“នៅទីបំផុតប្ដីខ្ញុំជ្រើសម្ដាយ
ចោលប្រពន្ធ”។នេះជាសំដីរបស់អ្នកស្រីឡានី។ អ្នកស្រីឡានី
ធ្លាប់បានលាតត្រដាងពីចំណងស្នេហាគ្រួសារម្ដងរួចហើយ
ដែលសប្បាយបានចុះផ្សាយនៅអត្ថបទមុនមានចំណងជើងថា
“បើបងនៅតែអោបម្ដាយបងទៅចុះ”?។
ឥឡូវនេះ លទ្ធផលបានសបញ្ជាក់ឲ្យឃើញថា ប្ដីបានជ្រើសរើសម្ដាយ ចោល ប្រពន្ធ ដោយសុផលដែលជាប្ដី បានដាក់ពាក្យលែងប្រពន្ធ នៅសាលាសង្កាត់ហើយ។ រឿងរ៉ាវដែលឈានដល់ផ្លូវបំបែករវាងអ្នកស្រីឡានី និងលោកសុផល ព្រោះតែសុផលជ្រើសយកម្ដាយ ដោយសារខឹងប្រពន្ធបានប្រើពាក្យមិនគួរសមខ្លាំងដាក់ម្ដាយ នៅគ្រាដែលម្ដាយក្មេក និងកូនប្រសាស្រីមិនត្រូវគ្នា។
អ្នក ស្រីឡានី បាននិយាយថា តាមពិតខ្ញុំដឹងខ្លួនខុសដែរ ប៉ុន្តែ រឿងនោះ ដោយសារតែខ្ញុំទ្រាំមិនបាននៅទង្វើម្ដាយក្មេក ដែលតែងតែ មករកលុយប្ដីអស់ៗពីហោប៉ៅរហូត។ ដូច្នេះថ្ងៃមួយខ្ញុំបានប្រើពាក្យខ្លាំងៗនៅចំពោះមុខគាត់ ដែលធ្វើឲ្យគាត់មិនសប្បាយចិត្ត ហើយបានហៅកូនប្រុសឲ្យទៅផ្ទះវិញ។
“នៅពេលប្ដីខ្ញុំចុះពី ផ្ទះបានបីថ្ងៃ ស្រាប់តែប្ដីខ្ញុំបានសម្រេចចិត្តដាក់ពាក្យសុំលែងលះ ជាមួយខ្ញុំនៅសាលាសង្កាត់ ហើយគេបានកោះហៅ ឲ្យខ្ញុំទៅដោះស្រាយរឿងនេះ”។ ខ្ញុំសូមបញ្ជាក់ថា ខ្ញុំក៏ព្រមទទួលការលែងលះនេះ ប៉ុន្តែភាពប្រទាក់ប្រទើសនោះ គឺប្ដីខ្ញុំនៅតែទាមទារ ចង់បានកូន តែខ្ញុំមិនព្រម”។
ទោះយ៉ាងណាក៏ដោយ មន្ត្រីនៅសាលាសង្កាត់បានព្យាយាមសម្រុះ សម្រួលរឿងទំនាស់នេះ ប៉ុន្តែខ្ញុំគិតថា អ្វីៗទំនងជាមិនអាចចុះសម្រុងគ្នាបាននោះទេ ទោះដល់ណាក៏ដោយ ខ្ញុំនៅតែបន្តប្ដេជ្ញាលែងលះប្ដីរបស់ខ្ញុំ ហើយនិងទាមទារកូន។ នេះជាការបញ្ជាក់របស់អ្នកស្រីឡានី។
“ខ្ញុំដឹងថា សាលាឃុំ សង្កាត់មិនមែនជាកន្លែងលែងលះនោះទេ ព្រោះចំណងអាពាហ៍ពិពាហ៍របស់ខ្ញុំមានសំបុត្រអាពាហ៍ពិពាហ៍ ដូច្នេះសាលាឃុំ សង្កាត់ គ្រាន់តែជាកន្លែងផ្សះផ្សារប៉ុណ្ណោះ គឺមានតែតុលាការទេ ដែលមានសិទ្ធិសម្រេចលើការលែងលះនេះ”។ នេះជាការបញ្ជាក់របស់អ្នកស្រីឡានី។
“មិនយូរមិនឆាប់នោះទេ ខ្ញុំគិតថា វានឹងឈានដល់តុលាការ ប្រសិនបើមន្រ្តីសាលាឃុំសង្កាត់ គាត់សម្រុះសម្រួលពួកខ្ញុំមិនត្រូវនោះ”។ អ្នកស្រីឡានីបានបញ្ជាក់ថា ទោះទៅដល់តុលាការ ក៏ខ្ញុំនៅតែទាមទារកូន និងលែងប្ដីខ្ញុំដែរ ព្រោះចំណងអាពាហ៍ពិពាហ៍ពីរឆ្នាំមកនេះ គាត់មិនដែលខ្វល់ខ្វាយពីខ្ញុំនោះទេ ផ្ទុយទៅវិញគាត់ត្រចៀកស្រាល និងស្ដាប់ម្ដាយច្រើនជាង”៕
អត្ថបទ៖វិបុត្រ
ប្រសិនបើ ប្រិយមិត្ត មានបញ្ហាវិបត្តិស្នេហាស្រដៀងនេះ ឬស្នេហាជោគជ័យ ដែលចង់ចែករំលែកដល់មិត្តអ្នកអានបានជាបទពិសោធន៍ ឬជួយជាយោបល់ក្នុងការដោះស្រាយបញ្ហាក្នុងជីវិត សូមផ្ញើអត្ថបទរឿងរបស់អ្នកមកកាន់ Sabay តាមរយៈ may.soklim@cidc.com.kh ។ ឬអ្នកអាចទូរស័ព្ទមកយើង ០១៦ ៧៩២ ១៥១ ប្រសិនបើអ្នកពិបាកក្នុងការសរសេររៀបរាប់រឿងរបស់ខ្លួន។ Sabay នឹងសរសេរចុះផ្សាយជូន។

0 comments:
Post a Comment