Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Friday, February 8, 2013

គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស នឹង មិនដាក់ឈ្មោះ ក្នុងបញ្ជីបេក្ខភាព បោះឆ្នោតឆ្នាំ២០១៣ទេ


ស្លាកសញ្ញាគណបក្សសង្រ្គជាតិ
 
Friday, 08 February 2013 13:42 ដោយៈ ដើមអម្ពិល (DAP)-ID: 010
ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ ក្នុងគណបក្សប្រឆាំង សម រង្ស៊ី បានអះអាងនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៣ថា ក្នុងការ បោះឆ្នោតជ្រើសតាំងតំណាងរាស្រត្តនីតិកាលទី៥ នាខែកក្កដា ឆ្នាំ២០១៣ខាងមុខនេះ គណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស​នឹងមិនដាក់ឈ្មោះក្នុង​បញ្ជីបេក្ខភាព បោះឆ្នោតឆ្នាំ២០១៣នោះដាច់ដោយឡែកៗទេ ហើយលោក សម រង្ស៊ី នៅតែជាប្រធានបក្សសង្គ្រោះជាតិរហូតទៅ។
លោកស្រី មូរ សុខហួរ សមាជិកសភាមកពីគណបក្សប្រឆាំង សម រង្ស៊ី បានមានប្រសាសន៍នៅក្នុងសន្និសីទ កាសែតមួយនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៣ នាវិមានរដ្ឋសភាជាតិកម្ពុជា ថា
លោកសម រង្ស៊ីនៅពេលនេះ ក៏ដូចជាថ្ងៃអនាគតនៅតែជា​ប្រធានគណ បក្សសង្គ្រោះជាតិដដែល គ្មានអ្នកណានិយាយថា លោក សម រង្ស៊ី មិនអាច ធ្វើជាប្រធាន គណបក្សសង្គ្រោះជាតិបានទៀតនោះទេ ។
លោកស្រី បន្តថា «ខ្ញុំសូមបញ្ជាក់ជាថ្មីទៀត គណបក្ស សម រង្ស៊ី  និងនិងគណបក្សសិទ្ធិមនុស្សនឹងមិនដាក់ឈ្មោះ​ក្នុងបញ្ជីបេក្ខភាពបោះឆ្នោតឆ្នាំ២០១៣នោះទេ គឺមានតែបញ្ជីរួមគណបក្ស សង្គ្រោះជាតិតែមួយគត់»
លោកស្រី មូរ សុខហួរ បានបញ្ជាក់ថា ក្នុងការបោះឆ្នោតជ្រើសតាំង​តំណាងរាស្រ្ត នីតិកាលទី៥ ក្នុងខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះលោក សម រង្ស៊ី នឹងវិលត្រឡប់ចូលមកក្នុងប្រទេសកម្ពុជាវិញ។
ហើយសំណួរយើងសួរទៅកាន់អ្នកកាន់អំណាច បច្ចុប្បន្នថាតើ ទៅប្រជែងក្នុងការបោះឆ្នោតដោយខ្លួនឯង ឬមួយក៏មានភាពក្លាហាន ក្នុងការរកគូរប្រជែងជាមួយ ដោយស្មើភាពគ្នា ហើយមានតែការបោះឆ្នោតដោយសេរី និងយុត្តិធម៌ទេ ដែលអាចដោះស្រាយអនាគតខ្មែរបាន។
លោកស្រីបន្ថែមថា បើសិនជានាយករដ្ឋមន្រ្តីនៅតែដដែលតើចំណេញដល់ប្រទេសកម្ពុជាដែរឬទេ តើយើង សង្ឃឹមថា នាយករដ្ឋមន្រ្តីចាស់នៅអាណត្តិថ្មី នឹង ដោះស្រាយបញ្ហាដែលកើតមានឡើងទាំងអស់នោះទេ គឺអត់ដោះ ស្រាយ ទេ។ ដូច្នោះយើងមិនអនុញ្ញាតទុកឲ្យកូនចៅខ្មែរយើង នៅតែធ្វើ ជាទាសករក្រុមហ៊ុនអ្នកធំនៅប្រទេសកម្ពុជាទេហើយបញ្ហានេះមានតែការផ្លាស់ប្តូរមេដឹកនាំប៉ុណ្ណោះ
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០០៩ តុលាការកំពូល បានសម្រេចផ្តន្ទាទោសកំបាំងមុខ លោក សម រង្ស៊ី ឲ្យជាប់ពន្ធនាគារ ១២ឆ្នាំ ក្នុងរឿងដកតម្រុយបង្គោលព្រំដែនកម្ពុជា-វៀតណាម នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan