Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Thursday, March 21, 2013

មាន​ការ​លើក​ឡើង​ពី​ភ័ស្តុតាង​ដែល​រដ្ឋាភិបាល​ជ្រៀត​ជ្រែក​សាលាក្តី

មន្ត្រី​សា​លា​ក្តី​ខ្មែរ​ក្រហម​ក្នុង​សាល​ប្រជុំ​កាល​ពី​ពេល​កន្លង​មក។ រូបថត ជីវ័ន
Thursday, 21 March 2013
Abby Seiff
The Phnom Penh Post

ភ្នំពេញៈ ក្រុម​មេ​ធាវី​ការពារ​ក្តី បាន​សុំ​ឲ្យ​សៀវភៅ​មួយ​ដែល​រៀប​រាប់​អំពី​ការ​រិះគន់​កន្លង​មក​ ដែល​សរសេរ​ដោយ​អតីត​សហ​ចៅក្រម​ស៊ើប​អង្កេត​ គឺ​លោក Marcel Lemonde ​ទទួល​យក​ធ្វើ​ជា​ភ័ស្តុតាង​ ក្នុង​សំណុំ​រឿង ០០២ ដោយ​លើក​ទឡ្ហីករណ៍​ថា សៀវ​ភៅ​ថ្មី​នេះ ​រៀប​រាប់​លម្អិត ពី​ភ័ស្តុតាង​គ្រប់គ្រាន់​នៃ​ការ​ជ្រៀត​ជ្រែក​នយោបាយ​ដោយ​រដ្ឋាភិបាល កម្ពុជា​។
ក្រុម​មេធាវី នួន ជា បាន​ធ្វើ​ទឡ្ហីករណ៍​ថា៖ «សៀវភៅ​លោក Lemonde ​បាន​រក​ឃើញ​ការ​ពិត​ថា​ដោយ​ផ្ទុយ​ពី​ការ​ប្រកាស​ជា​សាធារណៈ​របស់​ ខ្លួន​រដ្ឋាភិបាល​កម្ពុជា មិន​គោរព និង​មិន​ដែល​គោរព​ឯករាជ្យ​ភាព​របស់​អ.វ.ត.ក ទេ»
ដោយ​បោះពុម្ព កាល​ពី​ខែ​មករា សៀវភៅ ដែល​មាន​ឈ្មោះ​ Un juge face aux Khmers rouges បាន​ចេញ​ផ្សាយ​ តែ​ជា​ភាសា​បារាំង និង​មិន​ទាន់​មាន​ជា​ភាសា​ខ្មែរ​នៅ​ឡើយ។ នៅ​ក្នុង​ឯកសារ​ដាក់​ទៅ​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល កាល​ពី​ថ្ងៃ​សុក្រ និង​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ ដែល​មាន​ការ​បក​ប្រែ​ជា​ភាសា​អង់គ្លេស នៅ​ផ្នែក​ខ្លះ នៃ​សៀវភៅ​របស់​លោក Lemonde នេះ បាន​អះអាង​អំពី​«អវត្តមាន​នៃ​ឯករាជ្យ​ភាព​របស់​ចៅក្រម​នៅ​ អ.វ.ត.ក​»។ ​
កាល​ពី​ឆ្នាំ​មុន សហ​ចៅក្រម​អន្តរជាតិ លោក Laurent Kasper-Ansermet ដែល​ធ្លាប់​ធ្វើ​ជា​ចៅក្រម​មួយ​រយៈ​ពេល​ខ្លី និង​ស្ថិត​នៅ​ក្នុង​សមរភូមិ​ប្រយុទ្ធ​គ្នា​យ៉ាង​ចម្រូង​ចម្រាស ហើយ​ក្រោយ​មក បាន​លាលែង​ពី​តំណែង​ បាន​និយាយ​ថា គាត់​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្នុង​កន្លែង​ការងារ​មួយ ដែល​គ្មាន​ការ​ឆ្លើយ​តប​ចំពោះ​ការ​ស៊ើប​អង្កេត​សំណុំ​រឿង​ ០០៣ និង ០០៤ ដែល​ប្រឆាំង​ដោយ​រដ្ឋាភិបាល។ នៅ​ពេល​ចាក​ចេញ ​លោក Kasper-Ansermet ​បាន​ចេញ​លិខិត​មួយ​ ដែល​រៀប​រាប់អំពី​ទំហំ​នៃ​ការ​រារាំង​ដោយ​បុគ្គលិក​ផ្នែក​ជាតិ អន្តរ​ជាតិ និង​មន្រ្តី​រដ្ឋាភិបាល។
 
ចៅក្រម​ជនជាតិ​បារាំង ដែល​បាន​កាន់​តំណែង​ពី​ឆ្នាំ​ ២០០៦ ​ដល់​ឆ្នាំ ​២០១០ ​និង​ដែល​ជា​សហចៅ​ក្រម​ស៊ើប​អង្កេត​ បម្រើ​ការ​ងារ​បាន​យូរ​បំផុត​នោះ បាន​សរសេរ​ថា​៖«វា​ច្បាស់​ណាស់ដែល​ថា នៅ​ពី​ក្រោយ​ចៅ​ក្រម​កម្ពុជា​គឺជា​មនុស្ស​ដែល​ទាញ​ខ្សែ​ពី​រដ្ឋាភិបាល»
នៅ​ក្នុង​ឃ្លា​មួយ​ នៃ​សៀវភៅ​របស់​គាត់ បាន​ឲ្យ​ដឹង​ថា​៖ «រយៈ​ពេល​ជា​ច្រើន​ខែ​ក្រោយ​មក​ខ្ញុំ​បាន​ដឹង​ថា ពួក​គេ​ឈាន​មួយ​ជំហាន​មុន​យើង​ ​ដោយ​សារ​ពួក​គេ​ បាន​រៀប​ចំ ដើម្បី​រារាំង​ដំណើរ​ការ​នីតិវិធី​ណា​មួយ ដែល​អាច​ចាត់​ទុក​ថា ប៉ះ​ពាល់​ដល់​រដ្ឋាភិបាល»
ភ្លាមៗ បន្ទាប់​ពី​ការ​ចាក​ចេញ របស់​លោក Kasper-Ansermet ​​ក្រុម​មេ​ធាវី​ការ​ពារ​ក្តី​ នួន ជា​ ​បាន​យក​លិខិត​របស់​គាត់ ធ្វើ​ជា​ភ័ស្តុតាង​វិជ្ជមាន​សម្រាប់ ​ការ​អំពាវនាវ ឲ្យ​មាន​ការ​ស៊ើប​អង្កេត​​ និង​ដំណើរ​ការ​នីតិវិធី​ផ្សេងៗ។ អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​​ បាន​​ច្រានចោល​បណ្តឹង​សារ​ទុក្ខ​​នោះ​ ​ហើយ​បាន​ហៅ​បណ្តឹង​សារ​ទុក្ខ​​នោះ​​ថា​៖ «​​ជាការ​លើក​ឡើង​ដដែល​ៗ​»
ជាង​នេះ​ទៀត​ ​លោក Kasper-Ansermet ​បាន​កត់​សម្គាល់​ថា ​មេ​ធាវី​សំ​អាង​​​យ៉ាង​ខ្លាំង​​ ទៅ​លើ​​​ការ​​មិន​ចូល​បង្ហាញ​ខ្លួន ​​របស់​មន្រ្តី​រដ្ឋាភិបាល​ជាន់​ខ្ពស់​ចំនួន​ ៦ ​រូប ដែល​ត្រូវ​បាន​កោះ​ហៅ​នោះ ដើម្បី​​ធ្វើ​ជា​សាក្សី​​​បង្ហាញ​អំពី​ការ​ជ្រៀត​ជ្រែក​។ ​ដូច​ដែល​ពួក​គេ​ទឡ្ហីករណ៍​ នៅក្នុង​ឯក​សារ​​ដាក់​ទៅ​តុលាការ​​ «សៀវភៅ​របស់​លោក Lemonde បាន​ធ្វើការ​សន្និដ្ឋាន​បង្ហាញ​ថា ការ ​​ខក​ខាន​ មិន​បង្ហាញ​ខ្លួន របស់​ព្រះ​បាទ​នរោត្តម​ សីហនុ ​លោក ហេង សំរិន លោក ជា ស៊ីម ​លោក ហោ ណាំហុង លោក គាត ឈន់ និង​លោក អ៊ុក ប៊ុន​ឈឿន ​ទៅ​តាម​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​ចៅ​ក្រម Lemonde ដើម្បី​ទទួល​បាន​សក្ខីកម្ម ពី​ពួក​គាត់​ គឺ​បំពាន​ទៅ​លើ​វិធាន​ ៣៥»។​
ក្រុម ​មេធាវី បាន​សរសេរ​ឲ្យ​ដឹង​ទៀត​ថា​ ​នៅ​ក្នុង​សៀវភៅ​របស់​គាត់​ លោក Lemonde ​បាន​រៀប​រាប់​លម្អិត​អំពី​រយៈ​ពេល​ជា​ច្រើន​ខែ នៃ​ការ​ងារ​រុញ​សមភាគី​ខាង​ជាតិ​ លោក យូ ប៊ុន​ឡេង ឲ្យ​ចេញ​ដីកា​កោះ ហើយ​ក្នុង​ការ​ចេញ​ដីកា​នោះ​ គឺ​ជួប​ការ​ពន្យារ​ពេល និង​ការ​រារាំង ពាក់​ព័ន្ធនឹង​សាក្សី និង​តំណាង​របស់​ពួក​គេ»
នៅ​ក្នុង​ព្រឹត្តិការណ៍​ផ្សេងៗ​បន្ត បន្ទាប់​«បង្ហាញ​ថា​ក្រៅ​ពី​ការ​សង្ស័យ ដែល​ថា សាក្សី​ទទួល​រង​ការ​ជ្រៀតជ្រែក​ពី​រដ្ឋបាល​តុលាការ​...វា​ក៏​មាន ការ​លើក​ឡើង​ផង​ដែរ អំពី​ការ​ដែល​ថា សាក្សី​ ទទួល​រង​សម្ពាធ ដោយ​សមាជិក​រដ្ឋាភិបាល​កម្ពុជា​ មិន​ឲ្យ​ផ្តល់​សក្ខីកម្ម»
នៅ​ក្នុង លិខិត​មួយ​ ទៅ​សហចៅក្រម​ស៊ើប​អង្កេត ប្រធាន​អង្គ​ជំនុំ​ជម្រះ តុលាការ​កំពូល ​លោក គង់ ស្រ៊ីម បាន​ស្នើ​សុំ​ឲ្យ​មាន​ការ​ជម្រាប​ទៅ​គាត់​អំពី​ចំណាត់​ការ​ផ្លូវ​ការ ដែល​ធ្វើ​ឡើង ​ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​ប្រកាន់ ពីការ​ជ្រៀត​ជ្រែក​ក្នុង​សំណុំ​រឿង ០០៣ និង ​០០៤»។ ​ទោះ​បី​យ៉ាង​ណា​ក៏​ដោយ ការ​បង្ហាញ​លម្អិត នៅ​ក្នុង​សៀវភៅ​របស់​លោក Lemonde ​នឹង​នៅ​ត្រូវ​រង់​ចាំ​មើល។
ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​ នៅ​ក្នុង​សៀវភៅ​របស់​លោក Lemonde ​លោកស្រី​ Anne Heindel ​ទីប្រឹក្សា​ផ្នែក​ច្បាប់ នៅ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​ថ្លែង​ថា ការ​លើក​ឡើង​នោះ គឺ​គ្មាន​​អ្វី​​សង្ស័យ​ទេ​ នឹង​បាន​គាំទ្រ ចំពោះ​ការ​អះ​អាង​របស់​លោក Kasper-Ansermet និង​ការ​ពារ​ទឡ្ហីករ​​ពាក់​ព័ន្ធ​ នឹង​ការ​ជ្រៀត​ជ្រែក នៅ​ក្នុង​ការ​កោះ​ហៅ​មន្រ្តី​រដ្ឋាភិបាល ចូល​ផ្តល់​សក្ខីកម្ម​។ ​លោក​ស្រី​បន្ត​ថា​៖ «ថា​តើ​សៀវភៅ​នេះ នឹង​ផ្តល់​ព័ត៌មាន​សម្ងាត់​ៗ ឬ​យ៉ាង​ណា ខ្ញុំ​មិន​ទាន់​ដឹង​ទេ។ ប៉ុន្តែ​វា​ពិត​ជា​ផ្តល់​ព័ត៌មាន​ច្រើន​»

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan