Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Tuesday, September 20, 2011

រូបិយ​ប័ណ្ណ​អាស៊ី ធ្លាក់​ថ្លៃ ដោយ​សារ​បញ្ហា​វិបត្តិ​បំណុល​រដ្ឋាភិបាល​នៅ​អឺរ៉ុប

ក្រដាស​ប្រាក់ ១​សែន​រូប​ពៀ​របស់​ប្រទេស​ឥណ្ឌូនេស៊ី។ Reuters
ក្រុង​បាងកកៈ រូបិយ​ប័ណ្ណ​អាស៊ី បាន​ធ្លាក់​ថ្លៃ ដែល​នាំ​មុខ​ដោយ​រូបិយ​ប័ណ្ណ​រូបពៀ​របស់​ប្រទេស​ឥណ្ឌូនេស៊ី ខណៈ​វិនិយោគិន​នានា បាន​កាត់​បន្ថយ​ការ​កាន់​កាប់​ទ្រព្យ​សកម្ម​ក្នុង​ទី​ផ្សារ​របស់​ប្រទេស​ កំពុង​អភិវឌ្ឍ​ខ្លាំង ដោយ​សារ​ក្តី​បារម្ភ​ថា វិបត្តិ​បំណុល​​សាធារណៈ​របស់​តំបន់​អឺរ៉ុប នឹង​ធ្វើ​ឲ្យ​កំណើន​សេដ្ឋកិច្ច​ពិភព​លោក​ធ្លាក់​ចុះ ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​នាំ​ចេញ​របស់​តំបន់។
សន្ទស្សន៍​ប្រាក់​ដុល្លារ​អាស៊ី Bloomberg-JPMorgan បាន​ធ្លាក់​ចុះ​ខ្លាំង​បំផុត​ក្នុង​រយៈ​ពេល ១​សប្តាហ៍ បន្ទាប់​ពី​ក្រុម​អ្នក​បង្កើត​​គោល​នយោបាយ​អឺរ៉ុប បរាជ័យ​ក្នុង​ការ​បង្កើត​ផែន​ការ​ដើម្បី​ទប់​ស្កាត់​វិបត្តិ​បំណុល​របស់​ តំបន់ ​នេះ។ រដ្ឋ​មន្ត្រី​ក្រសួង​ហិរញ្ញ​វត្ថុ​នានា​មក​ពី​តំបន់​អឺរ៉ុប បាន​ថ្លែង​កាល​ពី​សប្តាហ៍​មុន​ថា ស្ថានភាព​នេះ​មិន​បាន​បន្សល់​ទុក​នូវ​ឱកាស​ណាមួយ​សម្រាប់​ការ​កាត់​បន្ថយ​ ពន្ធ​ ឬ​បង្កើន​ការ​ចំណាយ​បន្ថែម​ ដើម្បី​ជំរុញ​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំង​នោះ​ នោះ​ទេ។ កាល​ពី​សប្តាហ៍​​មុន​ក្រុម​ហ៊ុន​​​មូលនិធិ​ពិភពលោក  (Global funds) បាន​លក់​ភាគ​ហ៊ុន​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង តៃវ៉ាន់ និង​ឥណ្ឌូនេស៊ី​​ច្រើន​ជាង​ទិញ​ចូលក្នុង​ទឹក​ប្រាក់​ ១,៦​ពាន់​លាន​ដុល្លារ នេះ​បើ​តាម​ទិន្នន័យ​របស់​ផ្សារ​ភាគ​ហ៊ុន។
សន្ទស្សន៍​ប្រាក់​ដុល្លារ​នៅ​អាស៊ី ដែល​តាម​ដាន​រូបិយ​ប័ណ្ណ​ទិញ​លក់​ច្រើន​បំផុត​ទាំង​ ១០ នៅ​អាស៊ី ដោយ​មិន​រាប់​បញ្ចូល​ប្រាក់​យ៉េន​នេះ បាន​ធ្លាក់​ចុះ ០,៤​ភាគ​រយ នៅ​ត្រឹម ១១៧,១៨ គិត​ត្រឹម​ម៉ោង ១០ និង ១៥​នាទី​ព្រឹក​ម្សិលមិញ​នៅ​ទីក្រុង​ហុង​កុង។ ប្រាក់​រូបពៀ​របស់​ឥណ្ឌូនេស៊ី និង​ប្រាក់​រីងហ្គីត​របស់​ម៉ាឡេស៊ី បាន​ធ្លាក់​ចុះ ០,៨​ភាគ​រយ នៅ​ត្រឹម ៨ ៨៧៣​រូបពៀ និង​១,១០៣៣​រីង​ហ្គីត​ក្នុង​មួយ​ដុល្លារ នេះ​បើ​តាម​ទិន្នន័យ​រៀប​រៀង​ដោយ​ទីភ្នាក់​ងារ​ Bloomberg។ ប្រាក់​វ៉ុន​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​ធ្លាក់​ថ្លៃ ០,៥​ភាគ​រយ នៅ​ត្រឹម ១ ១១​៧,៩៣ ​​វ៉ុន ​ក្នុង​មួយ​ដុល្លារ។
លោក Amonthep Chawla ជា​អ្នក​វិភាគ​ទី​ផ្សារ​ប្រចាំ​ទៅ​ទី​ក្រុង​​បាង​កក​នៅ​ធនាគារ Kasikornbank Pcl បាន​ថ្លែង​ថា៖ «​នៅ​ពេល​វិនិយោគិន មិន​មាន​ទំនុក​ចិត្ត​ចំពោះ​ស្ថានភាព​នៅ​អឺរ៉ុប ពួក​គេ​ព្យាយាម​កាន់​កាប់​ប្រាក់​ដុល្លារ ព្រម​ទាំង​ព្យាយាម​ដក​ខ្លួន​ឲ្យ​ឆ្ងាយ​ពី​ទ្រព្យ​សកម្ម​ដែល​មាន​ហានិភ័យ។ វិនិយោគិន កំពុង​រង់​ចាំ​មើល​គោល​នយោ​បាយ​នា​នា ដែល​នឹង​ជួយ​សង្គ្រោះ​ប្រទេស​នា​នា​នៅ​អឺរ៉ុប»។
ដោយ​ឡែក​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី បាន​ឲ្យ​ដឹង​ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា​ថា ខ្លួន​កំពុង​រៀប​ចំ​កញ្ចប់​ថវិកា​ជំរុញ​សេដ្ឋកិច្ច ដែល​អាច​នឹង​អនុវត្ត​នៅ​ឆមាស​ទី​មួយ​ក្នុង​ឆ្នាំ​២០១២ ប្រសិន​បើ​សេដ្ឋ​កិច្ច​ពិភព​លោក ធ្លាក់​ចុះ និង​​ប៉ះ​ពាល់​ដល់​កំណើន​សេដ្ឋកិច្ច៕ KC

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan