
តារា ចម្រៀងវ័យ២០ឆ្នាំ Miley Cyrus ត្រូវបានគេសង្កេតឃើញថា នាងបានចាប់ចេះជក់បារី ពេលដែលចាកចេញពីស្ទូឌីយោមួយ ដោយនេះប្រហែលជានាងស្មុគស្មាញនឹងពាក្យចចាមអារ៉ាមរវាងគូដណ្ដឹងនាង លោកLiam Hemsworth និងតារាសម្ដែងJanuary Jones។ កាលពីចុងខែកុម្ភៈមុននេះ តារាសម្ដែងLiam Hemsworth និង January Jones ត្រូវបានគេប្រទះឃើញថា ពួកគេបានចូលរួមកម្មវិធីជប់លៀងជាមួយគ្នា ព្រមទាំងបញ្ចេញសកម្មភាពស្និទ្ធស្នាលខុសធម្មតាទៀតផង ហើយខណៈពេលនោះ Miley Cyrus ក៏មិននៅដែរ ដូចនេះវាជាហេតុធ្វើឲ្យមានពាក្យចចាមអារ៉ាមកើតឡើង។
ជុំ វិញរឿងរ៉ាវដែលបានកើតឡើងនេះ នៅពេលដែលមានគេសួរ Miley Cyrus ពីរឿងគូដណ្ដឹងយ៉ាងណាហើយនោះ នាងតែងតែឆ្លើយថា នាងមិនយកចិត្តទុកដាក់រឿងរបស់លោក Liam Hemsworth ឡើយ ហើយក៏មិនខ្វល់ថាគេធ្វើអ្វីដែរ។
ទាក់ទិននឹងរឿងដែល Miley Cyrus ជក់បារីប្លែកដោយសារតែនាងតានតឹងនឹងការងារពេក ឬក៏ពិបាកចិត្តនឹងរឿងស្នេហានោះ ក៏គ្មាននរណាដឹងច្បាស់ដែរ។
ប្រែសម្រួល៖ ផានិតណាត
0 comments:
Post a Comment