោយមាន​ម្ចាស ់ហត្ថលេខី​ជា​ដៃគូ​អន្តរជាតិ​សំខាន់ៗ​ចំនួន​២១​ប្រទេស​ផ្សេងទៀត​។ ទាំង​សហប្រធាន​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស ក៏ដូចជា​ម្ចាស់​ហត្ថ លេ​ខី​ដែលជា​សាក្សី ដ៏​សំខាន់​សុទ្ធតែ បាន​ប្តេជ្ញា​គាំទ្រ​បុព្វហេតុ​ដ៏​ត្រឹមត្រូវ​របស់លោក​ប្រធាន សម រង្ស៊ី ក្នុង​បេសកកម្ម​ដ៏​មានតម្លៃ​និង​ដើរ​លើផ្លូវ​ដ៏​សែន​លំបាក ក្នុងការ​ទាមទារ​ឲ្យ​ស ហគ​មន៍​អន្តរជាតិ​យកចិត្តទុកដាក់​ត្រួតពិនិត្យ​ឡើងវិញ ពី​ការអនុវត្ត​កិច្ច ព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស និង​ធានា​ឲ្យ​មានការ​រៀបចំ​បោះឆ្នោត​ដោយ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា នា​ថ្ងៃទី​២៨ កក្កដា ឆ្នាំ​២០១៣​នេះ​។
​នៅ​ទូទាំង​ពិភពលោក អ្នក​ប្រ ជា​ធិបតេយ្យ​និង​អ្នក​ស្រឡាញ់​យុ​ត្តិ ធម៌​បាន​ឈឺឆ្អាល​និង​ថ្កោលទោស​ខ្លាំង​បំផុត​ចំពោះ​លោក ហ៊ុន សែន ដែល​ធ្វើទុក្ខបុកម្នេញ​រករឿង​និង​រា រាំង​មិន​ឲ្យ​លោក​ប្រធាន សម រង្ស៊ី វិលត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​វិញ តាមរយៈ​ការប្រើប្រាស់​ប្រព័ន្ធតុលាការ​ជា​ឧបករណ៍​នយោបាយ ហើយ​ប្រសិនបើ​គ្មាន​ការកែទម្រង់​ប្រព័ន្ធ​បោះឆ្នោត​ឲ្យ​ស្របតាម​អនុ សាសន៍​របស់លោក សុរិយា ស៊ូ​ប៊ែ​រ​ឌី ដូច​ការទាមទារ​រប​ស់​ប្រ​ធានា​ធិ​ប​តិ​អាមេរិក និង​សហគមន៍​អន្តរជាតិ ជាពិសេស​ការបោះឆ្នោត​នាពេល​ខាង មុខ​នេះ បើ​គ្មាន​វត្តមាន​ចូលរួម​ប្រ កួត​ប្រជែង​ដោយផ្ទាល់​ពី​លោក​ប្រ ធាន សម រង្ស៊ី ទេនោះ ច្បាស់​ណាស់​ដែលថា ដំណើរការ​បោះឆ្នោត​តាមរបៀប​ក្លែងបន្លំ​មិន​ស្របតាម​គោលការណ៍​នៃ​ លទ្ធិប្រជាធិបតេយ្យ​គ្មាន​នរណា​ទទួលស្គាល់​នោះទេ ហើយ រដ្ឋាភិបាល​ថ្មី​ដែល​កើតចេញពី​ការបោះឆ្នោត​មិន​ត្រឹមត្រូវ មិន​ស្របតាម គោលការណ៍​ប្រជាធិបតេយ្យ ចៀស​មិន​ផុតពី​ការដាក់​ឲ្យ​ស្ថិតនៅ​ឯកោ​ពី​សហគមន៍​អន្តរជាតិ​នោះទេ​៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan