Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Thursday, February 21, 2013

មេដឹកនាំ​បក្ស​ប្រឆាំង​សង្ឃឹម​ថា​និង​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ខែ​កក្កដា

 លោក​អ៊ុច​ បូរិទ្ឋ​រដ្ឋលេខា​ធិការ​ក្រសួង​ការបរទេស​បាន​បដិសេធ​ថា​កម្ពុជា​មិន​អាច​ដោះ ​លែង​លោក​សម រង្ស៊ី​និង​លោក​ម៉ម សូណង់ដូ​បាន​ទេ​ពីព្រោះ​នេះ​ជាកិច្ច​ការ​របស់​តុលាការ។​
 
ហេង រស្មី 21 កុម្ភៈ 2013 VOA 
 
ភ្នំពេញ៖​ បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​បាន​ដាក់​សម្ពាធ​យ៉ាង​ធ្លន់​ៗ​ដល់​រដ្ឋាភិបាល​ កម្ពុជា​ឲ្យ​ដោះ​លែង​ទោស​អ្នក​ទោស​នយោបាយ​ដែល​កំពុង​ជាប់​ឃុំ​រួច​មក  មេដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បង្កើត​ឡើង​ដោយ​គណបក្ស​សិទ្ឋិមនុស្ស​ និង​គណបក្ស​សម រង្ស៊ី​ បាន​សំដែង​សុទិដ្ឋិនិយម​ថា​លោក​និង​បាន​វិល​ត្រឡប់​ចូល​មក​កាន់​ប្រទេស ​ កម្ពុជា​នៅ​មុន​ការ​បោះឆ្នោត​ដែល​គ្រោង​ធ្វើ​នៅក្នុង​ខែកក្កដា​ខាង​មុខ​នេះ។ ​
កាល​ពី​ថ្ងៃ​អង្គារ៍​នេះ​លោក ​Michael Posner ​ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋអាមេ​រិក​បាន​ដាក់​ សម្ពាធ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ដោះ​លែង​លោក​ម៉ម   សូណង់ដូ​នាយក​ស្ថានីយ​វិទ្យុ​សំបុក​ឃ្មុំ​និង​អនុញ្ញាត្តិ​ឲ្យ​លោក​ សម រង្ស៊ី​ មេដឹកនាំគណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​វិលត្រឡប់​ចូល​មក​ប្រទេស​កម្ពុជា​ វិញ​នៅ​មុន​ការ​បោះ​ឆ្នោត​ដើម្បី​ធានាថា​ការ​បោះ​ឆ្នោត​អាច​ប្រព្រិត្តិ​ទៅ​ ដោយ​សេរី​យុត្តិធម៌​និង​អាច​ទទួល​យកបាន​ពី​គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់។

ការលើក​ឡើង​របស់​លោក​ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ បាន​ធ្វើឡើង​ប៉ុន្មាន​ខែ​បន្ទាប់​ពី​លោក​ប្រធានាធិបតីសហរដ្ឋ​អាមេរិក​ បារ៉ាក់​ អូបាម៉ា​បាន​មក​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ក្នុង​ទី​ក្រុង​ ភ្នំពេញ​កាល​ពី​ខែ​វិច្ឆិកា។​

លោក​អូបាម៉ា​មាន​ជំនួប​ក្រៅ​ផ្លូវ​ការ​មួយ​ជាមួយ​មេដឹក​នាំ​ខ្មែរ​គឺលោក​ ហ៊ុន សែន​ក្រៅកិច្ច​ប្រជុំ​កំពូល​អាស៊ាន។ លោក​ប្រធានា​ធិបតី​អាមេរិក​បាន​ទាម​ទារ​ឲ្យ​ដោះ​លែង​លោក​ម៉ម សូណង់​ដូ​ និង​បាន​លើក​ឡើង​ពី​ករណី​មេដឹកនាំ​គណបក្ស​ប្រឆាំង​ដើម្បី​ពង្រឹង​ទំនាក់​ ទំនង​អោយ​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត​រវាង​ប្រទេស​ទាំង​ពីរ។​

លោក​សម រង្ស៊ី​ មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​បាន​ប្រាប់​VOA​តាម​ទូរស័ព្ទ​ពីប្រទេស​បារាំង ​មកថា​​ក្រោម​ការ​ជួយ​ជ្រោម​ជ្រែង​ពី​អន្តរជាតិ​ដែល​រួម​មាន​ប្រទេស​បារាំង​ និង​សហរដ្ឋ​អាមេរិក​លោក​រំពឹង​ថា​និង​វិល​មក​កាន់​ប្រទេស​កម្ពុជា​វិញ​នៅ​ មុន​ការ​បោះឆ្នោត។​

លោក​មាន​ប្រសាសន៍​ថា​បើ​ការ​បោះឆ្នោត​នោះ​មិន​មាន​ការ​ចូល​រួម​ពី​មេដឹក​នាំ ​គណបក្ស​ប្រឆាំង​ទេ​ការ​បោះ​ឆ្នោត​នោះ​និង​មិនអាច​យក​ជាការ​បាន​ទេ។​

«ពេល​ណា​មេដឹក​នាំប្រទេស​កម្ពុជា​សព្វថ្ងៃ​យល់​ច្បាស់​អំពី​ស្ថានការណ៍​ពិត​ ប្រាកដ​គឺ​ពេល​នោះ​ខ្ញុំ​និង​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ភ្លាម»។

លោក​សម រង្ស៊ី​អាយុ​៦៣ឆ្នាំត្រូវ​បាន​តុលាការ​កម្ពុជា​កាត់​ទោស​កំបាំង​មុខ​ឲ្យ​ ជាប់​ពន្ឋនាគារ​រយៈពេល​១០​ឆ្នាំ​ពី​បទដក​តម្រុយបង្គោល​ព្រំដែន​លេខ​១៨៥​នៅ​ ស្រុក​ចន្ទ្រា​ ខេត្ត​ស្វាយរៀង​និង​ញុះញង់​ឲ្យ​មាន​ការ​រើស​អើង​ជាតិ​សាសន៍​ ព្រម​ទាំង​ប្រើ​ប្រាស់​ផែន​ទី​ក្លែង​ក្លាយ។​

លោក​សម រង្ស៊ី បច្ចុប្បន្ន​នេះ​កំពុង​រស់​នៅ​និរទេស​ខ្លួន​ឯង​ក្នុង​ប្រទេស​បារាំង​ក្រោយ​ពី​តុលាការ​បាន​កាត់​ទោស។​

ចំណែក​លោក​ម៉ម សូណង់​ដូ​នាយក​ស្ថានីយ​វិទ្យុ​សំបុក​ឃ្មុំ​និង​ជាប្រធាន​សមាគម​អ្នក​ប្រជា​ ធិបតេយ្យ​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​ឲ្យ​ជាប់​ពន្ឋនាគារ​២០​ ឆ្នាំ​ពី​បទ​បង្កើត​តំបន់​អបគមន៍​ខុសច្បាប់​ប្រឆាំង​និង​រដ្ឋាភិបាល​របស់​ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ដែល​គ្រប់​គ្រង​ប្រទេស​អស់​រយះ​ពេល​ជាង​៣០​ឆ្នាំ។​

តុលាការ​សាលា​ឧទ្ធរណ៍​នៅ​ថ្ងៃទី៥​ខែ​មិនា​ខាង​មុខនេះ​និង​បើក​សវនាការ​ពេញ​ អង្គ​សេចក្តី​លើបណ្តឹង​សារទុក​របស់​មេធាវី​ការ​ពារ​ជន​ជាប់​ចោទ។​

លោក​បណ្ឌិត ឡៅ ម៉ុងហៃ​អ្នក​វិភាគ​ឯករាជ្យ​បានរំពឹង​ថា​លោក​ម៉ម សូណង់ដូ​អាច​និង​ត្រូវ​បាន​ដោះ​លែង​នៅ​សាលា​ឧទ្ធរណ៍។​
 
«គឺអាច​សាលាឧទ្ធរណ៍​កាត់​តម្រឹម​ហើយ​ដោះ​លែង​អោយ​មាន​សេរីភាព​វិញមក។​នេះ​ មាន​ឧទាហរណ៍​ហើយ។​ហើយ​ក៍​ឧទាហរណ៍​ដូចគ្នានេះ​ដែរ​គឺ​ពី​រឿង​អន្តរាគមន៍​របស់ ​សហរដ្ឋ​អាមេរិក»។​

លោក​អ៊ុច​ បូរិទ្ឋ​រដ្ឋលេខា​ធិការ​ក្រសួង​ការបរទេស​បាន​បដិសេធ​ថា​កម្ពុជា​មិន​អាច​ដោះ ​លែង​លោក​សម រង្ស៊ី​និង​លោក​ម៉ម សូណង់ដូ​បាន​ទេ​ពីព្រោះ​នេះ​ជាកិច្ច​ការ​របស់​តុលាការ។​

លោក​បាន​និយាយ​ថា​សហរដ្ឋ​អាមេរិក​កំពុង​បង្រៀន​កម្ពុជា​អោយ​ក្លាយ​ទៅ​ជាប្រទេស​អនាធិបតេយ្យ។​
លោក​បណ្ឌិត​ឡៅ​ ម៉ុងហែ​បាន​រិះ​គន់​ថា​ការ​ប្រកាស​បដិសេធ​របស់​កម្ពុជា​គ្រាន់​តែដោះសារ​នូវភាព​ទាល់​ច្រក​តែ​ប៉ុណ្ណោះ។​
 
លោក​បាន​និយាយ​ថា​តុលាការ​កម្ពុជា​ត្រូវ​បាន​រិះគន់​ថា​ជាតុលាការ​មិន​ ឯករាជ្យ​ដោយ​សារ​ចៅក្រម​និង​ព្រះរាជអាជ្ញា​ភាគ​ច្រើន​បំរើការ​ងារ​ឲ្យ​ គណបក្ស​ប្រជាជន​កម្ពុជា៕​

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan