Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Wednesday, June 12, 2013

លោក កឹម សុខា: អំពាវនាវ​ដល់​រដ្ឋាភិបាល ឲ្យ​ទប់ស្កាត់ចលនា​អុកឡុក រំខាន​លោក នៅតាម​មូលដ្ឋាន

“ស្ថានភាពនយោបាយបច្ចុប្បន្នកំពុងគំរាមកំហែងអាចឈានដល់អស្ថេរភាព នយោបាយ និងឈានទៅដល់ការបាត់បង់ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌“ កឹម សុខា។
(ថ្ងៃទី 12 មិថុនា 2013, ម៉ោង 10:38:AM) | ដោយ: មុនីរាជ CEN
 
 ឡានប្រហែល១០គ្រឿងបានព័ទ្ធបិទផ្លូវមិនឲ្យឡានលោកសុខាចេញពីវេទិកា ក្នុងឃុំដីឥដ្ឋ ស្រុក គៀនស្វាយ ខេត្តកណ្ដាល ប៉ុន្តែអ្នកគាំទ្រ គណបក្សសង្រ្គោះជាតិប្រឹងប្រែងជួយបើផ្លូវឲ្យរថយន្តចេញ។
Source: Facebook.com/pages/Kem-Sokha/142178602466114?fref=ts

 ភ្នំពេញ: ប្រមុខ ​ដឹកនាំ​បក្សប្រឆាំងគណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បានប្រកាស​អំពាវនាវ​ផ្ទាល់មាត់​ដល់​រាជរដ្ឋាភិបាល ត្រូវ​ចាត់វិធានការ​ជាបន្ទាន់​មួយ ដើម្បី​ទប់ស្កាត់​រាល់​សកម្មភាព​ចលនា​បាតុកម្ម រំខាន​រូបលោក នៅ​ពេល​លោក ចុះ​ទៅ​ចូលរួម​វេទិកា ជួប​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅតាម​មូលដ្ឋាន​។​

​ សេចក្តីអំពាវនាវ​ផ្ទាល់មាត់​ដូច្នេះ ត្រូវបាន​ប្រកាស​ឡើង ក្នុង​សន្និសីទកាសែត នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ផ្លូវ​ត្រឡោកបែក ខាងជើង​ស្ពាន​អាកាស ៧ មករា ក្នុង​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៣​។​
​ ការតវ៉ា​របស់​ប្រជាពលរដ្ឋ ដែល​ទាមទារ​ឲ្យ​លោក​សុំ​ទោស ចំពោះ​អ្វី​ដែល​គេ​លើកឡើងថា លោក​បាន​និយាយថា ទួលស្លែង ជា​គុក​សិប្ប​និម្មិត្ត បាន​កើតមាន​គ្រប់កន្លែង ពេល​លោក​ចុះ​ទៅ​មូលដ្ឋាន ត្រូវបាន​លោក កឹម សុខា ប្រធានស្តីទី គណបក្ស​សង្គ្រោះ​ជាតិ ចាត់ទុកថា ជាចេតនារំខាន​លោក​។ ​ដូច្នេះ​លោក កឹម សុខា បាន​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល ត្រូវតែ​ចាត់វិធានការ ទប់ស្កាត់​សកម្មភាព​អុកឡុករំខាន​នោះ ដោយ​លោក​បញ្ជាក់ថា បើ​មិន​ដូច្នោះ​ទេ វា​នឹង​ធ្វើឲ្យ​មានអ​ស្ថិរភាព​នយោបាយ អស្ថិរភាព​សង្គម និង​ធ្វើឲ្យ​ការបោះឆ្នោត នា​ខែ​កក្កដា​ខាងមុខ នឹងប្រព្រឹត្តទៅ​ដោយ​មិន​សេរី និង​មិន​យុត្តិធម៌​ទេ។​

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan