Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Saturday, May 3, 2014

យួនត្រូវ «ខ្ជាក់» កោះត្រល់ទាំងអាមាស់!


កកន៖ អានអត្ថបទវិភាគ​ «យួន​ត្រូវ​ខ្ជាក់​កោះ​ត្រល់​ទាំង​អាមាស់» របស់​លោក​សុទ្ធ ប៉ូ​លីន ចុះ​ផ្សាយ​ក្នុង​សំលេង​ខ្មែរ​នៅ​បរ​ទេស អង្គរ​បូរី​​ ធ្វើ​អោយ​ខ្ញុំ​មាន​ការ​សប្បាយ​រីក​រាយ​ក្នុង​ចិត្ដ​​ជា​អនេក។ តើ​​យួន​វា​ខ្ជាក់​កោះ​ត្រល់​អោយ​ខ្មែរ​វិញ​ដែរ​ឬ​អត់​?.. ត្រង់​នេះ​ឃើញ​ថា​ យួន​ពិត​ជា​អាច​ខ្លាច​ច្បាប់​អន្ដរ​ជាតិ​មែន លុះ​ត្រា​ខ្មែរ​យើង មេ​ដឹក​នាំ​យើង​ហ៊ាន​ងើប​ឡើង ស្វែង​រក​ឯក​សារ​ទាំង​ឡាយ​យក​ទៅ​ប្ដឹង​ដល់​អន្ដរ​ជាតិ​អោយ​ជំនុំ​ជំរះ ដូច​ករណី​ក្នុង​រឿង​ប្រា​សាទ​ព្រះ​វិហារ​នោះ ទើប​វា​មែន តែ​បើ​យើង​ខ្មែរ​ មេ​ដឹក​នាំ​យើង អ្នក​នយោ​បាយ​ជាតិ​យើង មិន​ខ្វល់​ខ្វាយ មិន​អើ​ពើ មិន​​ស្នេហា​​ជាតិ​​ពិត​ៗ ហើយ​នាំ​គ្នា​ងើប​ឡើង​ស្វែង​រក​ឯក​សារ ទៅ​ប្ដឹង​ត​វ៉ា​​ទាម​​ទារ​ទេ​នោះ យួន​ក៏​មិន​អាច​ហារ​ខ្ជាក់​កោះ​ ឬ​ទឹក​ដី​ដែល​វា​លេប​ទៅ​ហើយ​មក​អោយ​ខ្មែរ​វិញ​នោះ បាន​ឡើយ​​។
កូន​ខ្មែរ ប្រជា​រាស្ត្រ​ខ្មែរ អ្នក​នយោ​បាយ​ជាតិ ត្រូវ​តែ​នាំ​គ្នា​រក្សា​បូរណ​ភាព​ដែន​ដី​ខ្មែរ​អោយគង់វង់ន លោក​សុទ្ ប៉ូ​លីន​ដែល​បាន​ខំ​ស្វែង​រក​​ឯក​សារ​មក​ដាក់​ជូន​មិត្ដ​អ្នក​អាន ដើម្បីអង្រួនស្មារតីកូនខ្មែរអោយមានស្មារតីរឹងប៉ឹងភ្ញាក់រលឹក អោយចេះពិចារណា ស្វែង​រក​ការ​ពិត​ណា​មួយ​ ដែល​ទាក់​ទង​នូវ​បូរណ​ភាព​ដែន​ដី​ខ្មែរ អោយពឹងផ្អែកលើឯកសារ ជាពិសេសឯកសារបារាំង (លោកប្រេវីយេ) យក​ទៅ​ទាម​ទារ​ប្ដឹង​អន្ដរ​ជាតិ​ ដោយ​អហឹង្សា​។ ក្នុង​អត្ថ​បទលោកសុទ្ធ ប៉ូលីនបានសរសេរអំពីបន្ទាត់ប្រវីយេ សំអាងទៅលើឯកសារមួយចំនួន ហើយ​ដែល​ខ្ញុំ​គិត​ថា គឺ​ជា​ឯក​​សារ​យ៉ាង​សំខាន់​មួយ សំរាប់​បង​ប្អូន​ខ្មែរគ្រប់ៗគ្នា គួរស្វែងរកយល់ដឹងផងដែរ ដូច្នេះហើយ ទើបខ្ញុំសូមលើកយកអត្ថ​បទ​នេះ មក​ដាក់​ជូន​​ប្រិយ​មិត្ដ​អ្នក​អាន​គ្រប់​ៗ​គ្នា អោយបានអាន ហើយធ្វើការកត់សំគាល់ និងស្វែងយល់ដោយខ្លួនឯងផង។ អត្ថបទ មាន​ខ្លឹម​សា​រ​ដូច​ត​ទៅ​នេះ ​(កឈ)។
…………………………………………………………
ក្នុងប្រការធ្វើក្ដីក្ដាំដណ្ដើមទឹកដីពីយួនមកវិញ… យើងត្រូវប្រើឯកសារ។ បើគ្មានឯកសារទេ ក៏យើងគ្មានទឹក​មាត់​ឯ​ណា ទៅ​ត​វ៉ា​ជា​មួយ​តុលា​ ការ​អន្ដរ​ជាតិ​នោះ​ដែរ (ប្រការព្រះវិហារជាមួយសៀមជាឧទាហរណ៍)។ ការប្រើចំបាំងរាំងជល់ ជាដំណោះ​ស្រាយ គឺ​ជា​អំពើ​ល្ងង់​ខ្លៅ ពី​ព្រោះ​ កំលាំង​ទ័ព​របស់​យើង​តិច​តួច​ជាង​គេ.. ចំណែកជំលោះរវាងខ្មែរ និងខ្មែរ ដោយចោទប្រកាន់អ្នកនេះ ឬអ្នកនោះកាត់​ដី​អោយ​យួន​នោះ​ក៏​ជា​ការ​ ធ្លាក់​ចូល​ក្នុង​ឧបាយ​កល​របស់​ខ្មាំង​យួនដូចគ្នាដែរ… ពីព្រោះ យួនត្រូវការអោយខ្មែរយើងឈ្លោះគ្នា ដើម្បីបំបាត់ដាននៃអំពើ​ចោរ​កម្ម​ប្លន់​ទឹក​ដី ​របស់​វា​។ យើង​ត្រូវ​យក​ឯក​សារ​បារាំងមកប្រើជាមធ្យោបាយ ដើម្បីទាមទារយកទឹកដីរបស់យើងមកវិញ ពី​ព្រោះ​ខ្មែរ​ហើយ​និង យួន​ធ្លាប់​ រស់​នៅ​ក្រោម​អាណា​និគម​បារាំង​ដូច​គ្នា។ ឯកសារបារាំងជាផ្លូវការបានសរសេរដូច្នេះថា៖
«ទឹកដីដែលពួកសៀមបានដណ្ដើមយកទៅ ក៏ត្រូវបង្វិលមកកម្ពុជាវិញ នៅថ្ងៃទី៩ ខែធ្នូ ១៩៤៦។ ក៏ប៉ុន្ដែទឹកដី​ដែល​យួន​បាន​ដណ្ដើម​យក​ទៅ​ មិន​បាន​បង្វិល​មក​ខ្មែរ​វិញ​ទេ​។ បើទោះជាមានសេចក្ដីសន្យាពីឧត្ដមនាវី De la Grandière យ៉ាងណាក៏ដោយ រដ្ឋ​សភា​បារាំង នៅ​យប់​ថ្ងៃ​ទី​ ២១ ឧសភា ១៩៤៩ បាន​បោះ​ឆ្នោត​ភ្ជាប់ដែនដីកូសាំងស៊ីន អតីតទឹកដីអាណានិគម មិន មែនតភ្ជាប់អោយទៅប្រទេស​កម្ពុជា​ដែល​ធ្លាប់​មាន​កម្ម​សិទ្ធិ​ប្រ​វត្ដិ​សាស្រ្ដ​ទៅ​លើ​ទឹក​ដី​ទាំង​នេះ​ទេ ប៉ុន្ដែភ្ជាប់ទៅអោយ វៀតណាមវិញ។ ដូច្នេះទៅជនជាតិខ្មែរ ៦០០.០០០នាក់ ដែល​រស់​នៅ​ដោយ​ សារ​មុខ​របរ​កសិ​កម្ម និង​ជំនួញជួញដូរតូចតា ច ក៏បានធ្លាក់ទៅក្រោមនឹមនៃរដ្ឋមួយ (យួន) ដែលប៉ុនប៉ងប្រាថ្នា​បំផ្លិច​បំផ្លាញ​ភាសា និង​ទំនៀម​ ទំលាប់​ប្រពៃ​ណី​ពី​ដូន​តា​របស់​ពួក​គេ» (ដកស្រង់ចេញពី Histoire du Cambodge par A. Dauphin-Meunier – Press Universitaires de France- Paris 1968 -P-114)។។
ដូច្នេះ ការកាត់ទឹកដីកម្ពុជាក្រោមអោយទៅយួន (ដោយមានទឹកដីកោះត្រល់នៅក្នុងនោះដែរ និងដោយមានខ្សែ​បន្ទាត់​ប្រេ​វី​យេ ជា​ព្រំ​ដែន​ សមុទ្រ​រវាង​កម្ពុ​ជា​វៀត​ណាម) បានប្រព្រឹត្ដឡើងជាផ្លូវការ ដោយប្រទេសបារាំងបានសំរេចពីលើ ក្បាលខ្មែ​ររួច​ទៅ​ហើយ តាំង​ពី​ឆ្នាំ​១៩៤៩​។ ការ​ដែល​គួរ​អោយ​កត់​សំគាល់​នៅក្នុងឯកសារខាងលើ គឺប្រទេសបារាំងបាន ទទួលស្គាល់ថា ខ្មែរមានកម្មសិទ្ធិជាម្ចាស់​ទឹក​ដី​កូសាំង​ស៊ីន… តែ​ ប្រែ​ជា​លើក​ដី​នេះ​ទៅ​អោយ​វៀត​ណាមទៅវិញ។ ប៉ុន្ដែ ទោះជាយ៉ាងនេះក្ដី សាធារណរដ្ឋបារាំងមិនបានចង់អោយខ្មែរ​បាត់​បង់​ទឹក​ដី​កោះ​សមុទ្រ​ អោយ​លើស​ពី​ខ្សែ​បន្ទាត់​ប្រេ​វីយេ​នោះ​ឡើយ… ដែលជាមរតកជាផ្លូវការបន្សល់ទុកដោយបារាំងអាណានិគម សំរាប់​ជា​មរ​តក​ជា​ផ្លូវ​ការ​ បន្សល់​ទុក​ ដោយ​បារាំង​អាណា​និគម​សំរាប់​អោយខ្មែរ-យួនចែកដីគ្នា។
ដូច្នេះ នៅពេលដែលរាជការ «សង្គមរាស្រ្ដនិយម» របស់សំដេចនរោត្ដម សីហនុ ចាប់ផ្ដើមធ្វើការចរចាជាមួយ​យួន​ខាង​ជើង (១៩៤៩) អោយ​ទទួល​ស្គាល់ «ព្រំ​ដែន​បច្ចុប្បន្ន» នៃ​ប្រទេសកម្ពុជា គឺសំអាងទៅលើព្រំដែនដែលបន្សល់ទុកដោយ​អា​​ណា​និគម​បារាំង បើ​ព្រំ​ដែន​ សមុទ្រ​ គឺ​នៅ​លើ​ខ្សែ​បន្ទាត់​ប្រេ​វីយេ​។ នៅពេលដែលសាធារណរដ្ឋបារាំងរបស់លោកឧ ត្ដមសេនីដឺគ្ហោល ប្រកាស​ទទួល​ស្គាល់ «ព្រំ​ដែន​ បច្ចុ​ប្បន្ន» នៃ​កម្ពុជា ក៏​សំអាង​ទៅ​លើ​ខ្សែ​បន្ទាត់​ប្រេវី​យេ (១៩៦៦)។ នៅ ពេលដែលរដ្ឋការនិចសុនយល់ព្រម​ទទួល​ស្គាល់ «បូរណ​ភាព​ទឹក​ ដី» នៃ​ប្រទេស​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​១៩៦៨ ក៏​សំអាងទៅលើ ខ្សែបន្ទាត់ប្រេវីយេដូចគ្នា ជាព្រំដែនកម្ពុជារវាងប្រទេស​កម្ពុជា​ នឹង​វៀត​ណាម​ ខាង​ត្បូង​។
បញ្ហាស្ថិតនៅត្រង់ថា រដ្ឋការវៀតណាខាងត្បូង ជាបន្តបន្ទាប់ ជាពិសេសគឺរដ្ឋការង៉ោ-ឌិនយៀម និង ង្វៀង-យ៉ាំង​ធីវ មិន​ដែល​ព្រម​ទទួល​ ស្គាល់​ខ្សែ​បន្ទាត់​ប្រេ​វីយេ​នោះ​ទេ​។ ពួកគេមិនសប្បាយចិត្ដ ត្រឹមតែបានកាន់កាប់កោះត្រល់ប៉ុណ្ណោះទេ គឺពួកគេ​ចង់​វាត​យក​កោះ​ខ្មែរ​ទាំង​ អស់ ដែល​នៅ​ជាប់​នឹង​ឆ្នេរ​ខេត្ដ​កំពត ដែលសំបូរដោយលោហធាតុដែក ថ្មកំបោរ Phosphate de chaux) សំរាប់ធ្វើជីរ និង​ស៊ី​ម៉ង់ ហើយ​និង​ «មាស​ខ្មៅ» ជា​មហា​សាល (ប្រេង​កាត)។
នៅក្នុងសៀវភៅ Histoire du Cambodge ដដែល ទំព័រ១២៣ លោក A. Dauphin-Meunier បានសរសេរថា៖ «ចំណែក​រដ្ឋា​ភិបាល​ព្រៃ​នគរ​ ​វិញ មិន​សប្បាយ​ចិត្ដ នឹង​ប្រើ​អំណាច​សង្កត់សង្កិនទៅលើជនជាតិខ្មែរ ៦០០.០០០នាក់ នៅដែនដីកូសាំង ស៊ីនប៉ុណ្ណោះទេ (កកន ៖ ជន​ជាតិ​ខ្មែរ​ ជា​ប្រជា​ជន​ភាគ​ច្រើន​នៅ​ដែន​ដីកូសាំងស៊ីន ម៉្លោះហើយមិនមែនមានតែ៦០០.០០ នាក់ប៉ុណ្ណោះទេ ពេលដែលបារាំង​ចាក​ចេញ​ទៅ លេខ​ចំនួន​ នេះ​ជា​ទង្វើ​ថ្ពិន​ភ្នែក​របស់​ពួក​រដ្ឋការ​យួនតែប៉ុណ្ណោះ) រដ្ឋការព្រៃនគរ ថែមទាំងទាមទារជាផ្លូវការ តាំងពីឆ្នាំ១៩៦០ នូវកោះ​សមុទ្រ​ខ្មែរ​ស្ទើរ​តែ​ ទាំង​អស់​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​ខេត្ដកំពត»។
ទៅថ្ងៃមុខទៅ នៅក្នុងឆ្នាំ១៩៧៣ លោកប្រធានាធិបតីង្វៀង-យ៉ាំងធីវ នៃវៀតណាមខាងត្បូង ថែមទាំងបានបញ្ជូនម៉ារីន​យួន ទៅ​គំរាម​កំហែង​ ក្រុម​ហ៊ុន​ បារាំង Elf-Erap មិន​អោយ​រុក​រក​ប្រេងកាតនៅកោះសមុទ្រខ្មែរពូលូវវ៉ៃ។ នៅក្នុងពេល ជាមួយគ្នានោះ លោក​ធីវ​បាន​ប្រកាស​ថា៖​ «ត​ទៅ​អនា​គត ប្រទេស​កម្ពុជា នឹងធ្លាក់ទៅជាប្រទេសចំណុះវៀតណាម ត្រង់ក្រោមវៀតណាមណាមួយ ខាងជើង ឬ​ខាង​ត្បូង​នោះ​មិន​មែន​ ជា​រឿង​សំខាន់​ទេ​»​។ (កំនត់​របស់​លី-ឌៀប៖ កាល​ពី​ឆ្នាំ ២០០៤ ខ្ញុំ​បានចុះផ្សាយនូវឯកសារយ៉ាងសំខាន់មួយ ស្ដីអំពីការ​ប្រ​ជុំ​របស់​ពួក​យួន​សេរី​ នៅ​ទី​ក្រុង​សាន់​តា-អាណា រដ្ឋកាលី ហ្វ័រញ៉ា ក្រោមអធិបតេយ្យភាពរបស់លោកង្វៀង-កៅគី ដែលទើបវិលត្រលប់ពី​ទស្សន​កិច្ច​នៅ​ក្រុង​ហាន​ ណូយ​។ លោក​ង្វៀង-កៅ​គី បច្ចុប្បន្ន​មេ​ដឹក​នាំ​រដ្ឋាភិបាលក្រៅស្រុកយួនសេរីក្រុមទី២ (ក្រុមទី១ ដឹកនាំដោយលោក​ង្វៀង-ខាន់​) បាន​និយាយ​ ប្រាប់​ទៅ​អ្នក​គាំ​ទ្រ​ខ្លួន​ថា សូម​អោយពួកយួនសេរីបង្អន់ ឈប់ឆារឆៅពួករដ្ឋការបច្ចុប្បន្ន ពីព្រោះពួកគេកំពុងមានឥទ្ធិ ពល​កាន់​ក្ដាប់​លើ​ស្រុក​ ខ្មែរ​ទាំង​មូល ហើយ​នឹង​ទុក​ឱកាស​អោយពួកគេធ្វើកិច្ចការជាប្រយោជន៍ដល់ជាតិវៀតណាម ទាំងមូល។ «ពួក​ខ្មែរ​វា​គ្មាន​ដឹង​អ្វី​ទេ គឺ​ដូច​ជា​ត្រី​ ពុល​អញ្ចឹង កំពុង​សប្បាយ​ភ្លេច​ខ្លួន និងកំពុងខាំគ្នាវក់វី»។ លោកង្វៀង-កៅ គីនិយាយប្រាប់អង្គប្រជុំនៅក្នុងភោជនីយដ្ឋាន​មួយ ដែល​កិច្ច​ប្រជុំ​ នេះ​មាន​រយៈ​ពេល​ជិត​ភ្លឺ​។ នៅរាល់ពេលខ្ញុំនឹកដល់សំ ដីរបស់លោកង្វៀង-កៅគីនេះ ខ្ញុំមានការឈឺចាប់ក្នុងចិត្ដ​ខ្លាំង​ណាស់ ជា​ពិសេស​ក្រោយ​ ពេល​ខ្ញុំ​ក្រលេក​ឃើញ​ពួក​មេៗ​ខ្មែ រ (រួមទាំងស្ដេចផង) បាននាំគ្នាទាំងហ្វូងទាំងហ្វាយ ទៅផ្គាប់ផ្គុនយកចិត្ដយួន។ ការធ្វើ​សន្ធិ​សញ្ញា​បន្ថែម គឺ​ជា​ ទង្វើ​ដ៏​ឆោត ល្ងង់​ក្រៃ​លែង​នៃ​ថ្នាក់​ដឹក​នាំខ្មែរ (លោកហ៊ុន-សែនរហូតទាល់តែកន្ដៀតតាមខ្លួន យកសន្ធិសញ្ញាដែល​ខ្លួន​លប​ធ្វើ​នោះ ទៅ​ស៊ី​ញ៉េ ​ដល់​ផ្ទះ​ចៅ​ហ្វាយ​ឯ​ក្រុង​ហាណូយ​ទៅ​ទៀត) រួចហើយថែមពីលើនេះ បានទាំងប្រព្រឹត្ដនូវអំពើថោកទាបព្រៃ ផ្សៃ ដោយ​បាន​ធ្វើ​ការ​ឃ្លុំ​មាត់​ចាប់​ អ្នក​ជាតិ​និយម​ជា​ខ្មែរ​គ្នា​ឯង​យក​ទៅ​ញាត់​គុក​ច្រវ៉ាក់។ នេះហើយរឺ ការវង្វេងរបស់យើង?!)។
គិតទៅង្វៀង-យ៉ាំងធីវមានរិកពារព្រហើនកោងកាច ប្រហែលគ្នានឹង ផាំ-យ៉ាំងដុង (អាកុងដូចអាកា)។ ជន​ទាំង​ពីរ​នេះ​មិន​មែន​ត្រឹម​តែ​ចង់​បាន​ កោះ​ត្រល់ ឬ​កោះ​សេះ​ ឬ​ក៏​អាណា​ខេត្ដ​កំពតតែប៉ុណ្ណោះទេ ពួកវាមានគោលប្រាថ្នាលើទឹកដីកម្ពុជាទាំងមូល។
ចុះហេតុដូចម្ដេច បានជានៅក្នុងពេលបច្ចុប្បន្ន ដែលចូលហួសសតវត្សទី២០ ទៅហើយ ពោលគឺចូលដល់​ឆ្នាំ​២០០៦​ទៅ​ហើយ កម្ពុជា​ កណ្ដាល​របស់​យើង មិន​ឃើញ​បាត់​បង់​ទៅ​ណា​ទៅ?។ ផាំ-យ៉ាំងដុងបានលេបទឹកដីកម្ពុជាទាំងមូលនៅក្នុង ឆ្នាំ១៩៧៩… ហេតុ​អ្វី​វា​មិន​លេប​ រហូត​ទៅ?​។ ហេតុ​អ្វី​បាន​ជា​យួន​ត្រូវ​ខ្ជាក់​ទឹក​ដីខ្មែរកណ្ដាលមកវិញ កាលក្នុងឆ្នាំ១៩៨៧ ដោ យដកកងទ័ពរបស់​វា​ត្រលប់​ទៅ​វៀត​ណាម​ វិញ?​។ ប្រការ​ទាំង​នេះ​ គឺ​មក​ពីវាលេបមិនរួច វាត្រូវតែខ្ជាក់មកវិញដូច្នេះឯង!!..។ ពីថ្ងៃនេះតទៅ យួន​មាន​តែ​ខ្ជាក់​ប៉ុណ្ណោះ ឥត​មាន​លេប​ បាន​ជា​ថ្មី​ទេ​។ កាល​ណា​គេ​ជ្រុល​ជា​ខ្ជាក់ទៅហើយ គេ ត្រូវតែខ្ជាក់ទាំងអស់។ មុខមាត់របស់ផាំ-យ៉ាំងដុង មុន​ពេល​ស្លាប់ ជា​មុខ​មាត់​អភ័ព​ នៃ​ជន​បរា​ជ័យ ដែល​ត្រូវ​បង្វិល​ទ្រព្យ​សម្បត្ដិ​ដែលខ្លួនប្លន់គេអោយទៅគេវិញ!។
ចុះនៅពេលសព្វថ្ងៃនេះ យួនមានកោះត្រល់នៅក្នុងមាត់របស់វាទៅហើយ ម្ដេចក៏វាមិនលេបយកទៅ? ហ៊ុន-សែនជា​អាយ៉ង​របស់​យួន​ ស្រាប់ ព្រម​ទាំង​មាន​អំណាច​ច្រើន​ជាង​ស្ដេចទៅទៀត ចុះម្ដេចបានជាចាំបាច់ឆ្គេមឆ្គូមធ្វើសន្ធិសញ្ញាបន្ថែម «កុំ​អោយ​ខ្មែរ​ថា​ជា​របស់​ខ្មែរ​ ចំណែក​យួនថា​ជា​របស់​យួន» យោងតាមសំដីផ្ទាល់របស់ហេង-សំរិន??
សព្វថ្ងៃនេះ គេអាចមើលឃើញសញ្ញាច្បាស់ណាស់ ថាយួនកំពុងហារខ្ជាក់កោះត្រល់មកវិញ។ បើតាមយួន​ស្រលាញ់​កោះ​ត្រល់ វា​សុខ​ចិត្ដ​ អោយ​កោះ​នេះ​រលាយ​សាប​សូន្យ លិចលង់ទៅបាតសមុទ្រតែម្ដង ជាជាងបង្វិលត្រលប់អោយខ្មែរវិញ ចុះ​ហេតុ​អ្វី​បាន​ជា​យួន​អនុញ្ញាត​អោយ​ ខ្មែរ​នៅ​ភ្នំ​ពេញ​ដាក់​វិនិយោគ​ទុន សាងសង់វិមានវិស្សមកាលនៅកោះត្រល់? ខ្មែរជាជនល្ងង់ខ្លៅពិតមែន ប៉ុន្ដែ «លុយរកស៊ី)» វាង​វៃ​ឆ្លាត​ណាស់​ វា​មិន​ត្បុល​ទៅ​រស់​នៅ​កន្លែង​ណា​ ដែល​វាគ្មានអនាគតនោះទេ។ ប៉ុន្ដែសូមប្រយ័ត្នណ៎ា! កោះត្រល់ជាប់នឹងដែនដីខេត្ដ​កំពត​ពិត​មែន. ប៉ុន្ដែ​កោះ ​នេះ​ជា​និមិត្ដ​រូប​នៃ​ដែន​ដី​កម្ពុ​ជា​ក្រោម ដោយត្រូវយួនប្លន់យកទៅចំនួន២៩១ឆ្នាំមកហើយ ជាមួយនឹងខេត្ដពាម(ហាទៀង)។ កាល​ណា​យួន​ខ្ជាក់​ កោះ​ត្រល់ គឺ​យួន​កំពុង​ខ្ជាក់​ទឹក​ដី​កម្ពុជា​ក្រោមទាំងមូលមកអោយខ្មែរវិញ!។ ដើម្បីដឹងថា តើហេតុអ្វីយួនមាន ការតព្វកិច្ច​ចាំ​បាច់​ត្រូវ​តែ​ខ្ជាក់​កោះ មក​វិញ យើង​ត្រូវ​សិក្សា​វិភាគ​អំពី​ឯក​សារ​ប្រេវីយេ។

ប្រវត្ដិនៃខ្សែបន្ទាត់ប្រេវីយេ

នៅក្នុងសម័យអាណានិគមបារាំង ការចាប់ផ្ដើមដណ្ដើមកោះសមុទ្រនៅជាប់នឹងខេត្ដកំពត រវាងខ្មែ-យួន បានប្រព្រឹត្ដ​ឡើង​តាំង​ពី​ឆ្នាំ​១៩១៣​ (មក​ទល់​ឥលូវ​នេះ​គឺ​ជិត​មួយ​សតវត្ស​ហើយ​)​។ តាមពិតគឺជាការដណ្ដើមគ្នារវាងរដ្ឋការបារាំងនៅកូសាំងស៊ីន ហើយ​នឹង​រដ្ឋការ​បារាំង​ប្រចាំ​ នៅ​ប្រទេស​កម្ពុជា​។ គួរ​កត់​សំគាល់​ថា ពួកគេមិនបានដណ្ដើមគ្នាអំពីកោះត្រល់ទេ…ដោយបារាំងទាំងសងខាង​បាន​ទុក​កោះ​ត្រល់​នៅ​ខាង​យួន​ ទៅ​ហើយ ដូច្នេះ​ខ្សែ​បន្ទាត់​ប្រេ​វីយេ​បាន​ធ្វើ​ឡើង ដោយមិនពាក់ពន់ នឹងកោះត្រល់ទេ… គឺសំដៅទៅលើកោះផ្សេងៗ ឯ​ទៀត​ទាំង​អស់ លើក​ លែង​តែ​កោះ​ត្រល់។ (កកន៖ សូម​មើល​ផែន ទីភ្ជាប់មកជាមួយនៅខាងចុងអត្ថបទ)។
«បញ្ហាបានចាប់ផ្ដើមឡើង ដោយមានការដាក់ពាក្យសុំប៉ាតង់កាន់កាប់ដីនៃកោះទាំងនេះ ដែលសំបូរដោយ​រ៉ែ​ថ្ម​កំបោរ​ និង​លោហ​ធាតុ​ដែក​។​ មិន​ដល់​មួយ​ខែ​ផង​អភិបាល​នៅ​ហា​ទៀង បាន​ទទួលសំបុត្រដាក់ពាក្យសុំចែកឡូត៍អន្ដូងរ៉ែចំនួន១៤ កន្លែង ដែល​ទាក់​ទង​នឹង​កោះ​ក្នុង​ឈូង​សមុទ្រ​តែ​ប៉ុណ្ណោះ​។
«ចំណែកលោកអភិបាលបារាំងនៅកំពតវិញ បានទទួលពាក្យសុំចែកឡូត៍ដីមួយដែលស្ថិតនៅកោះតាង»។ «ម៉្លោះ​ហើយ​ គឺ​ជា​ការ​ចាំ​បាច់​ ដែល​អាជ្ញា​ធរ​នៃ​ប្រទេស​ទាំង​ពីរត្រូវសំរេចថា តើទឹកដីកោះទាំងនេះ ជាកម្មសិទ្ធរបស់ទឹកដីខាងណា» (ដក​ស្រង់​ចេញ​ពីសៀវ​ភៅ Les Frontière du Cambodge par Sarin Chhak P.154។
នរណាក៏ដឹងដែរថា អាជ្ញាធរបារាំងនៅខាងយួនមានបុណ្យសក្ដិធំជាងបារាំងនៅខាងខ្មែរ ហើយក្នុង​ប្រការ​ចែក​កោះ​ទាំង​នេះ នៅ​ក្នុង​សហ ​ភាព​បារាំង​សែស​តែមួយ គេ​មិន​បាន​ប្រើ​ច្បាប់​អន្ដរជាតិឯនាទេ ចុះហេតុដូចម្ដេចបានជាទេសាភិបា លបារាំងប្រចាំ​នៅ​ទី​ក្រុង​ហាណូយ មិន​ បាន​ប្រមូល​កោះ​ទាំង​អស់​នេះ​ប្រគល់​ទៅ​អោយខាងយួនទៅ? តើមាននរណាឃាំងឃាត់??.
ប្រការនេះ គឺ​បណ្ដាល​មក​ពី​អព្ភូត​ហេតុ​ដ៏​ជាក់​ស្ដែង​មួយ​ ខាង​ផ្នែក​បរិដ្ឋាន​ភូមិ​សាស្រ្ដ ដែល​បាន​ធ្វើ​អោយ​បារាំង​នៅ​ខាង​យួន មាន​សេច​ក្ដី​ភ័ន្ដ​ភាំង​ស្រ​លាំង​កាំង​អស់​រយៈ​ពេល​២៦​ឆ្នាំ (ពី​ឆ្នាំ​១៩១៣ ទៅ​១៩៣៩) ពោល​ គឺ​មាន​ដី​ជ្រោយ​វែង​អន្លាយ​កំពុង​តែ​ដុះ ហើយ​ដែល​ថ្ងៃ​ណា​មួយ អាច​បន្ដ​ភ្ជាប់​កោះ​ត្រល់​នៅ​នឹង​តំបន់​រាម (បើ​គេ​ពិនិត្យ​មើល​នៅ​លើ​ផែន​ទី​សព្វ​ថ្ងៃ ដែល​គេ​អាច​ទិញ​បាន​នៅ​ផ្សារ​បាយ័ន (ក្រុង​​ឡង​ប៊ិច) កោះ​ត្រល់​ស្ថិត​នៅ​ចំងាយ​ប្រ​មាណ​ ៤​គម.ប៉ុណ្ណោះ​ពី​កោះ​សេះ (សម័យ​ប្រេ​វី​យេ​ហៅ​ថា កោះ​ទឹក) ចំណែក​កោះ​សេះ​មាន​ចំងាយ​តែ ២គម ប៉ុណ្ណោះ​ពី កោះ​ថ្មី (ក្នុង​សម័យ​ប្រេ​វី​យេ​ហៅ​ថា​កោះ​កណ្ដាល)… ចំណែក​កោះ​ ថ្មី​នៅ​តំបន់​រាម​មាន​តែ​ចំងាយ​តែ​១គ.ម ប៉ុណ្ណោះ​មក​ដល់​សព្វ​ថ្ងៃ​ប្រហែល​ជា​ដុះ​ជាប់​គ្នា​ទៅ​ហើយ​។ នៅ​ចុង​ជន្លួញ​មួយ​ ទៀត​ផ្នែក​ខាង​ជើង​កោះ​ត្រល់​ឋិត​នៅ​ចំងាយ​១២​គ.ម ពី​ខេត្ដ​កំពត ចំណែក​កន្ទុយ​កោះ​ត្រល់ ដែល​ឋិត​នៅ​ខាង​ត្បូង​បំផុត មាន​ចំងាយ​៥០​គ.ម ពី​ខេត្ដ​ហា​ទៀង​។ ដូច្នេះ​រដ្ឋការ​យួន​ត្រូវ​ដួល​ដេក​ស្លាប់​ដូច​នាង​កង​រី​នៅ​ត្រើយ​ហា​ទៀង​នោះ​ហើយ.. ព្រោះ​ខំ​ហែល​ទឹក​យ៉ាង​ណា ក៏​តាម​រិទ្ធិ​សែន​មិន​ទាន់​នៅ​កោះ​ត្រល់​នោះ​ឯង!​។
នៅក្នុងសៀវភៅ «ព្រំដែននៃប្រទេសកម្ពុជា» របស់លោកសារិន-ឆាកដដែលនៅទំព័រ១៥៧ មានសេចក្ដី​រាយ​ការ​ណ៍របស់​នាយក​ក្រសួង​ សុរិ​យោ​ដី​នៅ​ភ្នំ​ពេញ​ដែល​ជា​ជាតិ​បារាំង ផ្ញើជូនលោករ៉េស៊ីដង់ ស៊ូបេរីយើរ កាលពីថ្ងៃទី៩ មករា ១៩១៤​ដែល​មាន​សេចក្ដី​ដក​ស្រង់​ដូច្នេះ​ថា​។
«ស្ថានភាពភូមិសាស្រ្ដនៃកោះទាំងនេះ ត្រូវចង់ភ្ជាប់ជាច្បាប់ធម្មជាតិទៅប្រទេសកម្ពុជា ដែលនៅទីនោះ គេ​អាច​ឃ្លាំ​មើល (សន្ដិ​សុខ)​ កោះ​ទាំង​នេះ​យ៉ាង​ងាយ​ស្រួល​ជា​ទី​បំផុត ព្រោះ​ជាកន្លែងដែលស្ថិតនៅមិនឆ្ងាយពីក្រុមអាជ្ញាធរខ្មែរ។
«នៅទីបំផុត ហើយរឿងនេះពុំមែនជារឿងតូចតាចទេ គឺនៅឆកទឹកសាប (នៅជាប់នឹងឆកវាលរេញ) មានដីដុះជារៀង រាល់​ឆ្នាំ ធ្វើ​ពី​ដី​ល្បប់​ ដែល​នាំ​មក​ដោយ​ព្រែក​ដែល​មាន​ឈ្មោះ​ថា ​ទឹកសាបដូចគ្នា។ ថ្ងៃមួយខ្ញុំបានដើរឆ្លងកាត់ទឹកនៅម្ដុំនោះ នៅ​ពេល​ទឹក​នាច បន្ទាប់​ពី​មាន​គ្រោះ ​ថ្នាក់​នាវា ទឹក​មាន​ជំរៅ ១.១០ម​តែ​ប៉ុណ្នោះ គឺនៅលើខ្សែក្រវាត់តែបន្ដិចបន្ដួច។ ម៉្លោះហើយគឺជារឿង​មួយ​ដ៏​ចំលែក​ខ្លាំង​ណាស់ ប្រសិន​ បើ​ថ្ងៃ​ណា​មួយ កោះ​កណ្ដាល (កោះថ្មី) ត្រូវបន្ដភ្ជាប់នឹងទឹ កដីកម្ពុជា ដោយសារដីដុះ ហើយមានឈ្មោះប្រែ​ត្រលប់​ថា ជា​ទឹក​ដី​កូសាំង​ទៅ​វិញ​ នោះ​ នៅ​ពេល​ដែល​ស្ថាន​ភាព​ភូមិ​សាស្រ្ដ ខ្ញុំសូមនិយាយម្ដងទៀតទៅចុះ តាំងពីការកទឹកកដី ជាពិសេសតាំងអំពីដើម​កំណើត​នៃ​កោះ​ទាំង​នេះ​ តែ​ម្ដង ហើយ​ថ្វី​បើ​មាន​ការ​រិប​អូសពីរដ្ឋការកូសាំងស៊ីនយ៉ាងណាក៏ដោយ គឺមានន័យថា តំបន់ទាំងនេះមានដំនើរភិន​ភាគ​លក្ខណៈ​ដែល​ត្រូវ​ ចង​ភ្ជាប់​ដោយ​ធម្ម​ជាតិ​ ជា​មួយ​នឹង​បូរណភាពទឹកដីនៃប្រទេសកម្ពុជា»។
(កកន ៖ នៅក្នុងប្រការច្បាប់អន្ដរជាតិសព្វថ្ងៃ កោះសមុទ្រដែលនៅចំងាយ២០ ម៉ៃល៍ពីប្រទេសណាមួយ ត្រូវ​គេ​ចាត់​ទុក​ថា ជា​សម្បត្ដិ​ ទ្រព្យ​នៃ​ប្រ​ទេស​នោះ​។ ដូច្នេះ​ទោះ​ជាមានខ្សែបន្ទាត់ប្រេវីយេក៏ដោយ ឬពុំមានប្រេវីយេក៏ដោយ កោះត្រល់​គឺ​ជា​ទ្រព្យ​សម្បត្ដិ​នៃ​ប្រទេស​ កម្ពុជា ហើយ​បើ​យួន​មិន​គោរព​ច្បាប់​ប្រេវីយេក៏ដោយ កោះត្រល់គឺជាទ្រព្យសម្បត្ដិនៃប្រទេសកម្ពុជា ហើយ​បើ​យួន​មិន​គោរព​ច្បាប់​ ប្រេ​វី​យេ ក៏​វា​ត្រូវ​តែ​គោរព​ច្បាប់​អន្ដរ​ជាតិ​ផង​ដែរ ពីព្រោះប្រទេសនេះ មិនអាចរស់នៅតែម្នាក់ឯងបានទេ!)។
បន្ទាប់ពីមានរបាយការណ៍នៃក្រសួងសុយោដីខាងលើ អស់ចំនួន២៥ឆ្នាំ ទើបបានលោកប្រេវីយេ ទេសា​ភិបាល​អិន្ឌូ​ចិន បារាំង​សែស​ប្រចាំ​ នៅ​ទី​ក្រុង​ហា​ណូយ ធ្វើ​សេចក្ដី​សំរេច​ទាក់​ទងនឹងកោះខ្មែរ ទាំងអស់នៅជាប់នឹងឆ្នេរកំពត។ នៅពេល នោះ គឺលោក​អគ្គ​ទេ​សា​ភិបាល​បារាំង​ ប្រេ​វី​យេ ទាល់​តំរិះ​អស់​សង្ឃឹម​ក្នុង​ប្រការ​យ៉ាងណា យកកោះខ្មែរទាំងអស់ជាប់នឹ ងខេត្ដកំពត ដោយរាប់ទាំង​កោះ​ត្រល់​មួយ​ផង​ដែរ​ យក​ ទៅ​ប្រគល់​អោយ​យួន​ជា​ផ្លូវ​ការ​។
លិខិតនៃអគ្គទេសាភិបាល ចុះថ្ងៃ៣១ មករា ១៩៣៩ ទីចំនាត់ការនៃកិច្ចការណ៍សាធារណៈ No 867-API (កកន៖ លិខិត​នេះ បាន​ចុះ​ផ្សាយ​ទាំង​ ស្រុង​នូវ​សៀវ​ភៅ «ព្រំដែន​នៃ​ប្រ​ទេស​កម្ពុ​ជា» ដដែល​នៅ​ទំព័រ២០៧)។

កម្មវត្ថុ

  • កោះទាំងឡាយក្នុងឈូងសមុទ្រសៀម
  • ទីក្រុងហាយណូយ ថ្ងៃទី៣១ មករា ១៩៣៩
  • អគ្គទេសាភិបាលនៃអិន្ឌូចិន
ជំរាបមកទេសាភិបាលកូសាំងស៊ីន នៅទីក្រុងព្រៃនគរ
«ខ្ញុំមានកិត្ដិយសនឹងបញ្ជូនពត៌មានអោយបានជ្រាបថា ខ្ញុំទើបនឹងបានពិនិត្យសើរើឡើងវិញ អំពីបញ្ហានៃកោះ​ទាំង​ឡាយ នៅ​ក្នុង​ឈូង​សមុទ្រ​ សៀម ហើយ​ដែល​កម្ម​សិទ្ធ​កាន់​កាប់​ត្រួតត្រាត្រូវបានប្រជែងដណ្ដើមគ្នា រវាងប្រទេសកម្ពុជានិងរដ្ឋ ការកូសាំងស៊ីន
«សភាពការណ៍ហ្វូងកោះទាំងនេះ ដែលស្ថិតនៅរាយប៉ាយ នៅតាមបន្ដោយជួរនៃឆ្នេរសមុទ្រខ្មែរ ហើយដែលមាន​កោះ​ខ្លះ ស្ថិត​នៅ​ស្រប​ ជាប់​នឹង​ត្រើយ​ប្រ​ទេស​ខ្មែរ​តែ​ម្ដង រហូតដល់មានដីដុះរាំងគោក ដែលកំពុងតែប្រព្រឹត្ដទៅក្នុងពេលស ព្វថ្ងៃ ហើយដែល​តំរូវ​អោយ​កោះ​ទាំង​ នេះ ត​ភ្ជាប់​ទៅ​នឹង​ត្រើយ​នៃ​ប្រ​ទេស​កម្ពុជាតែម្ដងក្នុងអនាគតដ៏ខ្លី គឺប្រទាញអោ យមានលក្ខណៈចាំបាច់ដ៏សម​រម្យ យោង​​តាម​សភាព​ការ​ភូមិ​ សាស្រ្ដ ដែល​តំរូវ​អោយ​កោះ​ទាំង​នេះ មាន​ការពឹងពាក់ទៅ លើរដ្ឋការនៃប្រទេសចុងក្រោយនេះ(កម្ពុជា
ខ្ញុំមានយោបល់ថា មិនអាចបន្ដសភាពការណ៍សព្វថ្ងៃ ដែលជំរុញអោយប្រជាជនដេលរស់នៅលើកោះទាំងនេះ អោយ​ធ្វើ​ដំណើរ​វែង​ឆ្ងាយ​ ដោយ​វាង​តាម​ជួរ​ទឹក​ដី​ខ្មែរ ដើម្បី​ធ្វើ​ការទាក់ទងជាមួយនឹងរដ្ឋការកូសាំងស៊ីននោះទៀតទេ។ «ក្នុងប្រការនេះ ខ្ញុំ​បាន​សំរេច​ថា កោះ​ទាំង​ឡាយ​ ដែល​ស្ថិត​នៅ​ខាង​ជើង​ខ្សែ​បន្ទាត់​មួយ ដែលចាកចេញពីមុខត្រង់(Ligne penpendiculaire) ដែលចាកចេញ​ពី​ព្រំ​ដែន​កម្ពុជា-កូសាំង​ស៊ីន​ ហើយ​បង្កើត​ជា​មុម​ ១៤០​អង្សារ ជា​មួយ​នឹង​ខ្សែទិសព្រួ ញខាងជើង (Le Nord du Méridien) ស្របតាមផែនទីដែលភ្ជាប់​មក​ជា​មួយ​នេះ​។​ (កកន ៖ សូម​សិក្សា​អំពី​ផែនទីនៃបន្ទា ត់ប្រេវីយេ ដែលមានបោះពុម្ពផ្សាយនៅក្នុងសៀវភៅ «ព្រំប្រទល់នៃប្រទេសកម្ពុជា» ដដែល​នៅ​ពីរ​ទំព័រ​ ចុង​ក្រោយ​បំផុ ត​ដែល​មាន​ចំណង​ជើងថា ព្រំដែនកម្ពុជា-កូសាំងស៊ីន -ស្របតាមកំនត់លេខ 867-API ចុះថ្ងៃ៣១-១-៣៩ របស់​អគ្គ​ទេ​សា​ភិបាល​ ខ្នាត​បង្រួម​ ១/៥០០.០០០)។ ខ្ញុំ​សំរេច​ថា កោះ​ទាំងឡាយ ដែលស្ថិតនៅខាងជើងនៃខ្សែបន្ទាត់នេះ គឺត្រូវកាន់កាប់ ដោយ​ក្រសួង​រដ្ឋការ​នៃ​ប្រ​ ទេស​កម្ពុ​ជា​។ រដ្ឋ​បាល​នៃ​ប្រូ​តិច​តូរ៉ា (ក្រសួងរដ្ឋការ បារាំង ប្រចាំនូវ ប្រទេសកម្ពុជា) ជាពិសេស ក្រសួងប៉ូលិស ត្រូវ​ទទួល​ខុស​ត្រូវ​ទៅ​កោះ​ ទាំង​នេះ​។
(កកន ៖ យោងតាមសេចក្ដីខាងលើនេះ ខ្សែបន្ទាត់ប្រេវីយេអិតមានពីរទេ គឺមានតែមួយ។ គឺជាខ្សែបន្ទាត់ដែលបង្កើត​ជា​មុម​ត្រង់ ជា​មួយ​ នឹង​ខ្សែ​ព្រំ​ដែន​កែប-ហា​ទៀត ហើយដែលចាកចេញត្រង់ភ្លឹង ឆ្ពោះទៅកណ្ដាលសមុទ្រ។បើយើងយ ល់ថា អត្ថ​បទ​របស់​លោក​ប្រេ​វី​យេ​មិន​ ច្បាស់​លាស់ តែ​ផែន​ទី​របស់​គាត់​ច្បាស់​លាស់​ណាស់ ខ្សែបន្ទាត់ប្រេវីយេ ជាខ្សែ បន្ទាត់ត្រង់ភ្លឹង អិតមានបត់បែន​ទេ គឺ​បាន​សេចក្ដី​ថា ខ្សែ​ បន្ទាត់​បត់​បែន​ដែល​យើង​ឃើញ​សព្វ​ថ្ងៃ ជាទង្វើរបស់យួន។ ខ្សែបន្ទាត់ប្រេវីយេ គឺចែកទឹកដីកោះត្រល់ មក​អោយ​ខ្មែរ ចំណែក​ខ្សែ​បន្ទាត់​ របស់​យួន ត្រូវ​វាង​ ឬ​កុង​កោះ​ត្រល់​ផ្នែក​ខាង​ជើង ដើម្បីកេវយកកោះត្រល់ មកអោយខាងយួនវិញ។ នេះគឺ​ជា​ការ​លួច​ប្លន់​ទាំង​កណ្ដាល​ ថ្ងៃ​ត្រង់​ពី​សំណាក់​ជន​ជាតិ​យួន​។ ប៉ុន្ដែតើមានអន្ដរជាតិ ឯណាសុខចិត្ដទទួលស្គាល់ ខ្សែបន្ទាត់មួយដែល​បង្កើត​ជា​មុម​ត្រង់ (Une ligne perpendicul- aire) ហើយ​ដែល​ចេះ​បត់​បែន​តាម​ទំនើង​ចិត្ដ​នោះ?)​។
នៅទីបំផុតទៅ… លោកប្រេវីយេបានបញ្ជាក់អះអាងថា ខ្សែបន្ទាត់ប្រេវីយេ មិនមែនជាគំនូសព្រំដែនបែងចែក​ទឹក​ដី​ឡើយ ម៉្លោះ​ហើយ​ការ ​បែង​ចែក​ទឹក​ដី​រវាង​ខ្មែរ-យួន ត្រូវ​គិត​សើរើឡើងវិញទាំងអស់ទៅថ្ងៃក្រោយ។ យើងមានចំងល់ថា បើការចែក​ក្រសួង​គ្រប់​គ្រង​រដ្ឋ​បាល ហើយ​និង​ក្រសួង​ប៉ូ​លិស ពុំ​មែន​ជា​ការ​ចែក​ដី​ទេ​នោះ តើ​ជាអ្វីទៅវិញ យួនត្រូវប្រឈមមុខបរាជ័យពីរយ៉ាង៖
  • ទី១. យួនត្រូវជ្រើសរើសបន្ទាត់ប្រេវីយេ ដែលជាខ្សែបន្ទាត់ត្រង់ បើពុំនោះសោតទេ អិតមានអន្ដរជាតិឯណា​ទទួល​ស្គាល់​ចុះ​ចូល​រក​ស៊ី​ជា​ មួយ​យួន​ទេ​។ នៅ​ក្នុង​ពេល​សព្វ​ថ្ងៃ​នេះ​យួន​ត្រូវការអនុលោមជាមួយអន្ដរជាតិ ជាពិសេសប្រទេ សយួនដ៏ក្រីក្រ ត្រូវ​ការ​យ៉ាង​របៀប​ដាច់​ដាប​ បំផុត នូវ​ប្រាក់​វិនិ​យោគ​ទុន​មក​ពី​ប្រ​ទេស​ធំ​ៗ មានអឺរុប, កាណាដា, ជប៉ុន, ស ហរដ្ឋអាមេរិក។ ក្នុងប្រការនេះ​យួន​ត្រូវ​ពុះ​ចែក​ ៣/៤​ឬ ៤/៥​ នៃ កោះ​ត្រល់​មក​ខ្មែរ​វិញ ដើម្បី​អោយ​ខ្សែ​បន្ទាត់​ប្រេវីយេ មានតំលៃជាប្រវត្ដិសាស្រ្ដ
  • ទី២.ឬមួយយួនត្រូវទទួលស្គាល់ច្បាប់អន្ដរជាតិ ដែលបែងចែងថា កោះសមុទ្រដែលនៅចំងាយ២០ ម៉ៃល៍​ពី​ប្រទេស​ណា​មួយ ត្រូវ​ចាត់​ទុក​ ជា​កម្ម​សិទ្ធ​នៃ​ប្រទេស​នោះ​។ នៅ​ក្នុង​ប្រការ​ចុង​ក្រោយ​នេះ យួនត្រូវបាត់បង់ទឹកដីកោះត្រល់ទាំ ងមូល ចំណែក​ការ​លាត​សន្ធឹង​ផ្ទៃ​ទឹក​ចំនួន​២០​ម៉ៃល៍ ដែល​នៅ​ជុំ​វិញ​កោះ​ត្រល់ ត្រូវ​ចាត់​ទុក​ថា​ជា​ផែន​សមុទ្រ​ខ្មែរ។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan