យុវជន
អូម គង្គា វ័យ ២៣ ឆ្នាំនិស្សិតឆ្នាំទី៤
នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
ហើយបច្ចុប្បន្នបានស្នាក់នៅវត្តថាន់ បានបដិសេធ
លើការលើកឡើងបែបនេះ។ គង្គាបានលើកឡើងថា
មិនមែនសុទ្ធតែមានខែ្ស ឬបក្សពួកទេ។ គង្គា បញ្ជាក់
៖”មាននិស្សិតជាច្រើននាក់មកពីខេត្តផេ្សងៗគ្នាបានមកស្នាក់នៅ
ក្នុងវត្ត ដើម្បីមកបន្តការសិក្សា
ដោយគា្រន់តែជួយចំណាយលើថ្លៃទឹក ភ្លើង តិចតួចប៉ុណ្ណោះ
ក្នុងមួយខែៗ”។
គង្គា
បានរំលឹកថា “ដំបូងឡើយដោយសារជីវភាពគ្រួសារជួបការខ្វះខាត
ឳពុកម្តាយខ្ញុំ
ក៏បានមកថ្វាយបង្គុំលោកចៅអធិការវត្តដើម្បីខ្ញុំបានស្នាក់នៅ
ហើយរហូតមកដល់ពេលនេះខ្ញុំបានរស់នៅជាង៤ ឆ្នាំហើយ”។
សុខខឿន អតីតនិស្សិតស្នាក់នៅវត្តទឹកថ្លា ហើយបានបាកចេញពីវត្ថ
ប្តូរមកជួលបន្ទប់ស្នាក់នៅ
បន្ទាប់ពីបានការងារធ្វើនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយបានលើក
ឡើងស្រដៀងគ្នាដែលថា ដំបូងឡើយដើម្បីបានស្នាក់នៅ
ក្នុងវត្តគណៈកម្មាធិការវត្តបានតម្រូវឲ្យ
លោកបញ្ជាក់លិខិតស្នាក់នៅ ពីមេភូមិ
មេឃុំនៅឯស្រុកកំណើតទើបអនុញ្ញាតឲ្យស្នាក់នៅ
ដោយត្រូវអនុវត្តតាមបទបញ្ជាផ្ទៃក្នុងវត្ត។ សុខ ខឿន បន្ថែមថា
”ថ្វីត្បិតស្នាក់នៅ ក្នុងវត្តមានមានភាពចង្កៀតបន្តិចមែន
តែទីអារាមនេះហើយ ដែលបានធ្វើឲ្យខ្ញុំអាចអភិវឌ្ឍន៍ខ្លួន
រហូតមានការងារល្អធ្វើ ព្រោះកាលពីជាង៥
ឆ្នាំមុនគ្រួសារខ្ញុំមានការលំបាកមែនទែន
ទើបគ្មានលទ្ធភាពជួលផ្ទះឲ្យខ្ញុំស្នាក់នៅ”។
ចំរើន
និស្សិតសាកលវិទ្យាល័យភូមិន្ទនិត្តិសាស្រ្ត
និងវិទ្យាសាស្រ្តសេដ្ឋកិច្ច មានស្រុកកំណើតនៅខេត្តព្រៃវែង
ដែលបច្ចុប្បន្នកំពុងស្នាក់នៅវត្តបុទុមវត្តីបាននិយាយថា
ប្អូនបានឡើងចុះ៣ ដងទម្រាំបានសុំវត្តស្នាក់នៅ
ព្រោះគ្មានឯកសារបញ្ជាក់ត្រឹមត្រូវពីមូលដ្ឋាន។ ចំរើន ថា
”ក្នុងមួយខែ ខ្ញុំត្រូវចំណាយភ្លើងចំនួន ៨០០០ ទៅ១០០០០រៀល
ហើយទឹកចំនួន២ ខែអស់ ១៣ ០០០រៀល”។
ចំរើន
បានរំលឹកថា ទីអាមរាមគឺជាបណ្តុំ នៃចំណេះដឹង
និងអប់រំសីលធម៌ ព្រោះនៅរៀងរាល់ថ្ងៃសីលគណៈកម្មាធិការវត្ត
បានតម្រូវឲ្យនិស្សិតទាំងអស់រៀនធម៌អប់រំចិត្តឲ្យប្រព្រឹត្តិ
អំពើល្អ ជាពិសេសធ្វើឲ្យយើងជៀងឆ្ងាយពីគ្រឿងស្រវឹង គ្រឿងញៀន
និងល្បែងស៊ីសង។ ចំរើនបានថ្លែងអំណរគុណចំពោះចៅអធិការវត្ត
ដែលបានផ្តល់កន្លែងស្នាក់នៅដល់គេ
ហើយថាទៅថ្ងៃអនាគត់គេនឹងមិនភេ្លចទីអារាម
ស្នាក់នៅដ៏កំសត់មួយនេះទេ៕
អត្ថបទ៖ មៃ សុខលីម
0 comments:
Post a Comment