Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Wednesday, May 15, 2013

គ្រោះថ្នាក់​បាក់​រលំ​រោងចក្រ​ស្បែកជើង​៖ រកឃើញ​កម្មករ​ស្លាប់ ២ របួស ៧ នាក់​ហើយ


ទិដ្ឋភាពនៅកន្លែងកើតហេតុ


ខេត្តកំពង់ស្ពឺ: ​មក​ដល់​ម៉ោង​ជាង ១១ ព្រឹក​នេះ គេ​បាន​រកឃើញ​សាកស​ពក​ម្មករ​ពី​រនា​ក់ គឺ​ប្រុស​ម្នាក់ និង​ស្រី​ម្នាក់​។ ទី​១ ឈ្មោះ ស៊ីន ស្រី​ទូច ( ស្រី ) ទី​២ ឈ្មោះ រឹ​ម រឿន ប្រុស និង​របួស​កម្មករ ៧ នាក់ ( ៣ នាក់​ស្រាល និង ៤ នាក់ របួសធ្ងន់ )​។ នេះ​បើ​តាម​ការឲ្យដឹង​របស់​តំណាង​សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ចុះ​ទៅ ដល់​កន្លែងកើតហេតុ​។​

ក្នុង ​ហេតុការណ៍​នោះ តំណាង​រោងចក្រ​ផលិត​ស្បែកជើង Wing Star Shoes បាន​អះអាង​ថា ដោយសារតែ​ការ​ផ្ទុក​លើស​ទម្ងន់ នាំ​ឲ្យ​បាក់​ធ្នើរផ្ទុក​អី​វ៉ាន់ ឬ​ឡៅតឿ ហើយ​រលំ​សង្កត់​កម្មករ ស្លាប់ និង​របួស​។ កម្មករដែល​ធ្វើការ​នៅក្រោម​កន្លែង​បាក់​រលំ​នោះ មាន​ចំនួន​ពី ៥០ ទៅ ៦០ នាក់​។​

តំណាង​រោងចក្រ​ផលិត​ស្បែកជើង Wing Star Shoes ដែល​បដិសេធមិន​ប្រាប់​ឈ្មោះ បានឲ្យ​ដឹង​នៅ​ម៉ោង​ជិត ១១ ព្រឹក​នេះ​ថា គេ​បាន​រុករក​ឃើញ​កម្មករ ៩ នាក់ របួស និង​ស្លាប់ម្នាក់ ឬ​ក៏​ពីរ​នាក់​ហើយ​។ ការបាក់​រលំ​ឃ្លាំង ឬ​ក៏​ធ្នើរ​ផ្ទុក​សម្ភារៈ​នោះ មក​ពី​ការ​ផ្ទុក​លើស​ចំណុះ​។​

​ក្រោយពី​កើតហេតុ​ភ្លាម នៅ​ព្រឹក​នេះ ក្រុមកម្មករ​ជាង ៧.០០០ នាក់ នៅក្នុង​រោងចក្រ​ស្បែកជើង Wing Star Shoes ត្រូវបាន​គេ​ឲ្យចេញ​ក្រៅ មិន​ធ្វើការ​ទេ​។ ចំណែក​អាជ្ញាធរ និង​ក្រុមគ្រូពេទ្យបាន​រុករក​សាកសព និង​កម្មករ​រងគ្រោះ​។​

​យ៉ាងណាក៏ដោយ ក្រុម​កម្មករ​អះអាង​ថា នៅក្រោម​ធ្នើរដែល​បាក់​រលំ​នោះ មាន​កម្មករ​ប្រមាណ​ពី ៥០ ទៅ ៦០ នាក់ ដែល​បាន​ធ្វើការ​នៅ​ទីនោះ​។​

​ សូម​រម្លឹកថា កាលពី​ព្រឹក​ព្រលឹម​ម៉ោងជាង ៧ ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៣ មាន​ករណី​បាក់​រលំ​ឡៅតឿ នៅ​រោង ចក្រ​ស្បែកជើង Wing Star Shoes ស្ថិតនៅ​ផ្លូវ​ជាតិ​លេខ​៣ ជិត​ផ្សារ​ត្រាំ​ខ្នារ​។ គេ​ជឿ​ថា មានកម្ម​ករពី ៥០ ទៅ ៦០ នាក់ នៅជាប់​ក្រោម​ឡៅតឿ​ថ្ម ដែល​បាក់​រលំ​នោះ​។​

​រោងចក្រ​ ផលិត​ស្បែកជើង Wing Star Shoes ដែល​កើតហេតុ​នោះ ស្ថិតក្នុង​ភូមិ​អង្គ​សុគន្ធា ឃុំ​មហាឫស្សី ក្នុង​ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​។​

​មូលហេតុ​នៃ​ការបាក់​រលំ​ឡៅតឿ និង​ប្លង់​សេ​ថ្ម សង្កត់​កម្មករ​នោះ ត្រូវបាន​បុគ្គលិក​រោងចក្រ​ស្បែកជើង រាយការណ៍​ថា បណ្តាលមកពី​ឡៅតឿ និង​ប្លង់​សេ​នោះ ធ្វើ​ដោយ​គ្មាន​ច​ន្ទ​ល់​ត្រឹមត្រូវ ហើយ​ផ្ទុក​កេស​ស្បែកជើង​ច្រើនពេក​៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan