ថ្ងៃទី 5 មីនា 2013 | ដោយ: លី សិលា
Cambodia Express News
បើសិនជា គណបក្សប្រជាជនកម្ពុជា ចាញ់ឆ្នោត ដោយសារតែប្រជាពលរដ្ឋ មិនបោះឆ្នោតឲ្យ ដើម្បីដឹកនាំប្រទេសតទៅទៀត នៅក្នុងសម័យបោះឆ្នោតជាតិ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ នោះមន្ត្រីគណបក្សប្រជាជនកម្ពុជារបស់សម្តេច នឹងឈប់ធ្វើបុណ្យ ហែកឋិន ឬក៏សាងសង់វិហារតាមវត្តនានា (មហាសែន-ជោរ ឆបោក)
ខេត្តកំពង់ចាម: ជា
លើកដំបូងហើយ ដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើង
ដោយមិនចេញឈ្មោះ ឲ្យចំៗ លើករណីរបស់លោក សម រង្ស៊ី
ក្នុងរឿងដកតម្រុយបង្គោលព្រំដែនកម្ពុជា-វៀតណាម នៅខេត្តស្វាយរៀង
ដែលនាំឲ្យតុលាការ កាត់ទោសកំបាំង ដាក់ពន្ធនាគារលើមេបក្សប្ រឆាំង
ដែលជាគូប្រជែងរបស់សម្តេច។ ករណីរបស់លោក សម រង្ស៊ី ត្រូវបានសម្តេច
ហ៊ុន សែន បញ្ជាក់ថា មិនមែនជារឿងនយោបាយទេ តែជាបទល្មើសជាក់ស្តែង ដែលលោកសមរង្ស៊ី បានដកតម្រុយបង្គោលព្រំដែន ទើបត្រូវតុលាការកាត់ទោស។
ក្នុងពិធីបើកការដ្ឋានសាងសង់ ឡើងវិញ-ពង្រីកកំណាត់ផ្លូ វជាតិ
លេខ៦ ពីថ្នល់កែង ខេត្តកំពង់ចាម ទៅដល់អង្ក្រង ខេត្តសៀមរាប
កាលពីព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៣ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន
បានមានប្រសាសន៍ថា "...ទៅដកតម្រុយបង្គោលព្រំ ដែន បានវាជាប់គុក ហើយគេថា បង្គោលនឹងថ្លៃប៉ុន្មាន? វា
អត់ថ្លៃទេបង្គោលនោះ។ កុំថាឡើយបង្គោលដើមឈើទាល ដើមគគីរធ្វើទូកង
ក៏វាអត់ថ្លៃដែរ។ តែវាថ្លៃនៅលើផ្លូវច្បាប់
វាត្រូវតែជាប់គុក"។
ជាមួយនឹងប្រសាសន៍ដូច្នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា "ហើយកុំថា រឿងនេះ ជារឿងនយោបាយ។ បើអ្នកឯង យកមកដេញដោលក្នុងសភា អានឹងបើគេចាប់ យកមកកាត់ទោស។ អានឹង បានរឿងនយោបាយ។ អានេះ ទៅដក។ សូមអ្នកដទៃ ត្រូវមើលអានឹងឲ្យច្បាស់។ អង្គហេតុ និងអង្គច្បាប់ វានៅកន្លែងណា?។ កុំចេះតែប៉ាតណា ប៉ាតណីនោះ"។
ជាមួយនឹងប្រសាសន៍ដូច្នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា "ហើយកុំថា រឿងនេះ ជារឿងនយោបាយ។ បើអ្នកឯង យកមកដេញដោលក្នុងសភា អានឹងបើគេចាប់ យកមកកាត់ទោស។ អានឹង បានរឿងនយោបាយ។ អានេះ ទៅដក។ សូមអ្នកដទៃ ត្រូវមើលអានឹងឲ្យច្បាស់។ អង្គហេតុ និងអង្គច្បាប់ វានៅកន្លែងណា?។ កុំចេះតែប៉ាតណា ប៉ាតណីនោះ"។
សម្តេច ហ៊ុន សែន ក៏បានប្រកាសទុកជាមុនថា បើសិនជាគណបក្សប្រជាជនកម្ពុជា ចាញ់ឆ្នោត ដោយសារតែប្រជាពលរដ្ឋ មិនបោះឆ្នោតឲ្យ ដើម្បីដឹកនាំប្រទេសតទៅទៀត នៅក្នុងសម័យបោះឆ្នោតជាតិ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ នោះមន្ត្រីគណបក្សប្រជាជនកម្ពុជារបស់សម្តេច នឹងឈប់ធ្វើបុណ្យ ហែកឋិន ឬក៏សាងសង់វិហារតាមវត្តនានា ហើយគម្រោងអភិវឌ្ឍន៍ទាំងឡាយ ដូចជា ផ្លូវថ្នល់ ស្ពាន ជាដើម ត្រូវតែឈប់ទាំងអស់។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា សព្វថ្ងៃ ខំប្រឹងធ្វើចង់ងាប់ ហើយបើនៅតែចាញ់ឆ្នោតទៀតនោះ គឺអ្វីៗ នឹងត្រូវជាប់គាំង លែងមានការអភិវឌ្ឍន៍អ្វីទាំ
ការលើកឡើងរបស់សម្តេចខាងលើ
0 comments:
Post a Comment