(ថ្ងៃទី 27 កុម្ភៈ 2013, ម៉ោង 05:02:PM) | ដោយ: រតនា CEN
ភ្នំពេញ: គណបក្សសង្គ្រោះជាតិ នឹងរៀបចំសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៣ ដើម្បីបង្ហាញពី ការស្នើសេចក្ដីស្នើច្បាប់ ទៅរដ្ឋសភា ស្ដីពី “ប្រាក់បៀវត្សអប្បបរមារបស់កម្មករ និងមន្ត្រីរាជការស៊ីវិល និងការបង្កើតសហគមន៍កសិករ”។ សេចក្តីប្រកាសបង្ហាញថា គណបក្សប្រឆាំង ដែលរួមគ្នាបង្កើតដោយគណបក្សសិទ្ធិមនុស្ស និងគណបក្សសមរង្ស៊ី ក៏នឹងផ្សព្វផ្សាយអំពីគោលនយោបាយគណបក្សសង្គ្រោះជាតិ ផងដែរ នៅក្នុងសន្និសីទ នាព្រឹកថ្ងៃទី២៨កុម្ភៈ នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ ផ្ទះលេខ ៥៧៦ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា លោក សុន ឆ័យ លោក យឹម សុវណ្ណ និងលោកស្រី មូរ សុខហួរនឹងចូលរួមក្នុងសន្និសីទសារព័ត៌មាន ជាមួយនឹងមេដឹកនាំគណបក្សសិទ្ធិមនុស្ស ដែលដឹកនាំដោយលោក កឹម សុខា៕

0 comments:
Post a Comment