ព័ត៌មានក្ដៅៗ៖
សូម បងប្អូន កូនក្មួយ ជ្រាបថា, ខណៈនេះ មានជនខិលខូច កំពុងប្រើ រូបថត និងឈ្មោះ របស់ខ្ញុំ បង្កើតទំព័រ បណ្ដាញសង្គម ហ្វេសប៊ុក (Facebook page) ក្លែងក្លាយ, ហើយ អូសទាញ បងប្អូន កូនក្មួយ ទៅកាន់ ទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់ បុគ្គលឈ្មោះ ជា ចំរើន (Chea Chamroeun)។ ទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់ បុគ្គលនេះ គឺ ជាទំព័រក្លែងបន្លំ, ហើយ វា ជាការរៀបចំ របស់ គណបក្សប្រជាជនកម្ពុជា។
នេះ បង្ហាញ ឲ្យឃើញ កាន់តែ ច្បាស់ថា, ប្រជារាស្ត្រខ្មែរ កំពុងក្រោកឡើង គាំទ្រ គណបក្សសង្គ្រោះជាតិ កាន់តែ ច្រើនឡើងៗ, ជាហេតុ ធ្វើឲ្យ គណបក្សប្រជាជនកម្ពុជា ភ័យស្លន់ស្លោ។ អញ្ចឹងហើយ បានជា គេ រកល្បិច ក្លែងបន្លំ ធ្វើជារូបខ្ញុំ, ហើយ ប្រើឈ្មោះខ្ញុំ ដើម្បី ទាក់យកចំនួន មេដៃ "Like" (ពេញចិត្ត) របស់ បងប្អូន កូនក្មួយ ទៅដាក់ លើទំព័របណ្ដាញសង្គម ហ្វេសប៊ុក ដែលគាំទ្រ គណបក្សប្រជាជនកម្ពុជា។ កាលពីពេល ធ្វើបាតុកម្ម ម្តងៗ, គេ បានចាយប្រាក់ យ៉ាងសន្ធឹកសន្ធាប់ ដើម្បី ជួលមនុស្ស ចូលរួម ឲ្យឃើញ ចំនួនច្រើន។
នៅថ្ងៃ ២៨ កក្កដា ខាងមុខនេះ, យើង នឹងនាំគ្នា ចេញទៅ បោះឆ្នោត ឲ្យអ្នកប្រជាធិបតេយ្យ។ កាលណាយើង ដែលជាប្រជារាស្ត្រ ភាគច្រើន រួមកម្លាំងគ្នា, នោះ យើង នឹងឈ្នះពួកជន ដែលប្រើល្បិច ខិលខូច មួយក្ដាប់តូចនេះ ជាប្រាកដ។
Urgent News:
There are fake Facebook advertisements with my picture and my name, that take you to the page of a CPP supporter named Chea Chamroeun. These advertisements are a fraud and the page belongs to the CPP.
It is clear that the majority of people support the CNRP (Kanapak Sangkruos Jeat) and the CPP is terrified. On the internet, the CPP has to pretend to be me in order to get people to like their pages! At rallies, they have to pay people to attend.
On July 28th, we will all come out and vote for democracy. And the majority will triumph over the lies and tricks of a corrupt few.
សម រង្ស៊ី / Sam Rainsy
https://www.facebook.com/rainsy.sam.5
0 comments:
Post a Comment