Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Tuesday, September 20, 2011

អត្រា​ការ​ប្រាក់​ខ្ពស់​ ជា​ឧបសគ្គ​សម្រាប់​SME ក្នុង​ការ​បង្កើត​ផលិត​ភាព​ប្រកួត

អតិថិជន​មក​ខ្ចីប្រាក់​នៅ​អម្រឹត។ SME ស្នើ​ឲ្យ​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ​ពាណិជ្ជបន្ទាប់ការប្រាក់​​។ ផាលីណា​


ភ្នំពេញៈ សហគ្រាស​ធុន​តូច និង​​មធ្យម (SME) នៅ​តែ​ទទូច​ឲ្យ​ធនាគារ​ពាណិជ្ជ និង​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ទាំង​អស់ នៅ​កម្ពុជា បន្ទាប់ពី​​តម្លៃ​ការ​ប្រាក់​ ដើម្បី​កាត់​បន្ថយ​លំហូរ​នាំ​ចូល​ផលិត​ផល​ពី​ក្រៅ​​ប្រទេស​មក​កម្ពុជា។
SME ជា​ច្រើន នៅ​កម្ពុជា ព្រួយ​បារម្ភ​​ថា អត្រា​ការ​ប្រាក់​ខ្ពស់​នៅ​ធនាគារ អាច​កាត់​បន្ថយ​ផលិត​ភាព​។ នេះ​បើ​តាម​លោក តែ តាំង​ប៉រ ប្រធាន​សម្ព័ន្ធ​សមាគម​ SME នៅ​​កម្ពុជា។ លោក​បាន​ថ្លែង​ថា៖ ​«​យើង​​ស្វែង​រក​ប្រាក់​​ពី MFI និង​ធនាគារ ប៉ុន្តែ​ពួក​គេ កំពុង​ស្វែង​រក​ប្រាក់​ចំណូល​ជា​ច្រើន​ពី​យើង ខណៈ​​ដែល​អាជីវកម្ម​របស់​យើង រក​​ប្រាក់​បាន​តែ​គ្រប់​សម្រាប់​បង់​ថ្លៃ​ការ​ប្រាក់​តែ​ប៉ុណ្ណោះ។ នេះ​ដល់​ពេល​ត្រូវ​ផ្លាស់​ប្តូរ​ហើយ»។
លោក តែ តាំង​ប៉រ បាន​បន្ថែម​ថា ការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់ ជា​កត្តា​ចំា​បាច់​សម្រាប់​លើក​កម្ពស់​​ផលិតភាព SME និង​បន្ថយ​ការ​ពឹង​ផ្អែក​ខ្លាំង​លើ​ទំនិញ​នាំ​ចូល​។
លោកបាន​បន្ត​ថា៖ «ដើម្បី​ជួយ SME ដូច្នេះ MFI គួរ​ពិចារណា​លើ​អត្រា​ការ​ប្រាក់​ទាប​ត្រឹម ១០​ភាគ​​រយ ហើយ​ធនាគារ​ពាណិជ្ជ គួរ​ទម្លាក់​អត្រា​ការ​ប្រាក់​មក​នៅ​ ៧ ទៅ​៨​ភាគ​រយ»។ លោក​​បន្ថែម​ថា​៖«ការ​ធ្វើ​បែប​នេះនឹង​ធ្វើ​ឲ្យ​ផលិត​ភាព​​របស់ SME កើន​ឡើង ហើយ​លំហូរ​​ទំនិញ​ពី​បរទេស នឹង​​ត្រូវ​ទប់​ស្កាត់»។
លោក តែ​ តាំង​ប៉រ បាន​ឲ្យ​ដឹង​ថា​ ក្រុម​ហ៊ុន​នៅ​កម្ពុជា​ប្រហែល ៩៥,៥​ភាគ​រយ ជាSME។ លោក​​បាន​​អះ​អាង​ថា​នឹង​ស្វែង​រក​ជំនួយ​នៅ​​កម្ពុជា ពិសេស​ពី​NBC។
SME មួយ​ចំនួន ​សង្កត់​ធ្ងន់​លើ​តម្រូវ​​​ការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់ គឺ​​ស្រប​គ្នា​នឹង​ការ​លើក​ឡើង​​របស់​សម្ព័ន្ធ​សមាគមSME ដែរ​។
លោកស្រី សូ​សុភា ម្ចាស់​ក្រុម​ហ៊ុន​ទឹក​បរិសុទ្ធ AC បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា៖ «ជួន​កាល យើង​ស្វែង​​រក​ប្រាក់​ចំណេញ​ពី​អាជីវកម្ម​របស់​យើង។ ទោះ​បី​ជា​យ៉ាង​នេះ​ក្តី នេះ​គ្រាន់​តែ​សម្រាប់​បង់​ការ​ប្រាក់​​ប៉ុណ្ណោះ»។
លោក​ស្រី​បាន​បន្ថែម​ទៀត​​ថា៖ «​បើ​រដ្ឋាភិបាល និង​ធនា​គារ​ចង់​ជួយ​យើង ពួក​​គេ​គួរ​ពិចារណា​លើ​ការ​បន្ទាប​អត្រា​ការ​ប្រាក់ ដែល​ឲ្យ​យើង​បង្កើន​ផលិត​ភាព និង​​មិន​ពឹង​ផ្អែក​​ទំនិញ​នាំ​ចូល»​។
រដ្ឋាភិបាល បាន​ឲ្យ​ដឹង​កាល​ពី​ខែ​​កុម្ភៈ​ថា ខ្លួន​នឹង​ផ្តោត​លើ​ការ​លើក​កម្ពស់​ការ​អភិវឌ្ឍ​វិស័យ​ឧស្សា​ហកម្ម។
លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​ថ្លែង​ក្នុង​វេទិកា​សេដ្ឋកិច្ច​កម្ពុជា​នៅ​ពេល​នោះ​ថា៖ «​កម្ពុជា ចាំ​បាច់​ត្រូវ​ធ្វើ​ទំនើប​កម្ម​សេដ្ឋ​កិច្ច​​របស់​​ខ្លួន តាម​រយៈ​ការ​លើក​កម្ពស់​ការ​​អភិវឌ្ឍ​វិស័យ​ឧស្សាហ​កម្ម ដើម្បី​សម្រេច​បាន​កំណើន​ប្រកប​ដោយ​និរន្តរភាព​»​។
លោក​ស្រី ងួន សុខា អគ្គ​នាយក​ធនាគារ​ជាតិ​នៃ​កម្ពុជា អះ​អាង​ថា រដ្ឋាភិបាល​ដឹង​អំពី​ស្ថាន​ភាព​បច្ចុប្បន្ន​។ លោក​ស្រី មាន​ប្រសាសន៍​ថា៖ «យើង​កំពុង​ព្យាយាម​យ៉ាង​អស់​ពី​សមត្ថភាព ដើម្បី​សម្រប​សម្រួល SME ប៉ុន្តែ​យើង​​ទាំង​អស់​គ្នា​ ដឹង​ហើយ​ថា ប្រព័ន្ធ​ធនាគារ​របស់​យើង​ពឹង​ផ្អែក​​លើ​ការ​ផ្តល់​កម្ចី​ដោយ​មាន​វត្ថុ បញ្ចាំ។ SME ជា​ច្រើន​មិន​មាន​វត្ថុ​បញ្ចាំ​ឡើយ ដូច្នេះ​ពួក​គេ ត្រូវ​គិត​អត្រា​ការ​ប្រាក់​ខ្ពស់ ដើម្បី​ចៀស​វាង​ហានិភ័យ​»។
មន្ត្រី​ផ្សេង​ទៀត មក​ពី​វិស័យ​ធនាគារ ​លើក​ឡើង​ថា វា​នឹង​មិន​អាច​ទៅ​រួច​ឡើយ សម្រាប់​ការ​កាត់​​បន្ថយ​អត្រា​ការ​ប្រាក់​នោះ។
លោក ជា ផល្លារិន ប្រធាន​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា មាន​ប្រសាសន៍​ថា៖ «យើង​មិន​អាច​បន្ទាប​អត្រា​ការ​ប្រាក់​ទាប​ឡើយ ដោយ​សារ​អត្រា​ការ​​ប្រាក់​ដែល​​យើង​ទទួល​បាន​ពី​បរទេស មាន​អ​ត្រា​ខ្ពស់»។ លោក​​បន្ថែម​ថា​៖ «យើង​ព្យាយាម​កាត់​បន្ថយ​ថ្លៃ​​ប្រតិបត្តិការ ដើម្បី​កាត់​បន្ថយ​អត្រា​​ការ​ប្រាក់»។ លោក​ ថ្លែង​ថា អត្រា​​ការ​ប្រាក់​ពី​​កម្ចី​បរទេស គឺ​ជាង​១០​ភាគ​រយ សម្រាប់​ប្រាក់​រៀល និង៦ ទៅ៧​ភាគ​រយ​សម្រាប់​ប្រាក់​ដុល្លារ​អាមេរិក៕CS

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan