លោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បង្ហាញភស្តុតាងស្តីពីការបាត់បង់កោះត្រល់ ក្នុងសន្និសិទកាសែត នាពេលកន្លងមក ។ភស្តុតាងមួយទៀត គឺកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១២ សាក្សីជាអតីតអ្នកធ្លាប់បំពេញការងារនៅក្រសួងឃោសនាការ ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ អ្នកស្រី ស សៀក ហៅស៊ីម បានប្រាប់សវនាការសាលាក្តីខ្មែរក្រហមថា នៅក្នុងសម័យ ប៉ុល ពត(១៩៧៥-១៩៧៩) ទាហានវៀតណាម បានចូលវាយយកកោះត្រល់។ អ្នកស្រីបន្តថា មេដឹកនាំក្នុងរបបខ្មែរក្រហម បានអំពាវនាវឲ្យប្រជាជនខ្មែរចូលរួមវាយវៀតណាម នៅពេលដែលទាហានវៀតណាមវាយកាន់កាប់កោះត្រល់ ៖ "យួនឈ្លានពាន ពេលនោះប្រជាជនខ្លាចបាត់បង់ទឹកដី ដូច្នេះវិទ្យុតែងតែមានការអប់រំ មានការដើម្បីដាស់អារម្មណ៍ឲ្យមានការឈឺចាប់ ការពារទឹកដីខ្លួនឯង"។
ដោយ ស៊ុន ណារិន ថ្ងៃព្រហស្បតិ៍ ទី20 មិថុនា ឆ្នាំ2013 ម៉ោង09:34 VOD
ឯកសារជាសៀវភៅ និងសម្តីសាក្សីនៅសាលាក្តីខ្មែរក្រហម
បានក្លាយជាភស្តុតាងដំបូង ក្នុងការសន្និដ្ឋានថា កោះត្រល់
ដែលកំពុងគ្រប់គ្រងដោយវៀតណាម គឺទើបតែបាត់បង់ក្រោយឆ្នាំ១៩៨០។
កាលពីថ្ងៃទី១៧ ខែមិថុនា ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា(CWC)
បានលើកយកឯកសារសៀវភៅមេរៀនភូមិវិទ្យាថ្នាក់ទី៧
នៃសម័យសាធារណរដ្ឋប្រជាមានិត្យកម្ពុជា(១៩៧៩ដល់១៩៨៩)
ដែលបង្ហាញពីប្រវត្តិកោះខ្មែរមួយចំនួន ត្រូវបានបាត់បង់
ពិសេសកោះត្រល់ ដែលមានន័យថា កោះត្រល់
គឺទើបតែបាត់បង់ក្រោយឆ្នាំ១៩៨០នោះទេ។
តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន មានប្រសាសន៍ថា
ប្រទេសកម្ពុជាមានសិទ្ធិពេញលេញ ក្នុងការទាមទារកោះត្រល់មកវិញ
ដោយលោកស្នើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ធ្វើសំណើរទៅប្រទេសជាហត្ថលេខី នៃកិច្ចព្រមព្រៀងក្រុងប៉ារីស
ដើម្បីទាមទារ និងប្រគល់កោះត្រល់មកឲ្យកម្ពុជាវិញ ៖
"ខ្ញុំចង់ឲ្យរដ្ឋាភិបាល ត្រូវលើកបញ្ហាទាំងអស់នេះ
ដាក់ជូនទៅប្រទេសម្ចាស់ហត្ថលេខី នៃកិច្ចព្រមព្រាងទីក្រុងប៉ារីស
ស្តីពីបញ្ហាកម្ពុជា ថ្ងៃ២៣តុលាឆ្នាំ៩១
ពីព្រោះនៅក្នុងកិច្ចព្រមព្រាងក្រុងប៉ារីស
ស្តីពីបញ្ហាកម្ពុជាឆ្នាំ៩១ហ្នឹង បានចង្អុលបង្ហាញច្បាស់
បើសិនយើងជារដ្ឋ ដែលទទួលរងគ្រោះពីបណ្តាប្រទេសជិតខាង
យើងត្រូវលើកបញ្ហាហ្នឹងទៅប្រទេសម្ចាស់ហត្ថលេខី
ហើយក្នុងនាមជាពលរដ្ឋ
បើនៅក្នុងខចែងហ្នឹងយើងមិនអាចលើកបញ្ហាការឈ្លានពានទៅ
ម្ចាស់ប្រទេសហត្ថលេខីបានទេ
មានតែអ្នកដឹកនាំដែលមានសិទ្ធិលើកបញ្ហាទាំងអស់នេះ"។
ភស្តុតាងមួយទៀត គឺកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១២
សាក្សីជាអតីតអ្នកធ្លាប់បំពេញការងារនៅក្រសួងឃោសនាការ
ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ អ្នកស្រី ស សៀក ហៅស៊ីម
បានប្រាប់សវនាការសាលាក្តីខ្មែរក្រហមថា នៅក្នុងសម័យ ប៉ុល
ពត(១៩៧៥-១៩៧៩) ទាហានវៀតណាម បានចូលវាយយកកោះត្រល់។ អ្នកស្រីបន្តថា
មេដឹកនាំក្នុងរបបខ្មែរក្រហម
បានអំពាវនាវឲ្យប្រជាជនខ្មែរចូលរួមវាយវៀតណាម
នៅពេលដែលទាហានវៀតណាមវាយកាន់កាប់កោះត្រល់ ៖ "យួនឈ្លានពាន
ពេលនោះប្រជាជនខ្លាចបាត់បង់ទឹកដី ដូច្នេះវិទ្យុតែងតែមានការអប់រំ
មានការដើម្បីដាស់អារម្មណ៍ឲ្យមានការឈឺចាប់ ការពារទឹកដីខ្លួនឯង"។
ពាក់ព័ន្ធនឹងកោះត្រល់នេះ កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១២
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចូលបំភ្លឺក្នុងរដ្ឋសភាថា
ការបាត់បង់កោះត្រល់ គឺបាត់តាំងពីឆ្នាំ១៩៣៩មកម្ល៉េះ
នៅពេលដែលកម្ពុជានៅក្រោមអាណានិគមបារាំង ហើយត្រូវបានលោក
Previe(ប្រេវីយេ) ជនជាតិបារាំងជាអ្នកគ្រប់គ្រងនៅតំបន់ឥណ្ឌូចិន
បានកាត់កោះនោះឲ្យវៀតណាម។ លោកនាយករដ្ឋមន្ត្រី ក៏បានបន្ថែមថា
អតីតព្រះមហាក្សត្រ
ដែលជាអ្នកដឹកនាំប្រទេសនៅពេលនោះក៏ទទួលស្គាល់ថា
កោះត្រល់ត្រូវបានប្រគល់ឲ្យវៀតណាមដែរ ហើយលោកនាយករដ្ឋមន្ត្រីថា
ប្រសិនបើនរណាចង់ដណ្តើមយកកោះត្រល់វិញទៅដណ្តើមខ្លួនឯងចុះ
លោកមិនទៅចូលរួមទេ ៖ "បន្ទាប់មកនៅឆ្នាំ១៩៦៤ សម្តេចព្រះនរោត្តម
សីហនុ ព្រះប្រមុខរដ្ឋនាពេលនោះ បានយកខ្សែប្រេវីយេឆ្នាំ១៩៣៩
ទៅតម្កល់នៅអង្គការសហប្រជាជាតិ ដោយស្នើសុំឲ្យអន្តរជាតិ
និងប្រទេសសាម៉ី
ទទួលស្គាល់ថាជាព្រំដែនសមុទ្ររវាងព្រំដែនកម្ពុជានិងវៀតណាម
ចំណុចចុងក្រោយនេះ មានន័យថា
កម្ពុជាឈប់ទាមទារយកកោះត្រល់មកវិញហើយ"។
បន្ទាប់ពីមានការរិះគន់ពីគណបក្សប្រឆាំង និងសង្គមស៊ីវិល
លើការបាត់បង់កោះត្រល់នេះ កាលពីថ្ងៃទី១០ ខែមិថុនា
ក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងខេត្តកំពង់ឆ្នាំង
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា
កម្ពុជាមិនអាចទាមទារទឹកដី ដែលបាត់បង់មកវិញបានទេ ៖ "បើ
អស់លោកប្តឹងទៅតុលាការអន្តរជាតិយកមកបាន ប្រហែលជាសម្តេចព្រះនរោត្តម
សីហនុ ព្រះអង្គបានប្រើមធ្យោបាយនេះ
យកមកវិញតាំងពីលោកឯងមិនទាន់មានកំណើតឯណោះ។ កម្ពុជាក្រោម
បើព្រះអង្គយកបាន ព្រះអង្គយកតាំងពីព្រះអង្គ នៅគ្រងរាជ
ឬនៅធ្វើព្រះប្រមុខរដ្ឋ មុនពេលគេធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គ"។
សម្រាប់អ្នកច្បាប់
និងអ្នកវិភាគព្រឹត្តិការណ៍សង្គមកម្ពុជាមួយចំនួន
ផ្តល់ការវិភាគផ្សេងៗគ្នាលើផ្លូវច្បាប់
ជុំវិញការទាមទារទឹកដីខ្មែរមកវិញនេះ។ អ្នកខ្លះថា
កម្ពុជាមានឯកសារ បានតម្កល់នៅអង្គការសហប្រជាជាតិឆ្នាំ១៩៦៤
ជាភស្តុតាងផ្លូវច្បាប់ដ៏រឹងមាំសម្រាប់កម្ពុជា
ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិឲ្យពិនិត្យសើរើទឹកដី
ដែលកម្ពុជាបាត់បង់។ ប៉ុន្តែអ្នកច្បាប់ខ្លះទៀតថា ការទាមទារទឹកដី
ដែលបាត់បង់ដោយផ្អែកតែទៅលើច្បាប់អន្តជាតិ
ឬផែនទីមិនគ្រប់គ្រាន់នោះទេ ហើយមិនងាយនឹងទទួលលទ្ធផលទ្បើយ។
អនុប្រធាននៃអគ្គលេខាធិការដ្ឋានអចិន្ត្រៃយ៍
នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជា លោកស្រី កុយ ពិសី
មានប្រសាសន៍ថា ការលើកឡើងរបស់ លោក រ៉ុង ឈុន
ជាមតិរបស់អ្នកប្រឆាំងតែប៉ុណ្ណោះ ដោយប្រតិកម្មថា
ពួកគេមិនដែលមើលឃើញពីចំណុចល្អរបស់រាជរដ្ឋាភិបាល ៖
"ខ្ញុំក៏ក្មេងសម័យក្រោយ៧មករាដែរ
ខ្ញុំអត់ដែលបានរៀនពីសៀវភៅហ្នឹង ខ្ញុំក៏អត់បានទាន់ឃើញដែរ
ពិសេសមតិពួកគាត់ហ្នឹងអត់មានអីថ្មីទេ
រឿងហ្នឹងគាត់និយាយតាំងពីដើមរហូតមកដល់ឥឡូវ ទោះបីរាជរដ្ឋាភិបាល
សម្តេចនាយកលោកបង្ហាញភស្តុតាងគ្រប់បែបយ៉ាង តែវានៅតែមានបញ្ហាហ្នឹង
ខ្ញុំក៏គ្មានអ្វីបកស្រាយ
ជាងការលើកឡើងរបស់សម្តេចនាយកលោកបានប្រាប់អស់ហើយទៅមតិមហាជន។
ទស្សនៈគាត់ប្រឆាំង គាត់ប្រឆាំងផ្កាប់មុខដល់ថ្ងៃស្លាប់
ទោះបីយើងពន្យល់ម៉េច ប្រាប់យ៉ាងម៉េច ក៏ដោយ"។
សម្រាប់អ្នកប្រវត្ដិសាស្ដ្រ
និងជាសាស្ដ្រាចារ្យនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក សំបូរ
ម៉ាណ្ណារ៉ា មានប្រសាសន៍ថា ឯកសារប្រវត្តិសាស្ត្រ
ឬសៀវភៅសិក្សាមួយចំនួនរបស់ខ្មែរ
ក្រោយសម័យខ្មែរក្រហមមានលក្ខណៈស្មុគស្មាញ
ដែលភាគច្រើនសរសេរឡើងមិនមានឯកសារយោងច្បាស់លាស់ ៖ "បញ្ហាពិតគឺ
នៅតែមាន គឺពិតរបស់ប្រវត្តិសាស្ត្រដែលសៀវភៅនោះបានសរសេរ
ប៉ុន្តែវាមិនពិតក្នុងបរិបថប្រវត្តិសាស្ត្រទូទៅ ឧទាហរណ៍
ឥឡូវសៀវភៅនៅសម័យសាធារណរដ្ឋប្រជាជនកម្ពុជា បានសរសេរមែន
តើអ្នកណាថាមិនពិត បើសរសេរមែនហ្នឹង
ក៏ប៉ុន្តែវាជាប្រវត្តិសាស្ត្រនៃការសរសេរសៀវភៅនៅសម័យនោះតែ
ប៉ុណ្ណឹង
ក៏ប៉ុន្តែបើយើងនិយាយអំពីបរិបថនៃប្រវត្តិសាស្ត្រទូទៅដែលយើង
បានធ្វើការសិក្សា ឬក៏យើងប្រៀបធៀបជាមួយឯកសារច្រើនទៀត
យើងនឹងមិនឃើញធាតុពិតនោះទេ អញ្ចឹងអាមិនឃើញធាតុពិតនោះហើយ
ដែលជាបញ្ហារបស់យើង វាអាចធ្វើឲ្យពុលប្រវត្តិសាស្ត្រ"។
កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១២
អតីតរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មរ៉ែ
និងថាមពលក្នុងរបបសង្គមរាស្ត្រនិយម លោក ស៊ាន ប៉េងសែ
ដែលជាអ្នកសហការគូសផែនទីគោគ និងសមុទ្រ
កម្ពុជាជាមួយរដ្ឋការបារាំង បានពន្យល់ពីកោះត្រល់ថា ៖
"សុំបញ្ជាក់ឲ្យច្បាស់សន្ធិសញ្ញាឆ្នាំ៨២ហ្នឹង គឺលោក ហ៊ុន សែន
បានទទួលស្គាល់កោះពូលូប៉ង់ស្សង់ កោះត្រល់ជារបស់យួន
យួនបានទទួលស្គាល់កោះពូលូវៃ ជារបស់ខ្ញុំ ហើយកោះពូលូវៃហ្នឹង
គឺខ្ញុំខ្លួនឯងហ្នឹង ជំនាន់មិត្ត៧០ហ្នឹង
ខ្ញុំបានទៅធ្វើការនៅក្នុងហ្នឹង នៅកោះហ្នឹងផង
ហើយជំនាន់ដែលបារាំង៧០ហ្នឹង គាត់ធ្វើខួងប្រេងកាតហ្នឹង
គាត់យកកោះពូលូវៃហ្នឹង សំរាប់ធ្វើជាមូលដ្ឋានរបស់គាត់
ដូចជាចុះអេលីកុបទែរ ដូចជាធ្វើផែ"។
ឯកសារបង្ហាញថា កោះត្រល់ ដែលវៀតណាមហៅថា ភូក្វុក (Phu Quoc)
មានផ្ទៃដីទំហំ៥៤០គីឡូម៉ែត្រក្រឡា ជិតស្មើនឹងប្រទេសសិង្ហបុរី
ដែលមានទំហំ ៥៨១គីឡូម៉ែត្រក្រឡា៕
0 comments:
Post a Comment