
នាយកប្រតិបត្តិវ័យក្មេងលោក ជី សិលា នេះ បានឱ្យដឹងថា “Sabay មកដល់ពេលនេះមានអាយុកាល៥_៦ឆ្នាំហើយ ប៉ុន្តែបើប្រៀបធៀបជាមួយក្រុមហ៊ុនក្នុងតំបន់ដែលគេប្រកបធុរកិច្ច ដូចគ្នាលើផ្នែកអនឡាញ គឺគេមានទ្រង់ទ្រាយធំ និងចាស់ទុំជាង Sabay ច្រើន”។ លោកថា បច្ច័យទាំងនេះបានក្រើនរំលឹកលោកឱ្យប្រកាន់យកគោលការណ៍ ប្រាកដនិយមនៅក្នុងការវិនិយោគរបស់លោកគឺត្រូវធ្វើឱ្យអស់ពី កម្លាំងកាយចិត្ត លើរាល់សេវាកម្មដែលលោកដាក់ឱ្យដំណើរការលើទីផ្សារកម្ពុជា បច្ចុប្បន្ន។
លោក ជី សិលា ដែលត្រូវបានសារព័ត៌មានក្នុងនិងក្រៅស្រុកចាត់ទុកជាសហគ្រិនវ័យ ក្មេងដ៏ជោគជ័យមួយរូបនៅកម្ពុជានាពេលបច្ចុប្បន្ននេះបានលាតត្រដាង ពីគោលជំហរធុរកិច្ចខ្លះៗថា មិនថាផលិតផល ឬសេវាកម្មទេ កាលណាគេនិយាយពីទីផ្សារសេរីគឺគេនិយាយពីការប្រកួតប្រជែង គុណភាពនិងតម្លៃ ដូច្នេះហើយគោលជំហររបស់ក្រុមហ៊ុនលោកទីមួយគឺ ត្រូវពង្រឹងគុណភាព និងសេវាកម្មរបស់ខ្លួនឱ្យកាន់តែប្រសើរឡើងដើម្បីរក្សាលំនឹងទី ផ្សារបច្ចុប្បន្ន និងត្រៀមប្រកួតប្រជែងទីផ្សារអនាគត។
លោកថា ឱកាសមានដូចគ្នា ប៉ុន្តែបើយើងសម្លឹងឱ្យវែងឆ្ងាយទៅឃើញថា វិនិយោគិននៅតាមបណ្ដាប្រទេសនានាក្នុងតំបន់យើងគេមានបទពិសោធន៍ ចាស់ទុំជាង ទ្រង់ទ្រាយពាណិជ្ជកម្មមានស្តង់ដារ និងទូលំទូលាយជាងយើង ដូច្នេះបើប្រៀបធៀបក្នុងលក្ខខណ្ឌនៅតែក្នុងប្រទេសយើងវិញគឺដូច ជា អ្នកដែលរកស៊ីនៅក្រុងភ្នំពេញច្រើនឆ្នាំមានធុរកិច្ចធំៗច្រើន ហើយគាត់ចុះទៅស្រាវជ្រាវនិងបើកអាជីវកម្មប្រកួតប្រជែងជាមួយ វិនិយោគិននៅតាមបណ្ដាខេត្ត ក្នុងលក្ខខណ្ឌនេះយើងអាចមើលឃើញពីប្រៀបឈ្នះជាមុនរួចទៅហើយ។
ចំពោះ ការប្រឈមនេះលោក ជី សិលា បានលើកឡើងថា លោកខ្លួនឯងផ្ទាល់ក៏នៅក្មេងខ្ចីដែលកំពុងប្រវេប្រវាស្វែងយល់ពី ទីផ្សារអនាគត និងលទ្ធភាពនៃការប្រកួតប្រជែង ប៉ុន្តែអ្វីដែលលោកជឿជាក់និងអាចធ្វើបាននៅពេលនេះគឺ យកចិត្តទុកដាក់ឱ្យច្បាស់លាស់លើរាល់សេវាកម្មរបស់ក្រុមហ៊ុនលោក ពង្រឹងគុណភាព រក្សាទំនាក់ទំនង និងផ្ដល់ទំនុកចិត្តដល់អតិថិជនរបស់ក្រុមហ៊ុនលោកនាពេលបច្ចុប្បន្ន និងពិចារណាលើសក្ដានុពលនៃការពង្រីងសេវាកម្មឱ្យកាន់តែធំទូលាយ។
លោក ជី សិលា ជាសហស្ថាបនិកCBM Corporation ដែលជាសហគ្រាសដ៏ធំបំផុតមួយរបស់កម្ពុជាលើទីផ្សារអាហារប្រកបដោយ ផាសុកភាព និងសុវត្ថិភាពដែលបានផ្ដល់ការងាររាប់ពាន់កន្លែង ដល់ពលរដ្ឋខ្មែរ។ សហគ្រាសនេះក្រោយពីបានដំណើរការដោយជោគជ័យនូវសេវាកម្មFast Food BBworld ជាង១០ឆ្នាំ ថែមទាំងបាននាំចូលប្រភេទBaker Tous Les Jours ដ៏ល្បីល្បាញមកជាមួយផង។ លោកក៏ជាឧទាហរណ៍ជាក់ស្ដែងនៃធនធានមនុស្សខ្មែរក្នុងយុគសម័យ Digital ដែលបានបង្កើតឡើងនូវទីផ្សារការងារលើមជ្ឈដ្ឋានព័ត៌មាន និងសេវាកម្មកម្សាន្តInternetតាមរយៈគេហទំព័រSabay.com.kh ។ លើសពីនេះទៅទៀតលោកជាស្ថាបនិកនៃកម្មវិធី ពានរង្វាន់ សិល្បករ ដ៏ធំដំបូងបង្អស់ក្នុងប្រទេសកម្ពុជា “អាណាចក្រតារា” ព្រមទំាំងរោងភាពយន្ត 3Dកម្រិតលេខមួយ Plaitum Cineplex
0 comments:
Post a Comment