Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Tuesday, March 26, 2013

ហឺ…!​ ធ្វើ​ការងារ​ជាមួយគ្នា​ស្រឡាញ់​គ្នា​បាន​អត់​​ហ្ន៎?

ហឺ…!​ ធ្វើ​ការងារ​ជាមួយគ្នា​ស្រឡាញ់​គ្នា​បាន​អត់​​ហ្ន៎? 

ខាង ​ក្រោម​នេះ​ គឺ​ជា​ការ​យល់​ឃើញ​របស់​យុវជន​ចំនួន ៤ នាក់​ ជុំវិញ​ប្រធាន​មួយ​ ថា​តើធ្វើ​ការ​ងារ​ជាមួយ​គ្នា​អាច​ស្រឡាញ់​គ្នា​បាន​ទេ?​អ្នក​ខ្លះ​ថា​មិន​ ទាស់​ខុស​អីទេ​ តែ​អ្នក​ខ្លះ​ថា​ ពុំគួរ​បង្កើត​ស្នេហា​​នៅ​កន្លែង​ការងារ​នោះ​ទេ ​ព្រោះ​អាច​នាំ​មក​នូវ​លទ្ធ​ផល​មិន​ល្អ​។
សុធី​ បុគ្គលិកបំរើការងារ​នៅ​ធនាគា អេ​ស៊ីលីដា​​
“ខ្ញុំទើបរៀបការបាន ​ជាង​២​ខែ​ ហើយ​ប្រពន្ធ​ខ្ញុំ​ជាអ្នក​ធ្វើ​ការងារ​ជាមួយ​គ្នា។ ខ្ញុំគិតថា ​ដូច​ជា​មិន​ទាស់​ខុស​អី​ទេ ​សំខាន់​ឲ្យ​តែ​​យើង​​​អាច​ស្វែង​យល់ចិត្ត​គ្នា​ទៅវិញ​ទៅ​មក​ នោះ​យើង​នឹង​អាច​ចាប់​ដៃ​គ្នា​កសាង​សុភមង្គល​មួយ​បាន​។ ដើម​ឡើយ​ខ្ញុំ​ក៏​មិន​គិត​ថា​ ​អនាគត​ភរិយា​ខ្ញុំជាអ្នក​ធ្វើ​ការងារ​ជាមួយ​គ្នា​ដែរ”។
តារា​​ អតីត​និស្សិត​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​
“តាម ​ខ្ញុំ​យល់​ ធ្វើការងារ​ជាមួយ​គ្នា​ស្រឡាញ់​គ្នា​មិន​សូវល្អ​ទេ​ ព្រោះ​បើ​មាន​បញ្ហា​​ក្នុង​រង្វង់​ការងារ​ តិច​ ឬ​ច្រើន​​ វា​នឹង​​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​​អារម្ម​ណ៍​អ្នក​ទាំង​ពីរ​។ យក​ល្អ​ពុំ​គួរ​​ស្រឡាញ់​​​គ្នា​នោះ​ទេ ព្រោះ​នឹង​មាន​​លទ្ធ​ផល​មិន​ល្អ​ចំពោះ​យើង​ ត្បិត​អី​បើ​មិន​​រង​សំពាធ​​ពី​​ក្នុង​រង្វង់​ការងារ​ ក៏​អាច​ប៉ះ​ពាក្យ​ប៉ះ​សំដី​ជាមួយ​អ្នក​ធើ្វ​​ការងារ​ជាមួយ​គ្នា​ជៀស​មិន​ផុត ​​​​”។
សុទ្ធា​ បុគ្គលិក​បំរើ​ការងារ​នៅ​ក្រុម​ហ៊ុន​គ្រឿង​សំអាង​មួយ​
“មនុស្ស ​ម្នាក់ៗ​មាន​ចិត្ត​មិន​ដូចគ្នា​ទេ។ ចំពោះ​ខ្ញុំ​​យល់​ថា​ ទោះ​បី​យើង​ស្រឡាញ់​អ្នក​ធ្វើ​ការងារ​​ជាមួយ​គ្នា​ ឬ​ផេ្សង​គ្នា​ក៏​ដោយ​ បញ្ហា​ដែល​គង់​តែ​កើត​ឡើង​ វា​នឹង​កើត​ សំខាន់​យើង​ចេះ​យល់​ចិត្ត​គ្នា​ និង​រួម​គ្នា​ដោះស្រាយ​បញ្ហា​…ចំណុច​សំខាន់​មួយ​ទៀត​ ការងារ​គឺ​ការងារ​ ត្រូវ​ខិត​ខំ​ធ្វើ​ឲ្យ​បាន​ល្អ​​ មិន​ត្រូវ​ឡូក​ឡំ​គ្នា​ទេ​​។ ខ្ញុំ​ក៏​មាន​មិត្ត​ភ័ក្កិ​ម្នាក់​ស្រឡាញ់​គ្នា​ដូច​នេះ​ដែរ​ តែ​គេ​នៅ​អាច​ធ្វើ​ការងារ​ជាមួយ​គ្នា​បាន​ ហើយ​រហូត​មក​ដល់​ពេល​នេះ​មាន​កូន​មួយ​ហើយ​​”។
លោក​ ឌី​ណាត​ បុគ្គលិក​បម្រើ​​ការងារ​នៅ​ក្រុមហ៊ុន​ស្រាបៀ​ Tiger
“ ​អ្វី​​ៗ​គឺ​ជា​និស្ស័យ​ និង​ព្រហ្មលិខិត​ជា​អ្នក​កំណត់​ ព្រោះ​ស្នេហា​មិន​មែន​​កើត​ឡើង​ងាយ​ៗ​នោះ​ទេ។ ទោះ​បី​យើង​ធ្វើ​ការងារ​​ជា​មួយ​គ្នា​ ឬ​​ជួប​គ្នា​រាល់​ថ្ងៃ​យ៉ាង​ណាក្តី​ តែ​បើ​គ្មាន​និស្ស័យ​ក៏​មិន​បាន​ជួប​ដែរ​”៕
តើ​មិត្តយុ​វវ័យ​យល់​យ៉ាង​ណាដែរ?

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan