កញ្ញា សារ៉ាយ សក្ខណា បានអះអាងប្រាប់
Sabayថា រៀបការរួចបោះចាលសិល្បៈ ទៅរស់នៅជាមួយប្ដី នៅអាមេរិក។
ប៉ុន្តែទោះយ៉ាងណា នាង ប្រាប់ថា
នឹងមិនពឹងកម្លាំងប្ដីទាំងស្រុងទេ។

កញ្ញា សារ៉ាយ សក្ខណា អះអាងបែបនេះ ស្របពេលកន្លងមក គេមើលឃើញថា សិល្បករ សិល្បការិនីខ្មែរមួយចំនួនក្រោយរៀបការមានភរិយា ស្វាមីហើយ ទៅរស់នៅស្រុកគេ ច្រើនពឹងកម្លាំងដៃគូម្ខាងដែលជាអ្នកនៅបរទេសនោះ។
ទោះយ៉ាងណា តារាសម្ដែងស្រអែមស្រស់ សារ៉ាយ សក្ខណា ប្រាប់ថា កន្លងនោះនាងមិនដើរតាមទេ ព្រោះនាងអាចមានលទ្ធភាពខ្លួនឯងមួយផ្នែកដើម្បីរស់នៅដែរ។
ក្នុងជំនួបជាមួយ Sabay នៅក្នុងកម្មវិធីថត MVអបអរបុណ្យចូលឆ្នាំខ្មែររបស់ផលិតកម្មរស្មីហង្សមាស កាលពីពេលកន្លងទៅកញ្ញា សារ៉ាយ សក្ខណា បានឲ្យដឹងថា ក្រោយរៀបការរួច នឹងទៅរស់នៅជាមួយស្វាមីនៅអាមេរិកតែម្ដង ដោយសុំលើកដៃលាសិល្បៈខ្មែរទាំងអាល័យ។
ប៉ុន្តែ ទោះយ៉ាងនេះក្ដី សក្ខណា ប្រាប់ថា ពេលទៅដល់ទឹកដីអាមេរិក នាងនឹងមិនពឹងកម្លាំងប្ដីទាំងស្រុងនោះទេ ពោលគឺនាងនឹងខិតខំធ្វើការងាររកចំណូលដោយខ្លួនឯង។ សារ៉ាយ សក្ខណា ថ្លែងថា ៖”នៅអាមេរិកអត់ខ្វះការងារទេបង ការងារមានច្រើនណាស់ដូចជា ការងាររោងចក្រ ឬបេះផ្លែឈើជាដើម សំខាន់ឲ្យតែយើងមានកម្លាំងធ្វើ”។
ទោះបីជានៅអាមេរិកត្រូវ បានគេដឹងថា មានទីផ្សារការងារច្រើនក៏ពិតមែន ប៉ុន្តែទស្សនិកជនមើលឃើញថា សក្ខណា ប្រហែលជាមិនធ្វើការងារទាំងនោះ ដូចការលើកឡើងរបស់នាងឡើយ។ ម្យ៉ាង បើទោះជានាង ដាក់ចិត្តដាក់កាយធ្វើការងារទាំងនោះមែន ប៉ុន្តែគេជឿថា អនាគតស្វាមីរបស់នាងដែលមានងារជាមេធាវីនោះ មិនឲ្យនាងធ្វើដែរ។

សារ៉ាយ សក្ខណា ប្រាប់ថា៖ “ការពិតគាត់អត់ចង់ឲ្យខ្ញុំធ្វើមែន ហើយក៏មិនឲ្យធ្វើអ្វីទាំងអស់ គឺគាត់ឲ្យខ្ញុំនៅផ្ទះ ប៉ុន្តែខ្ញុំខ្លួនឯងទេ ដែលអត់ចង់ចាយលុយប្ដីទាំងស្រុង ខ្ញុំចង់មានលុយកាន់ក្នុងដៃដោយកម្លាំងខ្លួនឯង”។
តារា សម្ដែងល្បីឈ្មោះរូបនេះ បានព្រលយថា នាងអាចនឹងបើកហាងអ៊ុតសក់ធ្វើក្រចកនៅសហរដ្ឋអាមេរិកតែម្ដង ប៉ុន្តែគម្រោងនេះនៅមិនទានប្រាកដនៅឡើយទេ ព្រោះនោះគ្រាន់តែជាគម្រោង។
បើបានដាក់ចិត្តហើយថា នឹងទៅរស់នៅជាមួយស្វាមីខ្លួននៅអាមេរិក ប៉ុន្តែ សារ៉ាយ សក្ខណា បានសម្ដែងការសោកស្ដាយជាខ្លាំង ចំពោះការបោះចោលអាជីពសិល្បៈទាំងកណ្ដាលទី ខណៈអាជីពមួយនេះ បានធ្វើឲ្យនាង ជួបភាពរុងរឿងយ៉ាងច្រើន ពិសេសមួយរយៈចុងក្រោយនេះ។
សក្ខណា ថ្លែងថា “អត់ចង់ទៅនៅស្រុកគេប៉ុន្មានទេ តែធ្វើម៉េចគូដល់ហើយ ហើយចំអ្វីដែលខ្ញុំប៉ងទៀត(សើច) ត្រូវតែជ្រើសរើស។ បើបានសិទ្ធិរស់នៅពេញច្បាប់នៅទីនោះ ខ្ញុំនឹងត្រឡប់មកនៅស្រុកយើងវិញហើយ អត់ភ្លេចទេស្រុកកំណើត”។
បច្ចុប្បន្ន កញ្ញា សារ៉ាយ សក្ខណា នៅមិនទាន់មមាញឹកខ្លាំងទៅនឹងរឿងមង្គលការរបស់នាងជាមួយលោក កែវ មេត្រី មេធាវីមកពីសហរដ្ឋអាមេរិកនៅឡើយទេ ព្រោះពេលនៅឆ្ងាយគួរសម។ នាងបានឲ្យដឹងថា អាពាហ៍ពិពាហ៍របស់នាងនឹងត្រូវធ្វើនៅថ្ងៃទី១២ ធ្នូ ២០១៣ នៅវិមានចរណៃ។ ប៉ុន្តែដំបូងនាងចង់ធ្វើនៅកោះពេជ្រទេ ប៉ុន្តែដោយសារតែនៅថ្ងៃដែលនាងរៀបអាពាហ៍ពិពាហ៍នោះ ចំថ្ងៃដែលមានពិធីតាំងពិព័រណ៍ ទើបនាងសម្រេចចិត្តជ្រើសរើសយកវិមានចរណៃវិញ។
យ៉ាងណាក៏ ដោយ សក្ខណា កំពុងតែបារម្ភ ព្រោះភ្ញៀវដែលនាងគ្រោងអញ្ជើញមិនតិចជាង១០០តុក្នុងនោះមិត្ត សិល្បៈ មិនឱ្យចន្លោះម្នាក់ណាឡើយ ប៉ុន្តែវិមានចរណៃមានតែ៨០តុតែ ប៉ុណ្ណោះ៕

អត្ថបទ៖ ខុត សីហា
0 comments:
Post a Comment