ក្លិនក្រអូបនឹងអាចជួយកាត់បន្ថយភាពតានតឹង ឬអាចធ្វើឲ្យអារម្មណ៍
របស់យើងស្រស់ស្រាយមួយកម្រិត។ ប៉ុន្តែបើក្លិនខ្លួនមិនល្អវិញ
តើធ្វើឲ្យអ្នកមានអារម្មណ៍យ៉ាងម៉េចដែរ? ពិសេសយុវជន
បើមានក្លិនខ្លួនមិនល្អវិញ តើស្រីៗនិយាយដើមអ្នកអ្វីខ្លះ?
កញ្ញា សោភា និស្សិតសកលវិទ្យាល័យជាតិគ្រប់គ្រងផ្នែកគណនេយ្យ
“ខ្ញុំមានអារម្មណ៍ពិបាកទ្រំាំមែនទែន ពេលធំក្លិនមិនល្អ ពិសេសក្លិនក្លៀក របស់ បុរសតែម្តង។ មិនមែនមានតែខ្ញុំទេ ដែលពិបាកទ្រាំក្លិន តែមិត្តភ័ក្កិផេ្សងទៀតក៏មានអារម្មណ៍ពិបាកទ្រាំដូចខ្ញុំដែរ។ ពេលខ្លះខ្ញុំស្តាប់គ្រូពន្យល់មេរៀនសឹងបែកអារម្មណ៍អស់ហើយ ព្រោះតែធំក្លិនសាក្លៀករបស់សិស្សប្រុសៗ ដោយសារប្រុសៗទាំងនោះមានញើសច្រើន”។
កញ្ញា មុន្នី និស្សិតឆ្នាំទី៣ សិក្សានៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ
“អ្នកខ្លះរូបរាងសង្ហាដែរ ប៉ុន្តែគ្រាន់តែដើរកាត់មុខ ធំក្លិនឡើងឆួល សឹងទ្រាំមិនបាន។ ខ្ញុំមិនលាក់បាំងទេ ប្រុសៗនៅក្នុងថ្នាក់រៀនខ្ញុំមានមិនតិចនាក់ទេដែលមានបញ្ហា ក្លិនក្លៀក។ ពេលខ្លះបើបានលេងបាល់ហើយ បែកញើសទៀត នៅក្នុងថ្នាក់រឹតតែពិបាកទ្រាំតែម្ដង”។
កញ្ញា សុជាតិ និស្សិតសកលវិទ្យាល័យបៀលប្រាយ
“នេះ ជាចំណុចសំខាន់មួយ ដែលប្រុសៗខ្លះមើលរំលង។ ខ្ញុំគិតថា បើគេមានក្លិនខ្លួនមិនល្អ ក៏អាចជះឥទ្ធិពលដល់ការទំនាក់ទំនង និងភាពស្និតស្នាលរបស់យើងផងដែរ។ មិនលាក់បាំងទេ ថ្ងៃមួយខ្ញុំបានពឹងមិត្តភ័ក្ដិប្រុសម្នាក់ ឲ្យជួយជូនទៅទិញសម្ភារៈផ្សេងៗ សម្រាប់ពិធីជុបលៀងមួយ ក្រោយប្រលងឆមាសចប់។ ពេលកំពុងជិះជាមួយគាត់ពីក្រោយ ខ្ញុំពិតជាពិបាកទ្រាំក្លិនខ្លួនរបស់គាត់មែនទែន” ។
កញ្ញា ធីតា និស្សិតសកលវិទ្យាល័យបញ្ញាជាតិ
“ខ្ញុំ មានមិត្តភ័ក្កិម្នាក់ក៏បានត្អូញត្អែរឿងហ្នឹងដែរ។ សង្សារគេមានក្លិនខ្លួនមិនល្អ ប៉ុន្តែក្រោយពីបានប្រាប់នូវចំណុចទាំងអស់នេះ សង្សាររបស់គេក៏បានធ្វើអនាម័យខ្លួនឡើងវិញ។ ខ្ញុំគិតថា គ្មានអ្នកណាម្នាក់ចង់ស្រូបក្លិនមិនល្អ ឬចង់បានក្លិនខ្លួនមិនល្អនោះទេ។ ប៉ុន្តែដើម្បីជៀសបញ្ហាក្លិនខ្លួនមិនល្អ ចំណុចសំខាន់គឺការធ្វើអនាម័យលើខ្លួនប្រាណ ពិសេសការប្រើផលិតផលលាបក្លៀក ឬប្រើផលិតផលបាញ់ខ្លួនជាដើម”៕
តើយុវវ័យយល់យ៉ាងណាចំពោះបញ្ហាខាងលើនេះ?

0 comments:
Post a Comment