១. កង្វះការគោរពគ្នាទៅវិញទៅមក
ការគោរពដើរតួនាទីយ៉ាងសំខាន់ក្នុងសម្ពន្ធភាពមនុស្សពីរនាក់ ដូច្នេះបើគ្មានការគោរព យល់ដឹងពីគ្នាទៅវិញទៅមកអ្វីៗនឹងផ្លាស់ប្ដូរ។ ជាធម្មតានៅពេល ដែលមនុស្សម្នាក់ចាប់ផ្ដើមអស់ចិត្តលើរូបអ្នក សកម្មភាពរបស់គេស្ដែងចេញមក ហាក់មិនឲ្យតម្លៃ និងទទួលយករូបអ្នកជាមនុស្សដ៏សំខាន់ដូចពេលមុន។

២. មិនមានពេលសម្រាប់អ្នក
ក្ដីស្នេហាមួយអាចរីកចម្រើនទៅមុខបាន អាស្រ័យទៅលើភាគីម្ខាងៗដែលចំណាយពេលវេលានៅជាមួយគ្នា ស្វែងយល់ពីគ្នាឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ប្រសិនបើដៃគូរបស់អ្នកនៅស្រឡាញ់អ្នកខ្លាំង មិនថាការងាររវល់យ៉ាងណាគេអាចឆ្លៀតពេលបានជានិច្ចសម្រាប់អ្នក។ ប៉ុន្តែបើអ្នក Call ទៅគេលើកណាក៏រវល់ៗ នេះបង្ហាញថា គេអាចនឹងប្រុងដាក់មេប្រូចចោលអ្នកហើយ។

៣. មានគោលដៅផ្ទុយគ្នា

គោលដៅផ្ទុយគ្នាក៏ជាសញ្ញាណមួយដែលបង្ហាញ
ដំណើររួមផ្លូវជាមួយគ្នារបស់អ្នកនឹងឈានទៅរកទីបញ្ចប់ដែរ។
អ្នកចង់បានកូន គេមិនចង់ អ្នកចង់រៀបការ គេបដិសេធ
នេះជាសញ្ញាពីការខ្វែងគំនិតគ្នារវាងអ្នកទាំងពីរ។
បើគេស្រឡាញ់អ្នកគេអាចនឹងយល់ព្រមធ្វើតាមអ្នក
ឬពិភាក្សានឹងអ្នកដើម្បីស្វែងរកដំណោះស្រាយរួមដ៏ល្អសម្រាប់ទាំង
ពីរនាក់។ តែបើគេ ប្រកាន់ជំហររបស់គេដាច់អហង្ការ
នោះអាចបង្ហាញថា គេមិនសូវយកចិត្តទុក្ខដាក់នឹងអ្នកដូចមុនទេ
និយាយឲ្យចំគឺ ផ្គាប់តែចិត្តឯងប៉ុណ្ណោះ។
៤. ចាប់ផ្ដើមធុញទ្រាន់នឹងគ្នា
នៅពេលដែលអ្នកនៅជាមួយគ្នាគ្មានអ្វីនិយាយជាមួយគ្នាក៏ជាសញ្ញា នៃភាពផុយស្រួយសម្ពន្ធភាពដែរ។ ធម្មតានៅដំណាក់កាលស្គាល់គ្នាដំបូង គូស្នេហ៍រមែងមានអារម្មណ៍ចំពោះគ្នាខ្លាំងដោយសារមិនស្គាល់គ្នា ច្បាស់។ ប៉ុន្តែបើស្គាល់គ្នាយូរ ជួនកាលចិត្តស្រឡាញ់រវាងគ្នាអាចនឹងថមថយចុះ ដោយសារមើលឃើញច្បាស់ពីសកម្មភាព អត្តចរិតរបស់គ្នាច្បាស់ឡើង។ ដូច្នេះគូស្នេហ៍គួរព្យាយាមស្វែងរកអ្វីដែលថ្មី អ្វីដែលភ្ញាក់ផ្អើលសម្រាប់ដៃគូ ដូច្នេះភាពធុញទ្រាន់នឹងមិនកើតមានឡើងច្រើននោះទេ។ ចំណែកចំណុចចុងក្រោយដែលបង្ហាញពីការឈានទៅរកភាពបែកបាក់គឺ

៥. ឧស្សាហ៍ប្រកែក និងឈ្លោះគ្នាញឹកញាប់

ជា
ធម្មតា ជម្លោះតែងកើតមានរវាងមនុស្សពីរនាក់។ ពេលខ្លះ
ក្រោយការឈ្លោះប្រកែកគ្នា អ្នកអាចរៀនពីគ្នាទៅវិញទៅមក
និងធ្វើឲ្យសម្ពន្ធភាពស្នេហាកាន់តែរឹងមាំឡើង។
ប្រយោគខាងលើចង់មានន័យថា
មិនមែនគ្រប់ការឈ្លោះប្រកែកសុទ្ធតែអាក្រក់នោះទេ
ប៉ុន្តែគឺអាស្រ័យទៅលើមូលហេតុដែលនាំឲ្យមានការឈ្មោះប្រកែកគ្នា
ទៅវិញទេ។ យូរៗឈ្លោះគ្នាម្ដងមិនមែនជាបញ្ហានោះទេ
ប៉ុន្តែបើថ្ងៃណាក៏ឈ្លោះៗ
មិនយូរមិនឆាប់ច្បាស់ជាដល់ថ្ងៃដើរផ្លូវម្ខាងម្នាក់មិនខាន
ទេ។
ចុះប្រិយមិត្ត មានស្ថិតក្នុងដំណាក់កាលណាមួយខាងលើដែរអត់?
ប្រែសម្រួល៖ Zac
ប្រភព៖ netdoctor
ប្រភព៖ netdoctor
0 comments:
Post a Comment