Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Wednesday, April 3, 2013

ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី​ជា​មួយ​ឧកញ៉ា​រក​ជំនួយ​ពី​អាដហុក (ធ្ងន់ធ្ងរឈ្លោះជាមួយ ទ្រី ភាព មេបំផ្លាញព្រៃស្រុកខ្មែរ ដែលជាប្អូនធម៌របស់ ប៊ុន រ៉ានី)

លោក ចាន់ សុវ៉េតមន្រ្តី​ស៊ើបអង្កេត​ជាន់​ខ្ពស់ អង្គការ​អាដហុក បាន​ថ្លែង​ថា​៖​«ក្រុម​ហ៊ុន​សម័យ​នេះ ស្រួល​ណាស់ បាន​ដី​ពី​រដ្ឋាភិបាល​ហើយ ធ្វើ​តែ​សំណង់​ធំ​មួយ ដោយ​មិន​ឃើញ​មាន​ការ​អភិវឌ្ឍ​អ្វី​ជា​ដុំ​កំភួន​នោះ​ទេ»។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​ អាជ្ញាធរ បាន​ធ្វើ​ការ​ហាម​ឃាត់ មិន​ឲ្យ​ពលរដ្ឋ​ធ្វើ​ការ​ដាំ​ដុះ ​នៅ​លើ​ដី​ជម្លោះ​ទាំង​នោះ​ទេ ប៉ុន្តែ​ក្រុម​ហ៊ុន​អាច​ធ្វើ​អ្វី​បាន​តាម​ចិត្ត​ ដោយ​ពុំ​មាន​ការ​ហាម​ឃាត់​ឡើយ។
WEDNESDAY, 03 APRIL 2013
ផាក់ ស៊ាងលីប្រភព៖ភ្នំពេញបុស្តិ៍

ពោធិ៍សាត់ៈ ប្រជា ​ពលរដ្ឋ​ចាស់​ក្មេង ៤០ នាក់ តំណាង​ឲ្យ ៣៧០ គ្រួសារ នៅ​ស្រុក​វាល​វែង បាន​នាំ​គ្នា​ស្ពាយ​មុង​ភួយ មក​ដេក​នៅ​អង្គ​ការ​អាដហុក ​នៅ​​ភ្នំ​ពេញ​ជា​ថ្មី​ទៀត​ ដើម្បី​សុំ​ឲ្យ​អង្គ​ការ​នេះ ជួយ​អន្តរាគមន៍ ក្នុង​រឿង​ជម្លោះ​ដីធ្លី ដែល​អូស​បន្លាយ​ជាង ៣ ឆ្នាំ​មក​ហើយ ជា​មួយ​​ក្រុម​ហ៊ុន​លោក​ឧកញ៉ា​ទ្រីភាព។
ប្រជា ​ពលរដ្ឋ​ដែល​ភាគ​ច្រើន ជា​គ្រួសារ​យោធា នៅ​ព្រំ​ដែន​កម្ពុជា-ថៃ នៅ​ភូមិ​សង្គម​ថ្មី​ និង​ភូមិ​ឯក​ភាព ក្នុង​ឃុំ​ថ្ម​ដា មាន​បញ្ហា​ដី​ធ្លី ជាមួយ​នឹង​ក្រុមហ៊ុន MDS របស់​លោក​ឧកញ៉ាទ្រី ភាព ចាប់​តាំង​ពី​ឆ្នាំ ​២០១០ ​មក។ ក្នុង​រយៈ​ពេល​ជម្លោះ​នេះ យោធា​ព្រំដែន​ជាង ១០ នាក់ ត្រូវ​បាន​គេ​គំរាម​ប្តឹង​ទៅ​តុលាការ​យោធា ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​កាប់​រាន និង​កាន់​កាប់​ដី​ខុស​ច្បាប់។
អ្នក ភូមិ​ម្នាក់​ឈ្មោះ​នួន យេន អាយុ ៥៧ ឆ្នាំ ដែល​ជា​ភរិយា​យោធា​ព្រំ​ដែន​ម្នាក់ បាន​អះអាង​ថា​អ្នក​ស្រី​បាន​ចូល​ទៅ​រស់​នៅ និង​ដាំ​ដុះ​ដំណាំ​នៅ​លើ​ដី​ទំហំ ៤ ហិកតា តាំង​ពី​ឆ្នាំ ២០០០ មក។ ប៉ុន្តែ​កាល​ពី​ឆ្នាំ ២០១០ ក្រុម​ហ៊ុន ​MDS បាន​ចូល​ទៅ​ឈូស​ឆាយ និង​បង្ខំ​ឲ្យ​គ្រួសារ​អ្នក​ស្រី និង​អ្នក​ភូមិ​ផ្សេង​ទៀត​ចេញ​ពី​តំបន់​នោះ​។
អ្នក ​ស្រី ​បាន​បញ្ជាក់​ថា​៖«ប្តី​ខ្ញុំ​ធ្វើ​យោធា មាន​របប​តិច​តួច មិន​អាច​ចិញ្ចឹម​គ្រួសារ​បាន​ទេ តែ​វា​កាន់​តែ​លំបាក​ថែម​ទៀត​ដែល​មាន​គេ​មក​ដេញ​ចេញ​ពី​ដី​ធ្លី​បែប​នេះ»។
អ្នក ភូមិ​ទាំង​នេះ បាន​បង្ហាញ​ឯកសារ​ដីធ្លី​ប្រាប់​អ្នក​យក​ព័ត៌មាន​ដោយ​ទាម​ទារ​យក​ដី​ស​ រុប​​ចំនួន ១២៥ ហិកតា ដោយ​អះអាង​ថា ត្រូវ​បាន​ក្រុម​ហ៊ុន​របស់​លោក​ឧកញ៉ា​ទ្រី ភាព រំលោភ​យក​។​
ស្រ្តី ម្នាក់​ទៀត​ឈ្មោះ​ប្រាក់ ផល អាយុ ៥៨ ឆ្នាំ បាន​ទិញ​ដី​ទំហំ ៥ ហិកតា ពី​អ្នក​ស្រុក​ម្នាក់ ដោយ​មាន​ការ​ផ្ទេរកម្ម​សិទិ្ធ​ត្រឹម​ត្រូវ​ ដោយ​អាជ្ញាធរ​ស្រុក។ ​ស្រ្តី​រូប​នេះបាន​អង្គុយ​បត់​ជើង​ផ្ទាល់​​ដី ​ហើយ​ថ្លែង​ថា៖«យើង​ខ្ញុំ​បាន​បង្ក​បង្កើន​ផល​និង​រស់​នៅ​លើ​ដី​នេះ​តាំង​ ពី​ឆ្នាំ ២០០៧ មក តែ​គ្រឿង​ចក្រ​ក្រុម​ហ៊ុន​បាន​ឈូស​ឆាយ​ផ្ទះ​ខ្ញុំ ហើយ​មាន​កម្លាំង​ប្រដាប់​អាវុធ បាន​ដេញ​ពួក​យើង​ចេញ»។
ក្រុម ​អ្នក​ភូមិ បាន​ឲ្យ​ដឹង​ថា​ ក្រុម​និស្សិត និង​អាជ្ញា​ធរ មិន​ព្រម​វាស់​​ដី​ឲ្យ​ពួក​គាត់​ឡើយ​។ គេ​វាស់​ឲ្យ​តែ​ដីណា ដែល​ដាំ​កៅស៊ូ​បាន​ខ្ពស់ៗ​ប៉ុណ្ណោះ។
សមាគម ​អាដហុក បាន​ចុះ​ទៅ​ធ្វើ​ការ​ស៊ើប​អង្កេត នៅ​ទីតាំង​ដី​ជម្លោះ​កាល​ពី​សប្តាហ៍​មុន​ គឺ​បន្ទាប់​ពី​អ្នក​ភូមិ​ បាន​មក​សុំ​ឲ្យ​អង្គ​ការ​នេះ​ជួយ​អន្តរាគមន៍ កាល​ពី​ខែ​កុម្ភៈ។ យោង​តាម​របាយការណ៍​ស៊ើប​អង្កេត​របស់​អាដហុក​បាន​ឲ្យ​ដឹង​ថា​ ទំនាស់​ដីធ្លី​នេះ ​បាន​កើត​ឡើង​បន្ទាប់​ពី​រដ្ឋាភិបាល បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ ៤៤០២ ហិកតា ឲ្យ​ទៅ​ក្រុមហ៊ុន MDS ដើម្បី​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស ដាំ​ដំណាំ​កសិឧស្សាហកម្ម កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ ២០១០។
តាម ​របាយការណ៍​នេះ ​បញ្ជាក់​ថា​៖​«​រដ្ឋាភិបាល​ថ្នាក់​ជាតិ និង​មូលដ្ឋាន មិន​បាន​សិក្សា​ពី​ផល​ប៉ះ​ពាល់​ឲ្យ​បាន​ស៊ី​ជម្រៅ​ទេ។ ក្រុម​ហ៊ុន​បាន​ឈូស​ឆាយ​ព្រៃ​ឈើ​វាទ​ទីហ៊ុមព័ទ្ធ​យក​ដី​ធ្វើ​ផ្លូវ​និង​ កំណត់ ​ព្រំ​ដី ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដី​ធ្លី​ពល​រដ្ឋ ៣៧០ គ្រួសារ»។
លោក ចាន់ សុវ៉េតមន្រ្តី​ស៊ើបអង្កេត​ជាន់​ខ្ពស់ អង្គការ​អាដហុក បាន​ថ្លែង​ថា​៖​«ក្រុម​ហ៊ុន​សម័យ​នេះ ស្រួល​ណាស់ បាន​ដី​ពី​រដ្ឋាភិបាល​ហើយ ធ្វើ​តែ​សំណង់​ធំ​មួយ ដោយ​មិន​ឃើញ​មាន​ការ​អភិវឌ្ឍ​អ្វី​ជា​ដុំ​កំភួន​នោះ​ទេ»។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​ អាជ្ញាធរ បាន​ធ្វើ​ការ​ហាម​ឃាត់ មិន​ឲ្យ​ពលរដ្ឋ​ធ្វើ​ការ​ដាំ​ដុះ ​នៅ​លើ​ដី​ជម្លោះ​ទាំង​នោះ​ទេ ប៉ុន្តែ​ក្រុម​ហ៊ុន​អាច​ធ្វើ​អ្វី​បាន​តាម​ចិត្ត​ ដោយ​ពុំ​មាន​ការ​ហាម​ឃាត់​ឡើយ។
តំណាង ​ក្រុមហ៊ុន​ MDS មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​ទេ កាល​​ពី​ម្សិល​មិញ។ ទោះ​យ៉ាង​ណា​លោក​ហេង សូភា​ណា អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ពោធិ៍​សាត់ បាន​ថ្លែង​ថា​ អាជ្ញា​ធរ​ខេត្ត បាន​ចុះ​ពិនិត្យ​កន្លែង​កើត​ហេតុ​នោះ​រួច​រាល់​អស់​ហើយ​ ប៉ុន្តែ​មិន​ទាន់​បាន​ដោះ​ស្រាយ​នោះ​ទេ។
លោក ​បន្ត​ថា​៖​«​ជាក់​ស្តែង​ឃើញ​ថា​ ការ​អះ​អាង​របស់​ពល​រដ្ឋ​ វា​មិន​ពិត​ទាំង​ស្រុង​នោះ​ទេ ហើយ​ដីខ្លះ​ពួក​គាត់​មិន​បាន​អាស្រ័យ​​ផល​ឡើយ»​។ លោក​​បន្ថែម​ថា​ ម្យ៉ាង​វិញ​ទៀត​ប្រជា​ពលរដ្ឋ​ខ្លះ​បាន​រស់​នៅ​លើ​តំបន់​ស ជាប់​ព្រំដែន​កម្ពុជា-ថៃ ហើយ​ដី​ខ្លះ​ក៏​មាន​មីន​ដែរ។ អាជ្ញាធរ​ខេត្ត​ កំពុង​ប្រមូល​ទិន្នន័យ​ឲ្យ​បាន​ច្បាស់​លាស់​ បន្ទាប់​មក​នឹង​ធ្វើ​ការ​ដោះស្រាយ៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan