Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Thursday, April 4, 2013

ហេតុអ្វីខ្ញុំត្រូវទៅបោះឆ្នោត?


                                  (Photo from Facebook: ខ្មែរ សុវណ្ណភូមិ)
អត្ថបទអ្នកអាន: ហ្វេសប៊ុក  ID អង្គរវត្តជាដួងព្រលឹងរបស់ខ្មែរ ត្រូវតែសម្រាប់ខ្មែរ
ហេតុអ្វីខ្ញុំត្រូវទៅបោះឆ្នោត? ហេតុផលដូចខាងក្រោម
១៖ ចង់បាននាយករដ្ឋមន្ត្រីថ្មី គំនិតថ្មី វិធីសាស្ត្រដឹកនាំថ្មី សង្គមថ្មី និងអ្វីៗថ្មី រីឯ រាជ្យវង្សសែន ស៊ីម និង រិន ដឹកនាំខ្ញុំយូរពេកហើយ ម្យ៉ាងពួកគាត់ក៏អស់គំនិតថ្មីៗសម្រាប់អភិវឌ្ឍប្រទេសហើយដែរ។
២៖ ចង់បានរដ្ឋាភិបាលស្អាតស្អំ និងស្មោះត្រង់ជាមួយពួកយើងជាពលរដ្ឋខ្មែរ
៣៖ ចង់បានរដ្ឋាភិបាលដែលបំរើឲ្យផលប្រយោជន៏ខ្មែរ មិនបំរើឲ្យយួន ឬបរទេសណាមួយ
៤៖ ចង់បានប្រពន្ធ័តុលាការឯករាជ្យ មិនស៊ីសំណូក ជាតុលាការបំរើយុត្តិធម៏សង្គម មិនបំរើបុគ្គល
៥៖ ចង់បានអង្គរវត្តដែលជាបេះដូងខ្មែរ ដើម្បីឲ្យខ្មែរ មិនសម្រាប់បុគ្គល សុខ គង់ និងបក្សពួក
៦៖ ចង់បានគជប ឯករាជ្យ និងបំរើឲ្យខ្មែរ
៧៖ ចង់បំបាត់សង្គមសត្វខ្លា ដោយអ្នកមានអំណាចនិងបុណ្យសក្ក័គឺសាហាវដូចសត្វខ្លា
៨៖ ចង់បានទន្លេរសាបជាសម្បត្តិខ្មែរ ហើយមិនមានជនជាតិយួនរបស់ដូចសព្វថ្ងៃនេះ
៩៖ ចង់ឃើញព្រៃឈឺខ្មែរ ធម្មជាតិ បឹងបួរ បក្សាបក្សី ត្រូវបានថែរក្សាឲ្យល្អ សម្រាប់កូនចៅជំនាន់ក្រោយ
១០៖ ចង់បានកោះត្រល់មកខ្មែរវិញ តែមិនត្រូវប្រើអាវុធក្នុងការដណ្តើមយកនោះទេ គឺការទូត
១១៖ ចង់ឃើញមេដឹកនាំខ្មែរ ធ្វើឲ្យខ្មែរល្បីល្ឡាញនិងមានមោទនភាពជាខ្មែរ តែសព្វថ្ងៃនេះ ខ្ញុំខ្មាស់គេ ខ្មាស់ពិភពលោកណាស់ ដែលពួកគេមិនដែលលឺរឿងល្អពីខ្មែរទេ សម័យមុនគេលឺឈ្មោះខ្មែរ ដោយសាររបបខ្មែរក្រហម តែសម័យនេះ ពិភពលោកស្គាល់ខ្មែរដោយសារបញ្ហាជំលោះដីធ្លី រំលោភសិទ្ធិមនុស្ស សម្លាប់មនុស្ស អំណាចប្តេចការរបស់មេដឹកនាំ ជាដើម
១២៖ ចង់ឃើញសង្គមខ្មែររួចផុតពីបញ្ជីនៃប្រទេសអ្នកក្រ អ្នកអន់ និងប្រទេសពុករលួយជាដើម
១៣៖ ចង់ឃើញប្រជាពលរដ្ឋខ្មែរ រស់នៅដោយគ្មានការភ័យខ្លាច បំភិតបំភ័យ និងមានសិទ្ធិសេរីភាពពេញលេញ ស្មើរភាពគ្នាចំពោះមុខច្បាប់សម្រាប់មនុស្សគ្រប់រូប។
១៤៖ ព្រោះខ្ញុំមិនចង់បន្តរស់នៅជាអ្នកក្រតទៅទៀតទេ!!! ខ្ញុំត្រូវការមេដឹកនាំដែលអាចធ្វើឲ្យខ្ញុំរួចផុតពីភាពក្រីក្រ!!!
ហេតុផលប៉ុណ្ណេះជាដើម ដែលខ្ញុំត្រូវតែទៅបោះឆ្នោត!!!! ចុះអ្នកវិញមានហេតុផលអ្វីដែរ??

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan