Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Tuesday, March 19, 2013

ក្រុមជើងកាង ប្រដៅពួកស៊ីឈ្នួល?





ក្រុមអ្នកមានអំណាច បង្កគ្រោះថ្នាក់ចរាចរណ៍ហើយ ព្រួតវាយអ្នកកាសែត របួសជាច្រើននាក់

ថ្ងៃទី 19 មីនា 2013 | ដោយ: វិសាល
Cambodia Express News

ភ្នំពេញ: រថយន្តពីរគ្រឿងបើកប្រដេញគ្នាលឿនដូចហោះ ដោយរថយន្តមួយគ្រឿងបើកទៅបុករបងការដ្ឋានសំណង់ និងមួយគ្រឿងទៀតបើកទៅបុកបង្គោលភ្លើង កាលពីវេលាម៉ោង ១២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៣ តាមមហាវិថីព្រះមុនីវង្ស បត់ឆ្វេងតាមផ្លូវលេខ២១៤ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។

ជនបង្កនោះស្ថិតក្នុងស្ថានភាពស្រវឹង បានចុះទៅវាយអ្នកកាសែត បណ្តាលឲ្យរងរបួសជាច្រើននាក់។ ឯសមត្ថកិច្ចបានត្រឹម តែឈរ ឱបដៃ មើលធ្វើ ព្រងើយ ព្រោះខ្លាច អំណាច របស់ពួកគេ

សាក្សីបានឲ្យដឹងថា រថយន្តស៊េរីទំនើបទាំងពីរគ្រឿង បើកលឿនដូចហោះតាមមហាវិថីព្រះមុនីវង្សពីជើងទៅត្បូង ខណៈមកដល់ចំណុចផ្លូវកែង ២១៤ រថយន្តបត់ឆ្វេងក្នុងល្បឿនលឿនពេក បួងចង្កូតមិនទាន់ ធ្វើឲ្យរថយន្តម៉ាក Mini Coopers ពណ៌ក្រហម ពាក់ស្លាកលេខបណ្តោះអាសន្ន 6108 បើកទៅបុកជាប់របងការដ្ឋានសំណង់ទៅមុខលែង រួច។ ចំណែករថយន្ត CRV ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2C-1369 បើកទៅបុកបង្គោលភ្លើង។ រថយន្តទាំងពីរគ្រឿងខូចខាតផ្នែកខាងមុខ។


ក្រោយពេលកើតហេតុ អ្វីដែលគួរឲ្យកត់សម្គាល់ ពេលដែលមានអ្នកសារព័ត៌មានចុះទៅថតរូបភាព ដោយថតចំពីមុខអ្នកបើករថយន្តទាំងពីរគ្រឿង ធ្វើឲ្យអ្នកបើករថយន្ត ចុះទៅដាល់អ្នកសារព័ត៌មានរូបនោះ បង្កទៅជាការប្រតាយប្រតប់គ្នា ធ្វើឲ្យអ្នកសារព័ត៌មានរបួសធ្ងន់ ២នាក់ ដឹកយកទៅព្យាបាលនៅគ្លីនិកឯកជន និងអ្នកសារព័ត៌មានជាច្រើននាក់ទៀតរងរបួសស្រាល។ ហេតុការណ៍នេះ ធ្វើឲ្យផ្អើលអ្នកចោមរោមមើលរាប់រយនាក់។

អ្នកសារព័ត៌មាន ដែលត្រូវជនទំនើងស្រវឹងវាយនោះ មាន

ទី១- ឈ្មោះ ស៊ូ ប៊ុនធី អាយុ៤៨ឆ្នាំ ជាបុគ្គលិកទូរទស្សន៍ប៉ុស្តិ៍លេខ១១។
ទី២- ឈ្មោះ សុវណ្ណ រិទ្ធគីន អាយុ ២១ឆ្នាំ ជាបុគ្គលិកទូរទស្សន៍ប៉ុស្តិ៍លេខ៩។
ទី៣- សុវណ្ណ សេដ្ឋី អាយុ ១៩ឆ្នាំ ជាបុគ្គលិកទូរទស្សន៍បាយ័ន។
ទី៤- ឈ្មោះ មាស ច័ន្ទធឿន អាយុ ៤៨ឆ្នាំ ជាបុគ្គលិកទូរទស្សន៍អប្សរា ANN។
ទី៥- រឿង ចំរើន អាយុ ២៧ឆ្នាំ ជាបុគ្គលិកគេហទំព័រអគ្គស្នងការនគរបាលជាតិ។
ទី៦- ឈ្មោះ ឃិត សុខា អាយុ ២៣ឆ្នាំ ជាបុគ្គលិកគេហទំព័រក្រុងកម្ពុជា។
ទី៧- ឈ្មោះ ផុន ពិសិដ្ឋ អាយុ ២៩ឆ្នាំ ជាបុគ្គលិកគេហទំព័រអគ្គស្នងការ។
ទី៨- ឈ្មោះ ទុយ ម៉ែន អាយុ ២១ឆ្នាំ ជាបុគ្គលិកកាសែតដើមអម្ពិល។
ទី៩- ជា សេឌី អាយុ ៣០ឆ្នាំ ជាបុគ្គលិកទូរទស្សន៍ប៉ុស្តិ៍លេខ ១១។
ទី១០- សុវណ្ណ រិទ្ធី អាយុ ២៥ឆ្នាំ ជាបុគ្គលិកកាសែតកោះសន្តិភាព និងមានអ្នករត់ម៉ូតូឌុបម្នាក់ ឈ្មោះ ថៃ ប៊ុនណា អាយុ ៣២ឆ្នាំ ក៏ត្រូវអ្នកបើកឡាននោះវាយផងដែរ។ ជនរងគ្រោះទាំងអស់បានដាក់ពាក្យប្តឹងទៅប៉ូលិសរួចហើយ។

រថយន្តបង្កទាំងពីរគ្រឿង ត្រូវសមត្ថកិច្ចឃាត់ទុកនៅប៉ុស្តិ៍រដ្ឋបាលបឹងរាំង រង់ចាំប៉ូលិសចរាចរណ៍រាជធានីភ្នំពេញយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan