គ្រូបង្វឹកក្រុម U23 ម៉ាឡេស៊ី លោក Ong Kim Swee លើកឡើងថាក្រុម កម្ពុជា លេងឆ្លាតវៃជាងមុន ខណៈដែលក្រុមលោកចាញ់ម្ចាស់ផ្ទះ ១-៣ ក្នុងជំនួបមិត្តភាពនៅទីលានពហុកីឡដ្ឋានជាតិរសៀលថ្ងៃពុធទី៦មីនាម្សិលមិញនេះ។
លោក
បន្តថា ក្រុមកម្ពុជាពេលនេះមានទម្រង់លេងគ្រាន់បើជាងមុន។
សមាជិកក្រុមភាគច្រើនបម្លាស់ទីរហ័ស រត់បានលឿន។
រីឯការបោះ បាល់មួយប៉ះពីរប៉ះ (One Two) គឺចំគោលដៅល្អ
ដែលធ្វើឲ្យទម្រង់លេងរបស់ក្រុមរស់រវើកជាងមុនច្រើន។
ទាល់ទាត់គឺអីចឹងហើយ
កម្ពុជាគួរតែលេងមួយប៉ះពីរប៉ះបែបនេះយូរហើយ។
គ្រូបង្វឹកឈុតជើងឯកស៊ីហ្គេម ២០១១ បន្ថែមថា៖
“ពួកគេមានភាពវ័យឆ្លាតច្រើន
យល់បានប្រសើរពីស្ថានភាពថាគួរធ្វើយ៉ាងម៉េច
ពិសេសការទាញយកប្រយោជន៍ពីកំហុសរបស់ក្រុមយើង
ដូចជាបាល់ដែលគេស៊ីយើងគ្រាប់ដំបូងគេអីចឹង។
ប៉ុន្តែបើនិយាយពីការលេងនៅថ្ងៃនេះគឺក្រុមយើងលេងបានល្អជាង
”។

លោក Ong Kim Swee
ដោយឡែកលោក ប្រាក់ សុវណ្ណារ៉ា
គ្រូបង្វឹកក្រុមកម្ពុជា ក៏ទទួលស្គាល់ថា
ថ្វីបើក្រុមកម្ពុជាឈ្នះក៏ពិតមែន តែទម្រង់លេងរបស់ ម៉ាឡេស៊ី
មានប្រៀបជាងនៅថ្ងៃនេះ។ លោកថាជំនួប
ប្រកួតម្សិលមិញនេះជាប្រកួតមិត្តភាពអន្តរជាតិផ្លូវការដ៏សំខាន់
មុនពេលដំណើរទៅជម្រុះ AFC Challenge Cup នៅហ្វីលីពីនចូលដល់។
“ម៉ាឡេស៊ីជាក្រុមល្អ
តែខ្ញុំទទួលព័ត៌មានថាកីឡាកររបស់គេខ្លះមិនបានមកដោយសារជាប់
លេងនៅក្រៅប្រទេស។ ថ្ងៃនេះលទ្ធផលចាញ់ឈ្នះវាមិនសំខាន់ឡើយ
តែបើឈ្នះបែបនេះវាកាន់តែល្អ។
អ្វីដែលសំខាន់នោះគឺការទៅ ហ្វីលីពីន នាពេលខាងមុខដ៏ខ្លីនេះ។
ខ្ញុំសង្ឃឹមថាពួកយើងនៅអាចធ្វើបានល្អនៅទីនោះ”។

ខ្សែ
ប្រយុទ្ធភ្នំពេញក្រោន ឃីម បូរី ប្ដូរចូលជំនួស ជួន ជុំ
ដែលរងរបួសជង្គង់នៅប្រមាណនាទីទី៥នោះ បានបើកការនាំមុខ
១គ្រាប់ឲ្យម្ចាស់ផ្ទះ
ដោយការស៊ុតផ្ចុចហោះទៅចូលទីយ៉ាងឥតខ្ចោះនៅនាទី១០
ក្រោយបានបាល់ក្រឡកពីជើងខ្សែការពារ ម៉ាឡេស៊ី។ ទៀប វឌ្ឍនៈ
បានបន្ថែមគ្រាប់ទី២ឲ្យ កម្ពុជា នៅនាទី៤៥ មុនពេលដែលThamil Arasu Ambumamee
បំបែកគ្រាប់ដំបូងនិងជាគ្រាប់បាល់រកបានតែមួយគត់របស់ក្រុម
ម៉ាឡេស៊ី នៅនាទី ៦២។ នៅចុងតង់ទី២ ឃីម បូរី
បានលើកបាល់យ៉ាងស្អាតឲ្យ ឃួន ឡាបូរ៉ាវី តែត
គ្រាប់ទី៣នៅនាទីទី៨៤
រហូតដល់សំឡេងកញ្ចែ៩០ត្រូវបានបន្លឺឡើង។
លោក ប្រាក់
សុវណ្ណារ៉ាថា ម៉ាឡេស៊ី បាត់បង់កីឡាករសំខាន់មួយចំនួន។ ប៉ុន្តែ
បើងាកមកកាន់ការស្រាវជ្រាវ របស់ Sabay វិញគឺថា ជម្រើស១១នាក់
របស់ U23 ម៉ាឡេស៊ីជាកីឡាករមានបទពិសោធន៍ជោកជាំ និង ជួយឲ្យ U23
ម៉ាឡេស៊ី លើកពាន Sea Games ឆ្នាំ ២០១១ នៅឥណ្ឌូណេស៊ី។សូម Click លើឈ្មោះខាងក្រោម ដែលពួកគេមួយចំនួនលេងក្នុងជម្រើសដំបូងម្សិលមិញដូចជា Izzaq Faris Ramlan, Thamil Arasu Ambumamee, Wan Zack Haikal Wan Noor, និង Mohd Fadhli Mohd Shas។




















0 comments:
Post a Comment