Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Tuesday, April 2, 2013

លីម៉ារីណា ប្រកាសឈប់​ពី​សិល្បៈ និង​គ្រោង​​បើក​ជំនួញ​ធំ​​




រាជធានីភ្នំពេញ ៖ តារាសម្តែង និងបង្ហាញ​ម៉ូតសាច់​សម៉ដ្ឋខៃ នាង​លី ម៉ារីណា បាន​ប្រកាសជំហរ​ដ៏គួឲ្យភ្ញាក់​ផ្អើល បន្ទាប់​ពីនាងបាន​ឈាន​​ជើង​​ជាន់​ដីស្រុក​ខ្មែរវិញ ហើយនាង​បានសម្រេច​ចិត្តមិនចូល​លុកលុយនៅ​ក្នុងសង្វៀន​សិល្បៈបន្ត​ទៀតឡើយ ខណៈពេល​ដែល​នាង​គ្រោង​នឹង​បើកជំនួញ​មួយ​​ផ្ទាល់ខ្លួន ហើយនឹងចូល​រោងការនៅក្នុង​ដំណាច់ឆ្នាំ​២០១៣ ខាង​មុខនេះ ជាមួយ​នឹងគូ​ដណ្តឹង​ដែលជា​អាណិក​ជនខ្មែររស់​នៅអាមេរិក គឺ​លោក​​សាត ចាន់ ថន។

នេះជាការ ​ប្រកាសជំហរ​ដ៏គួឲ្យភ្ញាក់ផ្អើល​មួយសម្រាប់​តារាសម្តែងរាង​ខ្ពស់ស្រឡះ​ រូបនេះ បន្ទាប់ពី​នាងបាន​សំងំលាក់​ខ្លួនមួយ​រយៈ​ក្រោម​រឿង​អាស្រូវ​ដែល​​ មានទំនាក់ទំនង​ស្នេហា​ជាមួយ​មន្ត្រីថ្នាក់​ធំម្នាក់ ហើយ​ទំនាក់ទំនង​លាក់កំបាំង​នេះបាន​គំរាម​កំហែង​ដល់អាយុ​ជីវិតរបស់​នាងថែម​ ទៀតផង។

ទោះបីជា​​យ៉ាងណាក្រោយ​ព័ត៌មានអាស្រូវ​នេះហាក់មាន​ ការស្ងប់ស្ងាត់​ទៅវិញនោះ លី ម៉ារីណា បានលេច​មុខសារជាថ្មី ដោយ​បណ្តើរជា​មួយ​គូ​​ដណ្តឹង​របស់​នាងគឺលោក​​សាត ចាន់ថន ដែលជា​អាណិកជនខ្មែ​ររស់នៅសហ​រដ្ឋអាមេរិក។ ការ​បង្ហាញ​វត្តមាននៅ​ក្នុងស្រុក​ខ្មែរជា​ថ្មី​របស់លីម៉ារីណា នា​ពេលនេះ​ក្រោយពេល​ដែលមាន​ដំណឹង​លេចលឺថា នាងត្រូវ​បានទទួល​ការលើក​លែងត្រា​ប្រណីពី​នារីម្នាក់​ដែល​តាំង​ខ្លួនជា​ ជំទាវ និងធ្លាប់គម្រាម​ផ្តាច់​ជីវិត​​របស់នាង​នោះ។

ការបង្ហាញ​ ខ្លួនប្រកប​ដោយការភ្ញាក់ផ្អើល​របស់លី ម៉ារីណា នាពេល​នេះ មិនត្រឹមតែដើម្បី​លាងសម្អាត​ឈ្មោះពីរឿង​អាស្រូវ​នោះទេ ប៉ុន្តែ​នាង​ក៏​មាន​គម្រោង​​បើកជំនួញ​ធំមួយនៅក្នុងស្រុក​ខ្មែរផងដែរ ៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan