Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Tuesday, September 20, 2011

អង្គការ​និរទោស​អន្តរជាតិ​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ប្រើ​អំពើ​ ហិង្សា​​លើ​អ្នក​ភូមិ​បឹង​កក់​និង​ចាប់​នគរ​បាល​ដៃ​ដល់​មក​កាត់​ទោស

 


អង្គការ​លើក​លែង​ទោស​អន្តរជាតិ កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ បាន​ធ្វើ​ការ​ទាម​ទារ​​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​តែ​ធានា​បញ្ឈប់​ ជាបន្ទាន់​ការ​ប្រើ​អំពើ​ហិង្សា​​លើ​អ្នក​ភូមិ​បឹង​កក់​ និង ចាប់​ខ្លួន​នគរ​បាល​ដៃ​ដល់​ដែល​បាន​​វាយ​អ្នក​ភូមិ​ឲ្យ​សន្លប់​មក​ផ្ដន្ទា​ ទោស​តាម​ច្បាប់ ។រួម​ទាំង​ការ​ធានា​ផង​ដែរ ចំពោះ​ការ​បែង​ចែក​ដីធ្លី​​ដល់​ប្រជាពលរដ្ឋ​ដែល​នៅ​សល់​ឲ្យ​មាន​យុត្តិធម៌។
គ្រឿងចក្រក្រុមហ៊ុនស៊ូកាគូអ៊ីនកំទេចផ្ទះអ្នកភូមិបឹងកក់ កាលពី សប្តាហ៍មុន
លោក ដូណា ហ្គេស នាយ​រង​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ី​ហ្វីក​ របស់​អង្គការ​នេះ​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​​ថ្លែង​ការណ៍សម្ងាត់​​របស់​ ខ្លួន​ថា អាជ្ញាធរ​ប្រទេស​កម្ពុជា​ត្រូវ​តែ​ធានា​ឲ្យ​បាន​ថា ពុំ​ឲ្យ​កើត​មាន​ទៀត​ទេ នូវ​អំពើ​ហិង្សា ទាក់​ទង​ការ​បណ្ដេញ​ចេញ ប្រជាពលរដ្ឋ​ពី​តំបន់​បឹង​កក់ និង ការ​ធានា​ថា ប្រជាពលរដ្ឋ ​ដែល​នៅ​សេស​សល់​ត្រូវ​តែ​ធ្វើ​ការ​បែង​ចែក​ដី ឲ្យ​ស្មើ​ភាព​គ្នា ។ រួម​ទាំង​ការ​បង្កើត​ឲ្យ​មាន​យន្តការ​ស៊ើប​អង្កេត​ចំពោះ​ករណី​វាយ​ដំ លើ លោក ស៊ុន សុភ័ណ ដើម្បី​នាំ​យក​នគរ​បាល​ដែល​ជា​ជន​ដៃ​ដល់ ទៅ​កាត់​ទោស​តាម​ច្បាប់ ។
សេចក្ដី​ថ្លែង​​​នេះ បាន​ធ្វើ​ឡើង​រំលង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ គឺ​កាល​ពី​ថ្ងៃ​អាទិត្យ​គ្រឿង​ចក្រ​របស់​ក្រុម​ហ៊ុន​ស៊ូ​កា​គូ​អ៊ីន បាន​ឈូស​បំផ្លាញ​ផ្ទះ​របស់​អ្នក​ភូម​ចំនួន​៨​ខ្នង​ឲ្យ​រាប​​ដល់​ដី​ និង អតីត​អ្នក​ភូមិ​ម្នាក់​​គឺ​លោក ស៊ុន សុភ័ណ ត្រូវ​បាន​ក្រុម​នគរ​បាល​វាយ​នឹង​ដំបង​ឆក់ , ដុំថ្មរ រហូត​ដល់​សន្លប់។ដែល​ព្រឹត្តិ​ការណ៍​ដ៏​ឃោរឃៅ​នេះ​ក៏​ត្រូវ​បាន​បក្ស​ ប្រឆាំង​បន្ទរ​ការ​រិះគន់​ខ្លាំង​ៗ​ផង​ដែរ ចំពោះ​ក្រុម​ហ៊ុន​ស៊ូ​កា​គូ​អ៊ីន របស់​ព្រឹទ្ធ​សមាជិក​បក្ស​ប្រជាជន​កម្ពុជា ឈ្មោះ ឡាវ ម៉េង​ឃីន ដោយ​បាន​ប្រើ​​ពាក្យ​ហៅ​ក្រុម​ហ៊ុន​ នេះ​ថា ” ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ ” ៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan