Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Wednesday, March 27, 2013

លោក ហ៊ុន សែន កំពុងតែមានជម្ងឺឡប់សតិ ?

..................
By. Chham Chhany 27/3/2013

អ្នកជម្ងឺសរសៃប្រាសាទ ហ៊ុន សែន
មិទាន់ទាំងឡើងលើសង្វៀនផង បេក្ខភាពភ្នែកទោល មកពីគណបក្សប្រជាជនកម្ពុជា ដែលរៀន​បាន​ត្រឹមតែថ្នាក់ទី៤ នៅសាលាឥន្ទ្រទេវី ក្រុងភ្នំពេញ លោក ហ៊ុន សែន បាននិងកំពុងតែប្រើប្រាស់ វេទិការសាធារណៈនិយាយនូវភាសាររបៀបមនុស្សសរសៃ ប្រាសាទ ដូចជាប្រើពាក្យថា" បើចាញ់​ឆ្នោត​លោក​ឈប់ធ្វើបុណ្យ  ការបោះឆ្នោត គឺជាជីវិតរបស់លោក និងថាបើគ្មាន CPP គឺអត់មាន​អ្នកបែកបណ្ណ័កម្មសិទ្ធិដីធ្លីជាដើម ។"
ការលើកឡើងរបស់លោក ហ៊ុន សែន ទាំងអម្បាលម៉ាននេះ បានធ្វើឲ្យមនុស្សស្និទ និងលោក ហើយតែងតែហែរហមក្នុងពេលធ្វើដំណើរទៅណាម្តងៗ ហួសចិត្តនិងលួចខ្សឹប គ្នាថា "សម្តេចដូច ជាបែកពពុះមាត់និយាយលែងដឹងខុសត្រូវហើយ ‌"
ចំណែកអ្នកតាមដានស្ថានការណ៍នយោបាយក្នុងស្រុកវិញ បានមានប្រសាសន៍ថា លោក ហ៊ុន សែន "បានដើរដល់ទីទល់ច្រកហើយ" បានន័យថា គាត់គ្មានពាក្យអ្វីទៅនិយាយ ឃោសនាឲ្យ ប្រជាពលរដ្ឋជឿនិងគាំទ្រលោកទៀតឡើយ ។ ដោយហេតុថា ការដឹកនាំ របស់លោក ជាងសាមសិបឆ្នាំ កន្លងមកនេះមិនបានធ្វើអ្វីឲ្យចេញជាដុំកំភួនជួន ប្រជាពលរដ្ឋ ដូចដែលលោកបានសន្យានោះឡើយ ។​ ផ្ទុយទៅវិញ គឺបានធ្វើ ឲ្យប្រជាពលរដ្ឋកាន់តែច្រើនជួបការលំបាកខ្លាំងឡើងៗ ដូចទំនិញឡើងថ្លៃ​ ប្រពន្ធ័តុលាការ អយុត្តិធម៌ ការបាត់បង់ដីធ្លីផ្ទះសម្បែង បូរណៈភាពទឹកដីបានត្រូវប្រទេសជិតខាង ជ្រៀកយក ព្រៃឈើរងនូវការបំផ្លាញស្ទើអស់ គ្មានសមត្ថភាពតម្លើងប្រាក់ខែជូនមន្ត្រីរាជការ កម្មករ ទប់ស្កាត់ការជួញដូរគ្រឿងញៀន និងភាពអនាធិបតេយ្យបងតូច បងធំក្នុងសង្គម ជាដើម ។
ព្រោះតែខ្លួនជាបុគ្គលដែលមានបាតដៃប្រឡាក់ឈាម និងពុករលួយ បានជាលោក ហ៊ុន សែន មិន​អាច​ទប់​ស្កាត់នូវបញ្ហាដូចបានលើកឡើងនេះបាន​  ដូច្នេះហើយបានជាការ បោះឆ្នោតជិតមកដល់ធ្វើ​ឲ្យ​លោក ហ៊ុន សែន ភ័យស្លន់ស្លោរ ដោយខ្លាចបាត់បង់ អំណាចតពូជ​ មិនដឹងថាត្រូវធ្វើអ្វីនិយាយអ្វី  បានជាចេះតែជេរគេ ជេរឯង មិនថាក្នុងវត្ត ឬក៏កន្លែងណាឡើយ ដូចជានិយាយថា "បើចាញ់​ឆ្នោត​លោក​ឈប់ធ្វើបុណ្យ  ការបោះ ឆ្នោតគឺជាជីវិតរបស់លោក និងថាបើគ្មាន CPP គឺអត់មាន​អ្នកបែក​បណ្ណ័កម្មសិទ្ធិដីធ្លី" ដែលភាសារនេះបានបញ្ជាក់ឲ្យយើងឃើញច្បាស់ថា​លោក ហ៊ុន សែន មិនបាន​គិតពីផលប្រយោជន៍ជាតិ ប្រជាពលរដ្ឋ ឬក៍សាសនានោះទេ គឺលោកគិតត្រឹម​តែធ្វើយ៉ាង​ណា​ឲ្យ​តែលោកបានធ្វើនាយរដ្ឋមន្ត្រី ។
ភាសាររបៀបទមិឡឥតសាសនានេះ យើងមិនដែលឃើញមេដឹកនាំនៅក្នុងពិភពលោក ​គេប្រើ​ឡើយ គឺ​មាន​តែលោក ហ៊ុន សែន មួយគត់ ដែលនិយាយភាសារនេះ ហើយ ប្រាកដណាស់ថាលោក ហ៊ុន សែន កំពុងតែកើតជម្ងឺ​ឡប់សតិមែនហើយបានជា និយាយភាសារនេះទៅរួច៕ 
 
From , http://ki-media.blogspot.com/2013/03/blog-post_298.html#more

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan