Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Thursday, August 8, 2013

កងទ័ព​ការពារជាតិ​ត្រូវ​បាន​បង្គាប់​ឲ្យ​ស្បថ​ការពារ​តំណែង​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​​



ដោយ៖​ ថុល ស្រី​លក្ខណ៍ ញឹម សុខន និង ​អ៊ឹង ប៊ុនថន​​ | ថ្ងៃព្រហស្បត្តិ៍ ទី8 ខែសីហា ឆ្នាំ2013, ម៉ោង 05:53 PM​ VOD
​កង​យុទ្ធ​ពល​ខេមរភូមិន្ទ​ដែល​ច្បាប់​កំណត់ថា ជា​អ្នក​ការពារ​ជាតិ ការពារ​រាជ​ប​ល័​ង្គ និង​ការពារ​ប្រជាជន​ខ្មែរ​នោះ ត្រូវបាន​គេបង្គាប់​ឲ្យស្បថ​បន្ថែមទៀត កាល​ពី​ថ្ងៃ​ទី០​៧​ ខែ​សីហា​ ឆ្នាំ​២០១៣នេះ ឲ្យ​ការពារ​ក្រុមគ្រួសារ និង​តំណែង​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន។​
តាម​វីដេអូ បង្ហោះ​​ក្នុងប្រព័ន្ធ​អ៊ិន​ធើណេ​ត ឲ្យដឹងថា កាលពី​ថ្ងៃ​ទី​០៧​ ខែ​សីហា កង​​យុទ្ធ​ពល​ខេមរភូមិន្ទ​មួយក្រុម ត្រូវបាន​គេ​និយាយ​នាំមុខ​ឲ្យ​ស្បថ សច្ចា​ប្រណិ​ធាន ៦​ចំណុច ដូច​ជា ប្តេជ្ញា​ការពារ រាជ​​ប​ល័​ង្គ ការពារ​បូរ​ណភាព​ទឹកដី ជា​ពិសេស​​ការពារ​ ក្រុមគ្រួសារ​លោក​នាយករដ្ឋមន្ត្រី​​ ហ៊ុន ​សែន និង​​ទប់ស្កាត់​ការធ្វើ​បាតុកម្ម​​ទម្លាក់​ពី​​អំណាច ៖ "ប្តេជ្ញាៗ អនុវត្ត​តាមៗ បទ​បញ្ជាៗ ការ​ពារៗ បង្ក្រាបៗ ទប់​ស្កាត់អំពើកុប​កម្ម​ៗ បាតុកម្ម​​ខុស​ច្បាប់ៗ ដែល​ប៉ុនប៉ងផ្តួល​រំលំៗ សម្តេច​តេជោ​សែនៗ របស់​ពួក​ជ្រុល​និយមៗ ក្រុម​ប្រ​ឆាំងៗ និង​ស្ថាន​ភាព​ៗ អសន្តិ​សុខ​ផ្សេង​ៗ​ក្នុង​សង្គមៗ ឲ្យ​បាន​ដាច់​ខាតៗ សូម​សច្ចាៗៗៗ"។
​ការបញ្ជាឲ្យ​កងទ័ព​ស្បថ​នេះ ធ្វើឡើងបន្ទាប់​ពី​គណបក្ស​ប្រឆាំង​គំរាម​ដឹកនាំ ធ្វើ​បាតុកម្ម​ទូទាំងប្រទេស ដើម្បី​ទាមទា​រក​យុទ្ធ​ធម៌​ជូន​ម្ចាស់​ឆ្នោត ដែល​គណបក្ស​ប្រឆាំង​មួយ​នេះ អះអាង​ថា​ខ្លួន​បាន​ឈ្នះ​ការបោះឆ្នោត អាណត្តិ​ទី​៥​នេះ។​


​ប្រធាន​សមាគម​មន្ត្រីរាជការ​ឯករាជ្យ​កម្ពុជា ​លោក កៅ ពឿ​ន យល់ថា ពាក្យសម្បថ​របស់​ទាហាន​នៅពេលនេះ ហាក់​កំពុង​គំរាមកំហែង ប្រជាពលរដ្ឋ ឲ្យ​​បាក់​ស្បាត និង​ភ័យខ្លាច លែង​ហ៊ាន​​ទាមទារ​នូវ​អ្វី​ដែល​ខ្លួន​ចង់បាន​ ៖ "គិតថាវា​មិន​ល្អ ជា​​សញ្ញា​អសន្តិ​សុខសម្រាប់​ប្រជា​ពលរដ្ឋ​របស់​យើង ព្រោះ​ប្រជា​ពលរដ្ឋ​របស់​យើង​​កំពុង​តែ​មាន​ការ​ភ័យ​ខ្លាច ហើយ​ដល់​ពេល​​មក​ស្បថ​បង្ក្រាប​បាតុ​កម្ម​ កូដ​កម្មអី​ខុស​ច្បាប់​អី​អញ្ចឹង"។​

​ក្រុម​មន្ត្រី​ក្រសួង​ការពារ​​ជាតិមួយចំនួន​មិនអាច​ទាក់ទង​បាន​ទេ​។ ប៉ុន្តែ​អគ្គបញ្ជាការរង​នៃ​កង​យុទ្ធ​ពល​ខេមរៈ​ភូមិន្ទ និង​ជា​មេបញ្ជាការ​កង​អង្គរក្ស​លោក​នាយក​​​រដ្ឋមន្ត្រី​គឺ លោក ហ៊ី​ង ប៊ុន​ហៀ​ង មានប្រសាសន៍ថា ការស្បថ​​នេះ ធ្វើឡើង​បន្ទាប់​ពី បញ្ចប់​​វគ្គ​របស់​កង​កម្លាំង​​យោធា តែ​លោក​បាន​បិទ​ទូរស័ព្ទ​នៅ​​ពេល​សួរ​ពី​មូល​ហេតុ​ នៃ​ការស្បថ​ឲ្យ​ការពារ​គ្រួសារ​​លោក​នាយករដ្ឋមន្ត្រី​​នោះ​ ៖ "ទេ​ហើយ​ចុះ​អ្នក​​​ឯង​មិន​សួរ​ច្បាប់ ហើយ​កង​ទ័ព​ម្នាក់​ៗ​ក្រែង​ស្មោះ​ត្រង់ជាតិ​មាតុ​ភូមិ ការ​ពារ​ជាតិ​សាសនា​ ព្រះ​មហា​ក្សត្រ និង​រដ្ឋ​ធម្ម​នុញ្ញ រឿង​ហ្នឹង​យក​ទៅសួរ​ឯក​ឧត្តម​​ឧប​ ទៀ បាញ់​ ទៀត​ទៅ"។

អ្នកវិភាគ​នយោបាយ លោក​បណ្ឌិត សុខ ទូច អះអាងថា សម្បថ​​៦​ប្រការ​នេះ​ មាន​ចំណុច​ខ្លះ​ត្រូវ​ច្បាប់​និង​ចំណុច​ខ្លះ​ខុសច្បាប់​ ៖ "តាម​ពិត​កង​ទ័ព​បម្រើ​ឲ្យ ការ​ពារ​ទឹក​ដី​ ការ​ពារ​រដ្ឋ​ធម្ម​នុញ្ញ និង​​ព្រះ​មហា​ក្សត្រ​ជា​ដើម ដល់​ពេល​ការ​ពារ​គ្រួសារ​អី​ទៀត អាហ្នឹង​វា​ជា​រឿង​ចម្លែក​ ហើយ​បើ​រឿង​បង្ក្រាប​រឿង​អី​បាតុ​កម្ម មិន​ទៅ​ជា​នីតិ​វិធី​​ច្បាប់​​របស់​កង​កម្លាំង​ទេ ព្រោះ​យើង​កាន់​លិទ្ធិ​ប្រជា​ធិបតេយ្យ​ ប្រជា​ជន​មាន​សិទ្ធិ​បញ្ចេញ​យោ​បល់ និង​សេរិភាព​ក្នុង​ការ​​ធ្វើ​បាតុកម្ម​"។

តាម​លទ្ធផល​បណ្តោះអាសន្ន​ បង្ហាញថា គណបក្ស​ប្រជាជន​​កម្ពុជា បាន​បាត់បង់​អាសនៈ​ក្នុង​សភា យ៉ាងតិច ២២​អាសនៈ ដែល​​ពីមុន​មាន​៩០​អាសនៈ​នោះ ប៉ុន្តែ​គណបក្ស​នេះ អះអាងថា ខ្លួន​នៅតែ​ឈ្នះ​ការបោះឆ្នោត​។ ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ អះអាងថា ខ្លួន​ទេ​ជា​អ្នកឈ្នះឆ្នោត ដោយ​ទទួល​បាន​៦៣​អាសនៈ ហើយ​បើ​ គ.ជ.ប ប្រកាស​ថា​បក្សប្រឆាំង​នេះ​ចាញ់ នោះ​ខ្លួន​នឹង​ដឹកនាំ​ពលរដ្ឋ​ធ្វើបាតុកម្ម​នៅ​ទូទាំង​ប្រទេស​៕

សូមសរសេរមកអ្នកនាង ថុល​ ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan