![]() |
ឃ្លាំង និង ផ្ទះរបស់លោកស្រី ឈិន សុគន្ថារី ត្រូវបានរុះរើ កាលពីថ្ងៃសៅរ៍ម្សិលមិញ៕ រូបថត ប៊ុត រស្មីគង្គា |
Sunday, 17 March 2013
ប៊ុត រស្មីគង្គា
ភ្នំពេញប៉ុស្តិ៍
លោកស្រីឈិន សុគន្ធារី ហៅ យាយក្រពើ ប្រធានក្រុមប្រឹក្សាភិបាលក្ រុមហ៊ុន ឡាយីម៊ិច ហូលឌីងគ្រុប គ្រោងនឹងដាក់ពាក្យបណ្តឹងព្ រហ្មទណ្ឌមួយទៅសាលាដំបូងរា ជធានី ភ្នំពេញ នៅថ្ងៃ ចន្ទ ស្អែកនេះ ប្តឹងលោកអភិបាលរាជធានីភ្នំ ពេញ កែប ជុតិមា និង គូកន ពីបទ «ក្លែងបន្លំ ការសាងប័ណ្ណដោយបំពាន ដើម្បីកាន់កាប់និង រឹបអូសដីជាង៣៤ហិកតា»របស់ គាត់ ស្ថិតនៅ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និង ទារជម្ងឺចិត្ត ១០០លានដុល្លារអាមេរិក។
នៅក្នុងពាក្យបណ្តឹងមួយច្បា ប់របស់លោកសុគន្ធារី ហៅ យាយក្រពើ ដែល ភ្នំពេញប៉ុស្តិ៍ ទទួលបាន កាល
ពីថ្ងៃ អាទិត្យនេះ លោកស្រី ឈិន សុគន្ធារី បានចោទប្រកាន់ថា
កាលពីថ្ងៃ ទី ៣០ ខែ សីហា ឆ្នាំ ២០១២ លោកកែប ជុតិមា អភិបាលនៃ
គណៈអភិបាលរាជធានីភ្នំពេញ និង គូកន បានប្រើអំណាចដោយរំលោភ និង
បានដកហូតដីរបស់គាត់ចំនួន ៣៤២,២៣៦.៨៩ ម៉ែត្រការ៉រេ (ប្រហែលជាង៣៤ ហិកតា) ដែលលោកស្រីបានកាន់កាប់ដោ យ
សន្តិភាព តាំងពីឆ្នាំ ១៩៩៩ ព្រមបាន បង់ពន្ធជូនរដ្ឋ
ជារៀងរាល់ឆ្នាំទៀតផង ។ ដី នោះស្ថិតនៅក្នុង សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោកស្រីឈិន សុគន្ធារី បានថ្លែងថា៖ «ចាប់តាំងពីឆ្នាំ ១៩៩៩ ក្រុមហ៊ុននាងខ្ញុំ បានប្រមូល ទិញដីពីប្រជាពលរដ្ឋបានផ្ទៃ ដីសរុបជាង ៣៤ ហិកតា ដោយមានលិខិត ផ្ទេរសិទ្ធិ កាន់កាប់ដីដែលទទួលស្គាល់ ដោយ អាជ្ញាធរមូលដ្ឋានចំនួន១៨ ច្បាប់។ អាជ្ញាធរមូលដ្ឋានបានចេញលិខិ ត
អនុញ្ញាតឲ្យចាក់ដីបំពេញ និង បានអនុញ្ញាត ឲ្យសាងសង់
ទីស្នាក់ការនៅលើដីនោះ នាងខ្ញុំបានបង់ពន្ធលើ
អចលនទ្រព្យប្រចាំឆ្នាំ ២០១១ ជូនរដ្ឋរួចជាស្រេចទៅហើយ
ចំពោះដីដែលមានទីតាំងក្នុង កម្មវត្ថុខាងលើនេះ»។
លោកស្រីឈិន សុគន្ធារី បានបន្តថា៖ «ទោះ
បីជាបានដឹងច្បាស់ថា ដីខាងលើនេះ នាងខ្ញុំបានកាន់កាប់
ដោយស្របច្បាប់ ហើយ ក៏ដោយ ក៏លោកកែប ជុតិមា និង គូកននៅតែបំពាន
រំលោភដោយគ្មានក្រែង រអែងច្បាប់បន្តិចណាឡើយ
ពួកគាត់ថែមទាំងបានធ្វើ របាយការណ៍ភូតកុហក សមេ្តច នាយករដ្ឋមន្រ្តី
ថា នាងខ្ញុំរំលោភកាន់កាប់ដី សាធារណៈរបស់រដ្ឋទៅវិញ»។
«អាស្រ័យហេតុនេះ នាងខ្ញុំ សូមប្តឹងលោកកែប ជុតិមា និង គូកន ពីការប្រើអំណាច ដោយរំលោភ ការក្លែងបន្លំ
ការកសាងប័ណ្ណដោយបំពាន និង ការធ្វើ របាយការណ៍ភូតកុហក សមេ្តច
នាយករដ្ឋមន្រ្តី ដើម្បីរឹបអូសយកដី របស់នាងខ្ញុំស្របច្បាប់
ចំនួនជាង ៣៤ ហិកតា។ នាងខ្ញុំ សូមសំណូមពរ
ឲ្យសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោស លោក កែប ជុតិមា និង គូកនតាមច្បាប់។ សុំឲ្យរដ្ឋប្រគល់ដីខាងលើ មក នាងខ្ញុំវិញ និង បង្ខំឲ្យលោកកែប ជុតិមា និង គូកន សងជម្ងឺចិត្តមកនាងខ្ញុំ ១០០ លានដុល្លារអាមេរិក»។
0 comments:
Post a Comment