Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Monday, February 25, 2013

ការពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា

(Photo: RFA)
ថ្ងៃទី 24 កុម្ភៈ 2013
ដោយ: លោក William E. Todd ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​
 
ភ្នំពេញ: ខ្ញុំ​មានចិត្ត​រីករាយ​ដោយ​បន្ត​ទទួលបាន​មតិ​ដែល​ប្រកបដោយ​ការយល់ដឹង​ច្រើន​ផង និង​សំណួរ​គួរអោយ​ចាប់អារម្មណ៍​ផង​ពី​មិត្ត​អ្នកអាន​ខ្ទង់​សារព័ត៌មាន​នេះ​។ សូម​អរគុណ​ដែល​បន្ត​ឆ្លើយឆ្លង​ជាមួយ​ខ្ញុំ ហើយ​សូម​បន្ត​ផ្ញើ​សំណួរ និង មតិ​របស់លោក​អ្នក​ម​ក​ខ្ញុំ​តាម​អ៊ីម៉េល AskAMBToddPP@state.gov។​
​ក្នុង​ខ្ទង់​សារពត៌មាន​របស់ខ្ញុំ​កាលពី​២​សប្តាហ៍​កន្លងទៅនេះ ខ្ញុំ​បានបញ្ជាក់​ពី​ដំណើរ​ទស្សនកិច្ច របស់​មន្ត្រី​ថ្នាក់ខ្ពស់​អាមេរិក​មកកាន់​ប្រទេស​កម្ពុជា ដែល​ក្នុងនោះ​រួមមាន​លោក Micheal Posner ឧបការី រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក ដែលជា​មន្ត្រី​ដឹកនាំ​លើ​បញ្ហា​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​ការងារ ដែល​ដំណើរ​ទស្សន​កិ​ច្ខ​របស់លោក​នៅ​កម្ពុជា គឺ​ដើម្បី​ពិនិត្យមើល​នូវ​លទ្ធផល​នៃ​ជំនួប​ប្រជុំ របស់លោក​ប្រធានាធិបតី​អាមេរិក អូ​បា​ម៉ា និង​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ខែវិច្ឆិកា ឆ្នាំ​កន្លង មក​។ ដំណើរ​ទស្សនកិច្ច​នេះ បានធ្វើអោយ​មិត្ត​អ្នកអាន​មួយចំនួន​ចោទ​ជា​សំណួរ​ថា ហេតុអ្វី​បានជា សហរដ្ឋអាមេរិក​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការពង្រឹង​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​

​ចម្លើយ​យ៉ាងខ្លី​គឺថា​សហរដ្ឋអាមេរិក​ព្យាយាម​ដោយស្មោះ​ត្រង់​ដើម្បី​ជួយ​។ យើង​ជឿជាក់ថា​សិទ្ធិ មនុស្ស​គឺជា​កត្តា​ដ៏​សំខាន់​សំរាប់​សង្គម​មួយ​ប្រកបដោយ​ភាពជោគជ័យ​ក្នុង​រយៈពេល​វែង​។
​ប្រវត្តិសាស្ត្រ បាន​បង្រៀន​យើង​ពី​កត្តា​ទាំងនេះ ហើយ​គ្រប់​លទ្ធិប្រជាធិបតេយ្យ​មាន​លក្ខណៈ​ខុសគ្នា​។ គ្មាន​លទ្ធិ​ប្រជា​ធិ ប​តេ​យ្យ​ណា​មាន​លក្ខណៈ​ដូចគ្នា​នោះទេ តែ​គ្រប់​លទ្ធិប្រជាធិបតេយ្យ​ទាំងអស់​មាន​លក្ខណៈ​សំខាន់​ជារួម របស់​វា​។ យើង​ក៏​ដឹងផង​ដែរ​ថា គ្រប់​លទ្ធិប្រជាធិបតេយ្យ រួមទាំង​លទ្ធិប្រជាធិបតេយ្យ​ក្នុងប្រទេស​អាមេរិក ផងដែរ​នោះ គឺជា​ដំណើរការ​មួយ​។ ដំណើលទ្ធិប្រជាធិបតេយ្យ​មួយ​មិនដែល​បញ្ចប់​ទេ ហើយ​វា​ស្ថិតក្នុង​ដំណើរការ​ ទៅមុខជានិច្ច ដែល​សហរដ្ឋអាមេរិក​និង​សមាជិក​ដ៏ទៃទៀត​នៃ​សហគម​ន៏​អន្តរជាតិ មានបំណង​ជួយ​ដល់ ប្រទេស​កម្ពុជា​


​ការការពារ​នូវ​សិទ្ធិមនុស្ស​ជា​ចំបង គឺជា​ក​ត្ត​ដ៏​សំខាន់​នៃ​ការបង្កើត​សហរដ្ឋអាមេរិក​កាលពី​ជាង ២០០​ឆ្នាំ​កន្លងទៅនេះ ហើយ​ដំណើរការ​នៃ​លទ្ធិប្រជាធិបតេយ្យ ត្រូវបាន​គេ​គិតថា​មាន​លក្ខណៈ​សំខាន់ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​នេះ​។ ចាប់តាំងពី​ពេលនោះ​មក គោលបំណង​ដ៏​សំខាន់​នៃ​ន​យោ​បានការ បរទេស​របស់​សហរ​ដ្ឋ​អាមេរិក គឺ​ការលើក​កំពស់​ការគោរព​សិទ្ធិមនុស្ស ដែលមាន​ចែង​នាពេល​បច្ចុប្បន្ននេនៅក្នុង​សេចក្តីប្រកាស​ជា​សាកល​ស្តីពី​សិទ្ធិមនុស្ស ដែល​បានប្រកាស​ពី​គំនិត​ដ៏​សាមញ្ញ​តែមាន​ឥទ្ធិពល​៖ មនុស្ស​គ្រប់រូប​កើតមក​មាន​សេរីភាព​និង​សមភាព ប្រកបល​ដោយ​សេចក្តីថ្លៃថ្នូរ​និង​សិទ្ធិ​។ សៀវភៅ The Guinness Book of Records បាន​ពណ៌នា​ថា សេចក្តីប្រកាស​ជា​សាកល​នេះ ត្រូវបាន​គេ​យក ទៅ​”​បក​ប្រែជា​ឯកសារ​ដ៏​ច្រើន​បំផុត​នៅក្នុង​ពិភពលោក ហើយ​ប្រទេស​កម្ពុជា​ក៏បាន​ទទួលយកមកប្រើប្រាស់​ប​ញ្ជូ​លវា ទៅក្នុង​រដ្ឋធម្មនុញ្ញរ​បស់​ជាតិ​ផងដែរ​។ ដូចនេះ​ជាការ​ច្បាស់​ហើយ​ថា ភាព​សំខាន់​នៃ​សិទ្ធិមនុស្ស​មិនមាន លក្ខណៈពិសេស​តែ​នៅក្នុង​សហរដ្ឋអាមេរិក​នោះទេ​។
មាន​ប្រយោគ​មួយ​ដែល​ប្រជាពលរដ្ឋ​អាមេរិក​តែង​យកមកប្រើ​ប្រាស់​នៅពេល​ខ្លួនទទូច​អោយ​អ្នក​ណាមួយ​គោរព​សិទ្ធិមនុស្ស : “​សូម​ស្ថិតនៅក្នុង​ផ្នែក​ដ៏​ត្រឹមត្រូវ​នៃ​ប្រវត្តិសាស្ត្រ​”​ ដូច​អតីត​រដ្ឋមន្ត្រីក្រសួង ការបរទេស​អាមេរិក លោកស្រី​Clinton ធ្លាប់បាន​មាន​ប្រសា​ស​ន៏​ថា រឿង​រាវ​របស់​សហរដ្ឋអាមេរិក​ក្នុង អតីតកាល គឺជា​រឿង​រាវ​របស់​ប្រទេសជាតិ​មួយ ដែល​មានការ​ញាំញី​ដោយ ភាពមិន​អនុគ្រោះ​និង​ភាពមិន ស្មើភាព​គ្នា​។ យើង​បានធ្វើ​សង្គ្រាមស៊ីវិល​ដោយ​ភាពឃោរឃៅ​ប្រឆាំង​និង​ទាសភាព​ ​ពលរដ្ឋ​ពី​ឆ្នេ​ម្ខាង ទៅ​ឆ្នេ​ម្ខាង​ទៀត​នៃ​ប្រទេស​អាមេរិក បាន​ចូលរួម​ក្នុង​យុទ្ធនាការ​ដើម្បី​អោយមាន​ការទទួលស្គាល់​សិទ្ធិ​ស្រី្ត និង ​ជនជាតិដើម ជន​ជាត​ភាគតិច​អាមេរិក កុមារ ជនពិការ ជន​អន្តោ​ប្រវេ​សន្ត និង​កម្មករ ។​ល​។ ហើយ ក្បួន​ដង្ហែ​ទៅរក​ភាពស្មើគ្នា និង​យុត្តិធម៌​បាន​បន្ត​ អ្នក​ដែល​គាំទ្រ​អោយមាន​ការពង្រីក​នូវ​ការគោរព សិទ្ធិ មនុស្ស គឺជា​អ្នក​ដែល​ស្ថិតក្នុង​ផ្នែក​ត្រូវ​នៃ​ប្រវត្តិសាស្ត្រ ហើយ​ប្រវត្តិសាស្ត្រ​ផ្តល់​កិត្តិ​យ​ស្ត​ដល់​ពួកគេ​។ ផ្ទុយទៅវិញ​អ្នក​ដែល​គាបសង្កត់​លើ​សិទ្ធិមនុស្ស គឺ​ស្ថិត​លើ​ផ្នែក​ខុស​នៃ​ប្រវត្តិសាស្ត្រ ហើយ​ប្រវត្តិសាស្ត្រ​ក៏ ថ្កោលទោស​ពួកគេ​ផងដែរ​។
អ្នកខ្លះ​និយាយថា ការខិតខំ​ប្រឹងប្រែងរ​បស់​យើង​ដើម្បី​លើក​កំពស់​សិទ្ធិមនុស្ស បង្កអោយមាន​ការ លើកទឹកចិត្ត​ដល់ ”​ភាព​អាណាធិបតេយ្យ​និង​”​ភាពមិន​គោរព​ច្បាប់​”​។ ប៉ុន្តែ​ការពិត ការការពារ​សិទ្ធិ មនុស្ស​មាន​សារសំខាន់ អាចជួយ​នាំអោយ​ជៀស​ផុតពី​ភាពវឹកវរ​ច្របូកច្របល់ ព្រោះថា ប្រសិនបើ​ប្រជា ពលរដ្ឋ​ត្រូវគេ​ប​ដិ​សេដ្ឋ​នូវ​សិទ្ធិ​របស់ខ្លួន​នោះ ជារឿយៗ​លទ្ធផល​គឺថា​នាំអោយ​កើតមាន​អស្ថិរភាព សង្គ្រាម និង​ជំលោះ​ដ៏ទៃទៀត​។ ផ្ទុយទៅវិញ​ការប្រកាន់យក​នូវ​នីតិរដ្ឋ តម្លាភាព និង​ដំណើរការ​តុលាការ​ប្រកប ដោយ​ភាពត្រឹមត្រូវ​នោះ នឹង​ជួយ​កាត់បន្ថយ​ភាព​អាណាធិបតេយ្យ និង​ការមិន​គោរព​ច្បាប់ ជាពិសេស បណ្តឹងវិវាទ​ដែល​ទាក់ទង​និង​បញ្ហាដីធ្លី​ជាដើម​។ នៅពេលដែល​ពលរដ្ឋ​ត្រូវបាន​អនុញ្ញាតិ​អោយ​បញ្ចេញមតិ ដោយ​សេរី ដោយ​គ្មាន​ការគំរាមកំហែង​និង​ភ័យ​ពី​ការធ្វើ​បាប​នោះ វា​នាំអោយមាន​ការលើកទឹកចិត្ត​ដល់​ការ ពិភាគ្សាគ្នា​ដោយ​សន្តិវិធី​ជា​សារ​ធារ​ណៈ​។ ​ដូចនេះ ថា​តើ​យើង​អាច​ធ្វើការ​ជាមួយគ្នា​ដោយ​របៀប​ណា​ដើម្បី​លើក​កំពស់​សិទ្ធមនុស្ស និង​ប្រជា ធិបតេយ្យ​ក្នុងប្រទេស​កម្ពុជា​? នេះ​ជា​សំណួរ​ដែល​លោក លោក​ឧបការី​ក្រសួងការបរទេស​អាមេរិក​Posner បានលើកឡើង​ក្នុង​កិច្ចប្រជុំ​ជាមួយ​មន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជា នៅក្នុង​ជំនួប​តុមូល​ជាមួយ សកម្មជន​សង្គម​ស៊ីវិល និង​ជាមួយ​តំណាង​សហគម​ន៏​អន្តរជាតិ​។
ជា​លទ្ធផល​នៃ​កិច្ចប្រជុំ​នេះ បានផ្តល់ អោយ​លោក​ឧបការី​ក្រសួងការបរទេស​អាមេរិក​Posner គូសបញ្ជាក់​ពី​វិធានការ​ណ៏​ចាំបាច់​មួយចំនួន សំរាប់​បន្ត​ការរីកចំរើន​ក្នុង​វិស័យ​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យនៅកម្ពុជា​។ អនុសា​ស​ន៏​ដ៏​សំខាន់​មួយ គឺ​ភាពចាំបាច់ ចំពោះ​ការប្តេជ្ញាចិត្ត​សំរាប់​ការបោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌ នីតិរដ្ឋ សេរីភាព​នៃ​ការបញ្ចេញមតិ និង​សង្គម​ស៊ីវិល​ដ៏​ខ្លាំង​មួយ​។ ​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​គឺជា​គ្រឹះ​នៃ​លទ្ធិប្រជាធិបតេយ្យ ហើយ​ទាមទារ​អោយមាន​ប្រព័ន្ធ​បោះ​ឆោ្ន​ត​មួយ​ដែល​គ្មាន​ការរើសអើង មាន​តំលាភាព ហើយ​ប្រព្រឹត្ត​ដោយ​ស្មើភាព​លើ​ភាគី​ចូលរួម​ទាំងអស់​។ ក្នុង​រយៈពេល​២០​ឆ្នាំ​កន្លងមកនេះ ដំណើរការ​នៃ​ប្រព័ន្ធ​បោះឆ្នោត​នៅ​កម្ពុជា បានបង្ហាញ​ពី សញ្ញា​មួយចំនួន​នៃ​ការរីកចំរើន​ការបោះឆ្នោត​សភា​ក្នុង​ខែកក្កដា​ខាងមុខនេះ នឹង​ផ្តល់ឱកាស​អោយ ប្រទេស​កម្ពុជា​ទទួលបាន​នូវ​ជំហាន​វិ​ជ្ច​មាន​មួយ ក្នុងការ​សំដែង​ចេញ​នូវ​គោលការណ៍ជាក់ស្តែង​”​សេរី​និង “​យុត្តិធម៌​ លក្ខណៈវិនិច្ឆ័យ​ជា​គន្លឹះ​មួយ​សំរាប់​អោយ​ពិភពលោក​វាយ​តំលៃ​លើ​ការបោះឆ្នោត គឺថា តើ​វា មានតម្លាភាព ​លក្ខណៈ​ស្មើភាព​ដែល​អនុញ្ញាតអោយ​ភាគី​នយោបាយ​ចូលរួម​ទាំងអស់ ដោយ​រួមទាំង​ភាគីប្រឆាំង ផង​អាច​ប្រកួតប្រជែង​បាន​ពេញលេញ និង​ដោយ​យុត្តិធម៌​ដែរ​ឬ​យ៉ាងណា !។ នីតិរដ្ឋ​និង​សេរីភាព​នៃ​ការបញ្ចេញមតិ មាន​សារសំខាន់​ដល់​ការអភិវឌ្ឍ​ន៏​ប្រទេសជាតិ​។ សំរាប់​ពល រដ្ឋ​និង​អ្នកជំនួញ ដែលមាន​ការជឿទុកចិត្ត​លើ​ប្រព័ន្ធ​ច្បាប់​។ គេ​ត្រូវមាន​ជំនឿ​ចិត្ត​ថា គ្រប់​ជំលោះ​និង​ការ កាត់ក្តី​ត្រូវតែ​ប្រព្រឹត្ត​ទៅក្នុង​តំលាភាព ភាពត្រឹមត្រូវ និង​យុត្តិធម៌​។ សំរាប់​សង្គម​មួយ​នាំទៅដល់​ការរីកចំរើន និង​មាន​វិបុលភាព គេ​ត្រូវ​ធានាថា​អោយមាន​ការផ្លាស់​ប្តូ​ទស្សន​ដោយ​ភាពស្មោះត្រង់ ដើម្បី​អោយដឹងថា តើ​អ្វីដែល​ត្រូវ​ការលើក​កំពស់​បន្ថែមទៀត និង​សំរេច​រក​វិធីសាស្ត្រ​ល្អ​ទៅមុខទៀត​។ ប្រជាធិបតេយ្យ​រឹងមាំ តំរូវអោយ​អ្នក​មិន​យល់ស្រប បញ្ចេញ​សំលេង​ជាមួយ​អ្នកមានអំណាច ដោយ​មិនមាន​ការភ័យខ្លាច​ឬ​ការ​បំ ភិត​បំភ័យ​ណាមួយ​។ ​ចំពោះ​សង្គម​ស៊ីវិល​វិញ កម្ពុ​ជាមាន​លក្ខណៈ​រស់​រវើក ដោយ​ពួកគេ​ផ្តល់នូវ​សេវា​សំខាន់ៗ​និង​ជំនួយ នៅ​ទូទាំងប្រទេស តាមរយៈ​កម្មវិធី​ជួយ​ដល់​អ្នកក្រីក្រ ផ្តល់​ការថែទាំ​និង​ការអប់រំ​ដល់​កុមារ នេះ​គ្រាន់តែ​ជា ការរៀបរាប់​ត្រួសៗ​តែប៉ុណ្ណោះ​។ សង្គម​ស៊ីវិល​ក៏បាន​ដើរតួ​ដ៏​សំខាន់​ផងដែរ ក្នុងការ​ផ្តល់នូវ​ក្តីកង្វល់​នានា​ពី​ប្រជាពលរដ្ឋ​កម្ពុជា​ដល់​រាជរដ្ឋាភិបាល ដែល​ពួកគេ​ភាគច្រើន​មិនអាច​ធ្វើ​ដោយ​ខ្លួនឯង​កើត​។ លោក ឧបការី​ក្រសួងការបរទេស​អាមេរិក​Posner បាន​លើកឡើងថា​សង្គម​ស៊ីវិល គួរ​ត្រូវបាន​អនុញ្ញាតិ​អោយធ្វើ ការងារ​ដោយ​សេរី ដោយ​គ្មា​ការបា​រម្ម​ណ៏​ពី​ការហាមឃាត់​ខាង​ផ្លូវច្បាប់​និង​ការរំខាន​ផ្សេងៗ​។
ដោយ​គ្មា​ការសង្ស័យ ប្រទេស​កម្ពុជា​បានធ្វើអោយ​មានការ​រីក​ចំរើន​គួ​អោយ​កត់សំគាល់ ចាប់តាំងពី ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​មក ហើយ​សហរដ្ឋអាមេរិក បាន​ឈរ​ជាមួយ​កម្ពុជា​គ្រប់ ជំហាន​ទាំងអស់ ដោយ​ផ្តល់ជំនួយ​គិត​ជា​ថវិកា​សរុប​ប្រមាណ​មួយ​ពាន់​លាន​ដុល្លា ($1 billion) ចាប់ តាំងពី​ពេលនោះ​មក​។
តួរ​លេខ​ចំនួន​អង្គការ​មិនមែន​រដ្ឋាភិបាល (​គេ​ប្រាប់​ខ្ញុំ​ថា​មាន​ចំនួន​ជាង ៣០០០ អង្គការ​) និង​ការដែល​ខ្ញុំ​អាចមាន​លទ្ធភាព​អាច​បញ្ចេញមតិ​សន្ទនា​ជាមួយ​អ្នក ដោយស្មោះ​ត្រង់​និង​បើក ចំហរ​តាមរយៈ​ខ្ទង់​សារ​ព៌​ត​មាន​នេះ បានបង្ហាញ​អោយឃើញ​ហើយ​ថា តើ​កម្ពុជា​បានធ្វើ​ដំណើរ​បាន​ឆ្ងាយ ប៉ុនណា​រហូតមកដល់​ពេលនេះ​។ នៅពេល​ប្រទេស​កម្ពុជា កំពុង​បន្តធ្វើ​សម្មា​ហរ​ណ៏​កម្ម​ទៅក្នុង​តំបន់ និង​សហគម​ន៏​អន្តរជាតិ​នោះ ពិភពលោក​កំពុងតែ​សំលឹងមើល​មក​កម្ពុជា​ពី​សញ្ញា​នៃ​ការរីកចំរើន​បន្ថែម ទៀត​។ ​ភាព​សំខាន់​ចាំបាច់​សំរាប់​ការបន្ត​ការអភិវឌ្ឍ​ន៏​របស់​ប្រទេស​កម្ពុជា គឺ​ការបង្កើន​ការ​បេ្ត​ជ្ញា​ចិត្ត​ចំពោះ ការពង្រឹង​គោល​ការ​ណ៏​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​។ គ្មាន​ប្រជាធិបតេយ្យ​ណា​ដែល​ល្អ ឥតខ្ចោះ​នោះទេ ប៉ុន្តែ​លទ្ធិប្រជាធិបតេយ្យ​និ​មួយៗ​បានផ្តល់​នូវ​សិទ្ធិ​ជាសំខាន់​ចាំបាច់​សំរាប់​បុគ្គល​ទូទៅ​។ អាស្រ័យហេតុនេះ សហរដ្ឋអាមេរិក​នៅតែ​មាន​ភាព​បេ្ត​ជ្ញា​តាំងចិត្ត​ធ្វើការ​ក្នុងនាម​ជា​ដៃគូរ​ជាមួយ​ប្រទេស កម្ពុជា ក្នុងការ​ធ្វើដំណើរ​លើ​មាគ៌ា​មួយ​ឆ្ពោះទៅរក​ភាព​រីកចំរើន​។ ​សូម​អរគុណ​ដែល​បាន​ចំណាយពេល​អាន​ខ្ទង់​សារព័ត៌មាន​របស់ខ្ញុំ​នៅ​សប្តាហ៍​នេះ​។ គោលបំណង របស់​សហរដ្ឋអាមេរិក គឺ​ការជួយ​លើក​កំពស់​ស្ថានភាព​ប្រទេស​កម្ពុជា​។ យើង​ពេញចិត្ត​ចំពោះ​ការជួយ ដោយស្មោះ​និង​រង់ចាំ​នូវ​មតិយោបល់​របស់​អ្នក ថា​តើ​យើង​អាចធ្វើ​ដំណើរ​ទៅមុខ​ជាមួយគ្នា​ដោយ​របៀប ណា​។ ខ្ទង់​សារ​ព៌​មាន​នេះ ជាការ​ឆ្លើយឆ្លង​គ្នា​ទៅវិញទៅមក ដូច្នេះ​សូម​ផ្ញើ​សំណួរ​របស់លោក​អ្នកជា​ភា សា​ខ្មែរ​ឬ​ភាសា​អង់គ្លេស​មក តាម​អ៊ីម៉េល​AskAMBToddPP@state.gov ហើយ​លោកអ្នក​អាច​អាន Blog របស់ខ្ញុំ​ផងដែរ

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan