Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Tuesday, September 20, 2011

ភាព​យន្ត​នរណា​សម្លាប់​ជា​វិជ្ជា​បង្ហោះ​លើ​វេបសាយ

ភ្នំពេញៈ ឥឡូវ​នេះ ខ្សែ​​ភាព​យន្ត​ឯក​សារ​ជា​សាភា​ខ្មែរ​របស់​លោក Bradley Cox អ្នក​ថត​ខ្សែ​ភាព​យន្ត​ជន​ជាតិ​អាមេរិក​ស្តី​ពី​លោក ជា វិជ្ជា មេ​ដឹក​នាំ​សហ​ជីព​ដែល​ត្រូវ​គេ​សម្លាប់​មាន​ចុះ​ផ្សាយ​នៅ​លើ​​ប្រព័ន្ធ​ អ៊ីនធឺណិត​ដែល​នេះ​អាច​ជា​វិធី​ល្អ​បំផុត ក្នុង​ការ​ទស្សនា​ខ្សែ​ភាព​យន្ត ក្នុង​ប្រទេស​កម្ពុជា​ ខណៈ​ដែល​ខ្សែ​ភាព​យន្ត​នេះ​​ត្រូវ​បាន​ហាម​ឃាត់​។ ​នេះ​បើ​យោង​តាម​​អ្នក​ដឹក​នាំ​ខ្សែ​​ភាព​យន្ត​បាន​ថ្លែង​ឲ្យ​ដឹង​កាល​ពី​ ម្សិល​មិញ​។
តើ​អ្នក​ណា​សម្លាប់​ ជា វិជ្ជា? ​​ពិនិត្យ​ពី​ករណី​សម្លាប់​មេ​ដឹក​នាំ​សហ​ជីព ក្នុង​ឆ្នាំ ២០០៤ និង​ការ​ស៊ើប​អង្កេត​របស់​នគរ​បាល​ក្រោយ​មក ដែល​នាំ​ទៅ​រក​ការ​ផ្តន្ទា​ទោស​លើ​បុរស​ពីរ​នាក់ ដែល​គេ​ជឿ​ជាទូ​ទៅ​ថាជា​​ជន​គ្មាន​កំហុស។ ខ្សែ​ភាព​យន្ត​នេះ ថត​ក្នុង​ប្រទេស​កម្ពុជា​ពី​ឆ្នាំ​២០០៣ ដល់ ២០០៩ ​ហើយ​បាន​ចេញ​ផ្សាយ​ជា​ភាសា​អង់​គ្លេស​កាល​ពី​ឆ្នាំ​មុន។
យោង​តាម​សកម្ម​ជន​សហ​ជីព​បាន​ឲ្យ​ដឹង​ថា អាជ្ញា​ធរ​បាន​ហាម​ឃាត់​ខ្សែ​ភាព​យន្ត​ជា​ភាសា​អង់​គ្លេស ហើយ​បាន​បញ្ឈប់​ការ​ប៉ុន​ប៉ង​ចាក់​បញ្ចាំង​ខ្សែ​ភាព​យន្ត​នេះ បី​លើក​កាល​ពី​ឆ្នាំ ២០១០ ក្នុង​នោះ​មាន​ការ​ប៉ុន​ប៉ង​មួយ​លើក នៅ​សួន​សេរី​ភាព ក្នុង​រាជ​ធានី​។
លោក Cox បាន​ថ្លែង​តាម​រយៈ​អ៊ីមែល​ ពី​ម្សិល​មិញ​ថា៖ «​ខ្ញុំ​កំពុង​ព្យាយាម​ធ្វើ​ឲ្យ​មាន​ការ​លុប​ចោល​ការ​ហាម​ឃាត់​ នៅ​ប្រទេស​កម្ពុជា។ សេរីភាព​បញ្ចេញ​មតិ​ត្រូវ​បាន​ការ​ពារ​ក្រោម​ធម្មនុញ្ញ​កម្ពុជា បើ​ទោះ​​ជា​នគរ​បាល​និង​មន្រ្តី​រដ្ឋា​ភិបាល​និយាយ​អ្វី​ក៏​ដោយ​»​។
លោក ខៀវ សុភ័គ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ បាន​ថ្លែង​កាល​ពី​ម្សិល​មិញ​ថា ខ្សែ​ភាព​យន្ត​ឯកសារ​នេះ​ត្រូវ​បាន​ហាម​ឃាត់ ព្រោះ​ថា​ បាន​ថត​ក្នុង​ប្រទេស​កម្ពុជា ដោយ​ពុំ​មាន​ការ​យល់​ព្រម​ពី​ក្រសួង​វប្ប​ធម៌​ឬ​ក្រសួង​ព័ត៌​មាន​។​លោក​ ថ្លែង​ថា៖​ «​ខ្ញុំ​មិន​​ដឹង​ថា ​​តើ​មាន​ផល​វិបាក​អ្វី​ ប្រសិន​បើ​ខ្សែ​ភាព​យន្ត​នេះ​​ចាក់​បញ្ចាំង​នៅ​កម្ពុជា​»។
លោក ជា​ មុនី ប្អូន​ប្រុស​របស់​លោក ជា វិជ្ជា បច្ចុប្បន្ន​ជា​ប្រធាន​សហ​ជីព​សេរី​កម្ម​ករកម្ពុជា​ បាន​ស្វា​គមន៍​ខ្សែ​ភាព​យន្ត​ជា​ភាសា​អង់​គ្លេស​នេះ​ពី​ម្សិលមិញ​។ លោក​​បញ្ជាក់​ថា៖«នៅ​ពេល​អាជ្ញា​​ធរ​បញ្ឈប់​ការ​បញ្ចាំង វា​ជា​កំហុស​ធ្ងន់​ធ្ងរ​។ ទង្វើ​នេះ​ផ្ទុយ​ពី​រដ្ឋ​ធម្ម​នុញ្ញ​កម្ពុជា​។ វា​ជា​សេរី​ភាព ដែល​ជន​កម្ពុជា​ត្រូវ​ដឹង»។
ខ្សែ​ភាព​យន្ត​ជា​ភាសា​ខ្មែរ តើ​នរណា​សម្លាប់​ជា វិជ្ជា​? ​មាន​អ្នក​ទស្សនា​ ៩០០០ នាក់​ហើយ លើ​គេហ​ទំព័រ​ពីរ​គឺ YouTube និង Vimeo ​ចាប់​តាំង​ពី​ពេល​វី​ដេ​អូ​នេះ​ត្រូវ​បាន​បង្ហោះ​៥​ថ្ងៃ​កន្លង ទៅ​៕  TK

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan