Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Friday, February 22, 2013

លោក ហ៊ុន សែន កំពុងតែយកលុយថៅកែរោងចក្រយុងវ៉ា មកធ្វើប្រជាភិថុតិលើកម្មករ

លោក ហ៊ុន សែន កំពុងតែយកលុយថៅកែរោងចក្រយុងវ៉ា មកធ្វើប្រជាភិថុតិលើកម្មករ

....................................
22/02/2013 By. Chham chhany
ករណីដែលពួកថៅកែរោងចក្ររត់ចោលកម្មករ ហើយរដ្ឋាភិបាល មិនបានចាត់ការ ឲ្យបានហ្មត់ចត់ ទៅលើថៅកែរោងចក្រនេះ ត្រូវបានមេដឹកនាំសហជីព និងមន្ត្រី​សិទ្ឋិ​មនុស្ស​មួយចំនួនលើក ឡើង ថាបណ្តាលមកពីកត្តាពីរ ៖ ១. ដោយគេចវេសពីការ​ទទួលខុសត្រូវក្នុងការទូទាត់ប្រាក់អតីតភាពការងារ និងប្រាក់បំ ណាច់ផ្សេង​ៗ ថៅកែ​រោងចក្រត្រូវតែបិទទ្វា ហើយទៅបើករោង ចក្រថ្មី ដោយគ្រាន់តែប្តូរឈ្មោះក្រុមហ៊ុន និង​មាន ការសូក ប៉ាន់បន្តិចបន្តួចឲ្យទៅមន្ត្រីពាក់ពន្ធ័គឺជាការស្រេច ដោយមិនចាំ បាច់ចំ​ណាយ​ប្រាក់រាប់សិប លានដុល្លារ ឲ្យទៅកម្មករឡើយ ។ ២. ប្រាក់ដែលក្រុមហ៊ុន តម្កល់ទុកនៅក្រសួងសេដ្ឋកិច្ច ត្រូវបាន រដ្ឋាភិបាល និងថៅកែរោងចក្រត្រូវរ៉ូវ គ្នា ដកប្រាក់មកចែកគ្នា ដោយគ្រាន់ចំណាយតិចតួចទូទាត់ឲ្យកម្មករ ហើយរដ្ឋាភិបាល​ឆ្លៀត ឱកាស ធ្វើនយោបាយប្រជាភិថុតិលើកម្មករ បានន័យថាប្រាក់ ក៏បាន នយោបាយ​ក៏ចំណេញ ។
 នាយករដ្ឋមន្ត្រីញៀនអំណាច ហ៊ុន សែន
រោងចក្រ យុងវ៉ា ស្ថិត​នៅ​ក្នុង​ខេត្ត​កណ្ដាល មាន​កម្មករ​ជាង ៧​ពាន់​នាក់ ហើយ​បាន​ធ្វើ​កូដកម្ម​ទាមទារ​ប្រាក់​សំណង​​ប្រហែល​មួយ​ខែ​មក​ហើយ  បន្ទាប់​ពី​ថៅកែ​រោងចក្រ​នេះ​លួច​រត់​ចោល​រោង​​ចក្រ​កាល​ពី​ដើម​ឆ្នាំ​២០១៣ នេះ​មក។
បន្ទាប់ពីកម្មករធ្វើបាតុកម្មបិទផ្លូវអស់ជាងមួយសប្តាហ៍ យើងសង្កេតឃើញ លោក ហ៊ុន សែន បាន​យកថវិការជាតិជិត៩០ ម៉ឺនដុល្លារ មកបើកជូនកម្មករ ហើយថ្មីៗនេះ បើតាមមន្ត្រីសហជីពបានឲ្យ​ដឹងថា លោក ហ៊ុន សែន បានសន្យាថានិងយកថវិកាជាតិ មកទូទាត់ជូនកម្មករមិនឲ្យបាត់បង់ឡើយ​ទាំងប្រាក់អតីតភាពការងារ និងប្រាក់បំណាច់ ផ្សេងៗ  ។
មន្ត្រីសហជីពដដែលបានលើកឡើងថា កម្មករក្នុងរោងចក្រ យុងវ៉ា មានជាង៧០០០នាក់ បើយើង គិតក្នុងកម្រិតតិចបំផុតសំរាប់កម្មករម្នាក់ទទួលបានប្រាក់សំណងតែ ១០០០ ដុល្លារ  ក៏ប្រាក់សរុប​ទាំងអស់តិចជាង ៨លាន ដុល្លារនោះទេ ។ 
ចម្ងល់នៅត្រង់ថា តើហេតុអី លោក ហ៊ុន សែន យកថវិកាជាតិមកទូទាត់ឲ្យកម្មករ  ​ព្រោះរដ្ឋាភិ​បាល​​បានកំ ណត់ហើយថា  មុននិងបើក​ក្រុហ៊ុន​រកស៊ីណាមួយនៅកម្ពុជា  និយោជក ត្រូវ​តែមាន​ប្រាក់តម្កល់​ទុក​នៅក្រសួង​សេដ្ឋកិច្ច  ដើម្បីទុក​សំរាប់ទូទាត់សំណង នៅពេលដែលក្រុមហ៊ុន​ក្ស័យ​ ធុន ឬក៏កើត​មានឧបទ្ទវហេតុអ្វីមួយ តែពេល​នេះរោងចក្រ បិទទ្វា  បែរជារដ្ឋាភិបាលយក​ថវិកា​ជាតិ​មកទូទាត់​ឲ្យកម្មករ   ចុះប្រាក់ដែលក្រុមហ៊ុន​កម្កល់នោះ តើរដ្ឋាភិបាលយកទៅ ណា ? ។ 

រោងចក្រ យ៉ុងវ៉ា និងរោងចក្រមួយចំនួនក្នុងប្រទេសកម្ពុជា ថៅថែតែងតែរត់ចោលកម្មករ ហើយ​រដ្ឋាភិបាលតែងតែចេញមុខមកទទួលខុសត្រូ​វ ដោយយកថវិកាជាតិតិចតួច មកទូទាត់​ឲ្យ​កម្មករ តែយើងមិដែលឃើញរដ្ឋាភិ​បាល ឬថៅកែរោងចក្រ បញ្ជាក់ពីមូលហេតុដែល ថៅកែរត់ចោលកម្មករ និងការដែលយកថវិកាជាតិមកទូទាត់ជូនកម្មករឲ្យបានច្បាស់លាស់ឡើយ  ។
ករណីដែលពួកថៅកែរោងចក្ររត់ចោលកម្មករ ហើយរដ្ឋាភិបាលមិនបានចាត់ការ ឲ្យបានហ្មត់ចត់ ទៅលើថៅកែរោងចក្រនេះ ត្រូវបានមេដឹកនាំសហជីព និងមន្ត្រីសិទ្ឋមនុស្សមួយចំនួនលើកឡើងថា បណ្តាលមកពីកត្តាពីរ ៖
១. ដោយគេចវេសពីការទទួលខុសត្រូវក្នុងការទូទាត់ប្រាក់អតីតភាពការងារ និងប្រាក់បំណាច់ផ្សេង​ៗ ថៅកែរោងចក្រត្រូវតែបិទទ្វា ហើយទៅបើករោងចក្រថ្មីដោយគ្រាន់តែប្តូរឈ្មោះក្រុមហ៊ុន និងមាន ការសូកប៉ាន់បន្តិចបន្តួចឲ្យទៅមន្ត្រីពាក់ពន្ធ័គឺជាការស្រេច ដោយមិនចាំបាច់ចំណាយប្រាក់រាប់សិប លានដុល្លារ ឲ្យទៅកម្មករឡើយ ។
២. ប្រាក់ដែលក្រុមហ៊ុន តម្កល់ទុកនៅក្រសួងសេដ្ឋកិច្ច ត្រូវបានរដ្ឋាភិបាល និងថៅកែរោងចក្រត្រូវរ៉ូវ គ្នា ដកប្រាក់មកចែកគ្នា ដោយគ្រាន់ចំណាយតិចតួចទូទាត់ឲ្យកម្មករ ហើយរដ្ឋាភិបាលឆ្លៀតឱកាស ធ្វើនយោបាយប្រជាភិថុតិលើកម្មករ  បានន័យថាប្រាក់ក៏បាន នយោបាយក៏ចំណេញ ។
បញ្ហាដែលកើតឡើងចំពោះកម្មករម្តងហើយម្តងទៀតនេះ មេដឹកនាំសហជីព និងមន្ត្រីសិទ្ឋមនុស្ស​ក៏បានលើកឡើងផងដែរថា ស្ថាប័នប្រឆាំងអំពើពុករលួយគួរតែធ្វើការស៊ើបអង្កេតឲ្យបានហ្មត់ចត់ ក្នុងនោះ ក្រុមអ្នកដំណាងរាស្ត្រទាំងក្នុង និងក្រៅរដ្ឋាភិបាលគួរតែកោះហៅក្រសួងពាក់​ពន្ធ័មក​ឲ្យបំភ្លឺរឿងនេះ នៅក្នុងរដ្ឋសភា ៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan